កូនកំលោះ និងយុទ្ធនាការ ដើម្បីភាពស្រស់សង្ហា

ជា​ថ្ងៃ​ពិសេស​ដូចគ្នា​ទេតើ កូនក្រមុំ​ចង់​ស្អាត កូនកំលោះ​ក៏​ចង់​ស្អាត​ដូចគ្នា​ដែរ មានអី​ខុស​ទៅ​មែន​ទេ? កុំ​បារម្ភ​មិនមាន​អ្នកណាម្នាក់ ​ហ៊ាន​មក​ថា​អី​ឱ្យ​អ្នក​នោះទេ បើ​អ្នក​គ្រាន់តែ​ចង់បាន​ភាពស្រស់​សង្ហា​ គាប់​ភ្នែក​មនុស្ស​គ្រប់គ្នា​នា​ថ្ងៃ​រៀប​មង្គលការ​របស់​អ្នកនោះ។ មិន​ខុស​អី​ពី​កូនក្រមុំ​នោះទេ បើ​ចង់បាន​ភាពស្រស់​សង្ហា​ នា​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​អ្នកនោះ កូនកំលោះ​គ្រប់រូប ​ក៏​ត្រូវតែ​ចំណាយ​ពេលវេលា ដើម្បី​មើលថែទាំ​សម្រស់​ដូច​តែ​គ្នា​ហ្នឹង ហើយ​នៅក្នុង​អំឡុងពេល​ នៃ​ការធ្វើ​យុទ្ធនាការ​ ដើម្បី​ទទួលបាន​នូវ​ភាព​ស្អាត​នេះ អ្នក​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​មួយចំនួន​ដូចជា៖

សម្អាត​ផ្ទៃមុខ ៖ សារធាតុ​ខ្លាញ់ និង​មេរោគ​ដែល​តោង​ជាប់​នៅលើ​ផ្ទៃមុខ​របស់​អ្នក ​តាមរយៈ​ធូលី​ដី ឬ​ជាតិ​កខ្វក់ផ្សេងៗ ដែលជា​មូលហេតុ​នាំឱ្យ​កើតមុន (ស្បែក​មុខ​បុរស​ ក៏​ងាយ​នឹង​កើតមុន​ណាស់ដែរ) ដូច្នេះ វិធី​ដ៏​ល្អ​បំផុត​ក្នុងការ​កម្ចាត់​មេរោគ​អស់ទាំង​នេះ ​គឺ​ការលាង​សម្អាត​ផ្ទៃមុខ​ឱ្យបាន​ស្អាត​ល្អ​ហ្នឹងឯង។ សូម​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ ចំនួន 2ដង​ក្នុង​មួយថ្ងៃ​គឺ​នៅពេល​ព្រឹក និង​ពេលយប់​មុនពេល​ចូល​គេង។ ស្បែក​មុខ​របស់​បុរស​មិន​ដូចជា ​ស្បែក​មុខ​របស់នារីៗនោះទេ ហេតុនេះ​អ្នក​គប្បី​ជ្រើសរើស​ផលិតផល ​ដែល​ផ្សំ​ឡើង​សម្រាប់​ស្បែក​មុខ​បុរស មិនមែន​ចេះតែ​យក​ផលិតផល​ណា​ក៏​បានមក​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​នោះទេ។ អ្នក​គួរ​ជ្រើសរើស​ហ្វូ​ម​លាងមុខ​ ដែល​ផលិតឡើង​សម្រាប់​បុរស ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ​ក្នុងការ​កម្ចាត់​ចោល​នូវ​រាល់​បញ្ហា​កើតមុន កម្ចាត់​មុន​អង្កាម កម្ចាត់​ជាតិ​ខ្លាញ់ មិន​ធ្វើឱ្យ​ស្ទះ​រន្ធ​ញើស កាត់បន្ថយ​ស្នាម​ជាំ និង​កាត់បន្ថយ​បញ្ហា​មុន​រាលដាល​ជាដើម។

ជ្រើសរើស​ផលិតផល ទៅតាម​សភាព​ស្បែ​កមុខ ៖ មិនមែន​គ្រប់​ប្រភេទ ​នៃ​ផលិតផល​សុទ្ធតែ​ត្រូវ​នឹង​សភាព​ស្បែក​របស់​អ្នក​នោះទេ ដូច្នេះ​សូម​ពិនិត្យមើល​ស្បែក​របស់​អ្នក ​ឱ្យបាន​ច្បាស់​មុននឹង​ទិញ​ផលិតផល​ទាំងនោះ​ យកមកប្រើ​ប្រាស់។ ប្រសិនបើ​ស្បែក​មុខ​របស់​អ្នក ​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ អ្នក​គួរប្រើ​ប្រាស់​ហ្វូ​ម​លាងមុខ ​ដែល​ផលិតឡើង​សម្រាប់​សភាព​ស្បែក​បែបនេះ។ ក្រៅពី​ការ​កម្ចាត់​ជាតិ​ខ្លាញ់ អ្នក​ក៏​អាច​ជ្រើសរើស​ប្រើ​ហ្វូ​ម​លាង​សម្អាត​ផ្ទៃមុខ ដែលមាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ស​ស្អាត និង​បំបាត់​ស្នាម​ជាំខ្មៅ​ផងដែរ។

កុំ​ប្រើ​ផលិតផល​ច្របូកច្របល់​គ្នា ៖ បើ​អ្នក​សម្រេចចិត្តថា​ ជ្រើសរើស​ផលិតផល​ណាមួយ​ហើយ​នោះ អ្នក​គួរតែ​ប្រើ​ផលិតផល​មួយ​ម៉ាក​នោះបាន​ហើយ ចៀសវាង​ប្រើប្រាស់​ផលិតផល​ ថែរក្សា​ផ្ទៃមុខ​ច្របូកច្របល់​គ្នាច្រើន​ប្រភេទ ដែលនាំឱ្យ​មាន​បញ្ហា​ប្រ​តិ្ត​កម្ម​ស្បែ​កមុខ។

បន្ថែម​ជំនួយ៖ ការថែរក្សា​ស្បែ​កមុខ​តាមបែប​ធម្មជាតិ​ នឹងមិន​ធ្វើឱ្យមាន​ផលប៉ះពាល់ ​ចំពោះ​ស្បែ​កមុខ​នោះឡើយ ហេតុនេះ​ប្រសិនបើ​អ្នកមាន​ពេលទំនេរ​នោះ អ្នក​គួរតែ​អនុវត្ត​វិធីសាស្ត្រ​ថែរក្សា​សម្រស់​ តាមបែប​ធម្មជាតិ​ខ្លះ​ក៏បាន​ដែរ។ ក្រៅពី​បន្ថែម​ភាពស្រស់ស្អាត ​ដល់​ស្បែក​ហើយ​នោះ អ្នក​ក៏​ត្រូវតែ​ចេះ​ការពារ​ស្បែក​មុខ​របស់​អ្នក​ផងដែរ ដូចជា ពាក់មួក ពាក់​វ៉ែនតា ឬ​ពាក់​ម៉ាស​រាល់​ពេលដែល​អ្នកចេញ​ទៅខាង​ក្រៅ ដែល​ទាំងអស់នេះ​ គឺជា​ទង្វើ​ដ៏​ល្អ​ក្នុង​ការជួយ​ការពារ​ស្បែក​មុខ​របស់​អ្នក​ពី​ការបំផ្លាញ​នៃ​កម្តៅថ្ងៃ និង​ធូលី​ដី​ជាដើម៕

  • កូនកំលោះ និងយុទ្ធនាការ ដើម្បីភាពស្រស់សង្ហា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ចំនេះដឹង
Tags: