គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ចៀស​ផុត​ពី​ការ​ពុល​អាហារ?

បើ​ទោះជា​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​នៃ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ ប៉ុន្តែ​ការ​កើតឡើង​នៃ​អាការ​សុខភាព​បណ្តាល​មក​ពី​ការ​ពុល​អាហារ​នៅ​តែ​ជា​បញ្ហា​ប្រឈម​យ៉ាង​សំខាន់​មួយ ដែល​មិន​គួរ​មើល​រំលង​។ ការ​ពុល​អាហារ​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​២​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ ។

ដោយឡែក​នៅ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ មានការ​ផ្ទុះ​ជំងឺ​បណ្តាល​មក​ពី​ការ​ពុល​អាហារ​នេះ​មាន​ចំនួន​៣១​លើក និង​នៅ​ដើមឆ្នាំ​២០១៦​មាន​ចំនួន​៣​លើក នេះ​ជា​សេចក្តីរាយការណ៍​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។ ភាគច្រើន​នៃ​ការ​ពុល​អាហារ​គឺ​បណ្តាល​មក​ពី​ការ​រៀបចំ​ចំណីអាហារ​មិន​មាន​អនាម័យ ទាំង​ក្នុង​ការ​ចម្អិន ការ​រៀបចំ​ទុកដាក់ និង​ការ​ចែកចាយ​ចំណីអាហារ ។

ដើម្បី​កាត់​បន្ថយ​ការ​កើត​មាន​ជំងឺ និង​បន្ថយ​នៃ​ការ​ស្លាប់​ពី​ការ​ពុល​អាហារ លោក​អ្នក​គួរ​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​ខាងក្រោម​៖
-​រក្សា​អនាម័យ​លាងដៃ​របស់​អ្នក​ឱ្យ​បាន​ស្អាត​មុន​នឹង​ចាប់​កាន់​ចំណីអាហារ និង​អំឡុង​ពេល​រៀបចំ​ម្ហូបអាហារ
-​ទុកដាក់​ចំណីអាហារ​ឆៅ​និង​ឆ្អិន​ឱ្យ​ដាច់​ដោយឡែក​ពី​គ្នា
-​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អជា​ពិសេស​សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ ។
-​ទុក​អាហារ​នៅ​ក្នុង​សីតុណ្ហភាព​ដែល​មាន​សុវត្ថិភាព​។
-​ប្រើប្រាស់​ទឹក និង​វត្ថុធាតុដើម​ដែល​មាន​សុ​វ​តិ្ថ​ភាព ។

ចំពោះ​រោគ​សញ្ញា​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​មេរោគ​ដែល​រុកកួន បើសិនជា​វា​បង្ក​ឡើង​ដោយសារ​ធាតុគីមី​វា​មិន​បង្ក​ឲ្យ​មាន​គ្រុនក្តៅ​នោះ​ទេ ហើយ​ជា​ទូទៅ​រោគ​សញ្ញា​នៃ​ការ​ពុល​អាហារ​នេះ​មាន​ដូច​ជា​៖
-​តឹងទ្រូង​, ឈឺពោះ​, ក្អួតចង្អោរ​, ឈឺក្បាល និង​រាករូស ។
-​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​បាន​ដោយសារ​តែ​បញ្ហា​ពុល​អាហារ​នេះ ។

នៅ​ពេល​ដែល​មានការ​សង្ស័យ​ថា​ពុល​អាហារ​ណាមួយ​នោះ លោក​អ្នក​ត្រូវ​តែ​យក​អាហារ​នោះ​ទៅ​ទុក​មួយ​ឡែក ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ផ្សេង​ទទួលទាន ហើយ​បើសិនជា​មាន​អាការ​រាក​ខ្លាំង លោក​អ្នក​ត្រូវ​ទទួលទាន​ទឹកអូ​រ៉ា​លី​ត​ឱ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ។

ទោះជា​បែប​ណា​ក៏​ដោយ ការ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​តាម​លក្ខណ​បច្ចេកទេស​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់ និង​អស់​មន្ទិល​ពី​បញ្ហា​សុខភាព​របស់​លោក​អ្នក​បន្ត​ទៅ​ទៀត​ ៕

ប្រភព៖ everyday

  • គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ចៀស​ផុត​ពី​ការ​ពុល​អាហារ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:សុខភាព
Tags: