ការស្រាវជ្រាវ៖ ការគេងថ្ងៃយូរម៉ោង អាចបង្កឲ្យមានបញ្ហាបេះដូង

ខណៈពេលដែលទទួលទានដំណេកគ្រប់គ្រាន់ ជាកត្តាចំបងចំពោះសុខភាព ការសិក្សាថ្មីមួយបង្ហាញថា ការគេងថ្ងៃរយៈពេលយូរមិនបានផ្តល់ផលល្អសម្រាប់បេះដូងរបស់អ្នកទេ។​ អ្នកស្រាវជ្រាវបានរកឃើញថា ការគេងថ្ងៃយូរៗ និងមានការងងុយគេងពេលថ្ងៃហួសហេតុគឺ មានជាប់ទាក់ទងជាមួយការកើនឡើង គ្រោះថ្នាក់នៃ បញ្ហាបេះដូងដែលត្រូវបានគេ ស្គាល់ថាជា សញ្ញាណមេតាបូលីក។ ហើយវាអាចបង្កើន គ្រោះថ្នាក់នៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។

សញ្ញាណមេតាបូលីក រួមមានទាំងស្ថានភាពដូចជា លើសឈាម លើសជាតិខ្លាញ់ មានជាតិស្ករក្នុងឈាម និងមានជាតិខ្លាញ់ច្រើនក្បែរចង្កេះ។ ក្រុមសិក្សាស្រាវជ្រាវ បានសិក្សា វិភាគរកឃើញ លើការសិក្សាលើ ២១ករណីរួមបញ្ចូលទាំងចំនួន មនុស្សច្រើនជាង៣០៧,០០០នាក់ទៀតផង។ យោងតាមការស្រាវជ្រាវ បង្ហាញថា ជនដែលគេងថ្ងៃតិចជាង៤០នាទី មិនមែនបញ្ហាសញ្ញាណមេតាបូលីកទេ។ ជាក់ស្តែង ជនដែលគេងថ្ងៃតិចជាង៣០នាទី មានការថយចុះគ្រោះថ្នាក់បន្តិចបន្តួចទៅវិញ។

ប៉ុន្តែ វាមានការកើនឡើងគ្រោះថ្នាក់ខ្ពស់មួយ ក្នុងចំនោមជនទាំងឡាយដែលគេងថ្ងៃ រយៈពេលច្រើនជាង ៤០នាទី នេះបើយោងតាមអ្នកសិក្សាស្រាវជ្រាវបានអះអាង។ ឧទាហរណ៍ៈ គេងថ្ងៃច្រើនជាង៩០នាទី បង្ហាញឲ្យឃើញពីការកើនឡើង នៃគ្រោះថ្នាក់ នៃសញ្ញាណមេតាបូលីក ជាង៥០% ក៏ដូចជាកើនឡើង នៃការងងុយគេងពេលថ្ងៃខ្លាំងដែរ។ ការសិក្សាក៏បានបង្ហាញដែរថា ការគេងថ្ងៃច្រើនជាង១ម៉ោង ឬការណឿយហត់ជ្រុលអំឡុងពេលថ្ងៃ កត្តាទាំងពីរនេះបង្កឲ្យមានគ្រោះថ្នាក់៥០% ចំពោះជំងឺ ទឹកនោមប្រភេទ២។

ទោះជាយ៉ាងណាមិញ ការសិក្សាគ្រាន់តែបានរកឃើញទំនាក់ទំនងមួយ រវាងកត្តាទាំងនេះប៉ុណ្ណោះ តែមិនបានបញ្ជាក់ច្បាស់ថាការងងុយគេងហួសហេតុ និងការគេងថ្ងៃច្រើនជ្រុល ពិតជាបានបង្កឲ្យមាន សញ្ញាណមេតាបូលីក ឬជំងឺទឹកនោមផ្អែមទេ៕

ប្រភព៖ mylekha

  • ការស្រាវជ្រាវ៖ ការគេងថ្ងៃយូរម៉ោង អាចបង្កឲ្យមានបញ្ហាបេះដូង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:សុខភាព
Tags: