ត្រប់​វែង​​ផ្ដល់​នូវ​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុភាព​រាងកាយ?

ត្រប់​វែង​​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​មាន​ផ្លែ​រាង​មូល​ទ្រវែង ​និង​មាន​ផ្កា​ពណ៌​ស្វាយ ហើយ​វា​ត្រូវ​បាន​ដាំ​នៅ​ក្បែរ​ផ្ទះ​និង​តាម​ចម្ការ​ដែល​ដី​មាន​ជី​ជាតិ​ជា​ដី​ល្បាយ​និង​មាន​សំណើម​គ្រប់​គ្រាន់។ត្រប់​វែង​ត្រូវ​បាន​និយម​ក្នុង​ការ​ប្រើប្រាស់​ជា​បន្លែ​ផ្សំ​សម្រាប់​ស្ល​និង​ជា​អន្លក់​ទៅ​តាម​ការ​និយម​និង​តម្រូវ​ការ។ត្រប់​វែង​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​មាន​ដូច​ខាង​ក្រោម​នេះ៖

-ត្រប់​វែង​បាន​ជួយ​ការពារ​និង​ព្យាបាល​ពី​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម
វីតាមីន​C​បាន​ផ្ដល់​ថាមពល​ដល់​រាងកាយ​និង​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​នៃ​រាងកាយ​ប្រឆាំង​ជំងឺ​ផ្សេងៗ
-ផ្ទុក​កាល់ស្យូម​ដែល​បាន​ជួយ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​មាន​ភាព​រឹងមាំ
-ជួយ​ការពារ​និង​ព្យាបាល​ជំងឺ​លើស​ឈាម​ឬ​ការ​កើត​អាការៈ​សរសៃ​ឈាម​ឡើង​រឹង
-អាច​ជួយ​ទប់​ស្កាត់​និង​ព្យាបាល​អាការៈ​ផ្ដាសាយ​និង​ក្អក
-សម្បូរ​ដោយ​ប្រូតេអ៊ីន​ដែល​បាន​ជួយ​ឲ្យ​រាងកាយ​មាន​ការ​លូតលាស់​ល្អ
-ជួយ​ទប់​ស្កាត់​និង​ការពារ​ពី​ការ​រលាក​សរសៃ​ប្រសាទ​របស់​ខួរ​ក្បាល
-សម្បួរ​ដោយ​វីតាមីន​B​ដែល​ជួយ​ពង្រឹង​ដល់​ការ​ចង​ចាំ​នៃ​ខួរក្បាល
-វីតាមីន​A​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់​និង​ការពារ​ស្បែក​ពី​កាំ​រស្មី​UV​នៃ​ព្រះអាទិត្យ
-ជួយ​ការពារ​និង​កម្ចាត់​កូឡេស្តេរុល​នៅ​ក្នុង​សរសៃ​ឈាម​ជៀស​វាង​ការ​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម
-មាន​ផ្ទុក​ជាតិ​សរសៃ​ដែល​បាន​ជួយ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ
-ជួយ​ប្រឆាំង​រ៉ាឌីកាល់សេរី​និង​ព្យាបាល​ចំពោះ​កោសិកា​ជំងឺ​មហារីក
-បាន​ជួយ​កម្ចាត់​បន្សាប​សារធាតុ​ពុល​នៅ​ក្នុង​រាងកាយ៕

ប្រភព៖ whatsupkhmer

  • ត្រប់​វែង​​ផ្ដល់​នូវ​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុភាព​រាងកាយ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:សុខភាព
Tags: