តើអាហារពេលព្រឹកសំខាន់យ៉ាងណា ?

ធ្វើអោយអ្នកទទួលបានជីវជាតិគ្រប់គ្រាន់

អាហារពេលព្រឹក ងាយៗដូចជា នំបុ័ង ជាមួយដំណាប់ធញ្ញជាតិ ទឹកដោះគោ និងផ្លែឈើ បានផ្តល់ជីវជាតិអាហារយ៉ាងច្រើន ទាំងកាល់ស្យូម វីតាមីន B6 ហ្វូលេត រ៉ៃបូហ្វ្លាវីន (វីតាមីន B2) និងជីវជាតិដែក ។ការស្រាវជ្រាវ ក៏បានរកឃើញទៀតថា អ្នកដែលមិនពិសាអាហារពេលព្រឹក តែងតែមិនបានទទួលជីវជាតិ អាហារគ្រប់គ្រាន់ តាមតម្រូវការប្រចាំថ្ងៃ របស់រាងកាយ ។

បង្កើនប្រសិទ្ឋិភាពខួរក្បាល

បើតាមការសិក្សា របស់សាកលវិទ្យាល័យ ហារវ៉ាដ រកឃើញថា ក្មេងដែលទទួលទាន អាហារពេលព្រឹក រៀនឆ្លាតជាង ប្រលងបានពិន្ទុច្រើនជាង និងមានបញ្ហាខុសឆ្គងតិចតួចជាង ។ចំណែកមនុស្សធំ គឺធ្វើអោយស្វាហាប់ជាង ធ្វើការងារបានល្អជាង​។

ជួយដល់ការរក្សាទម្ងន់

អ្នកខ្លះគិតថា ការតមអាហារពេលព្រឹក អាចសម្រកទម្ងន់បាន ប៉ុន្តែការពិត បែរជានំអោយទម្ងន់កើនឡើងទៅវិញ ព្រោះការតមអាហារពេលព្រឹក ធ្វើអោយកាន់តែ ឃ្លានខ្លាំង នៅអំឡុងពេលបន្តៗមកទៀត ដូច្នេះបណ្តាលអោយអ្នកទទួលទាន កាន់តែច្រើនឡើង។​​ តាមការសិក្សា របស់សាកលវិទ្យាល័យ តិចសាស់ ក្នុងក្រុងអេលប៉ាសូ ទៅលើការទទួលទានអាហារ នៃបុរស-ស្រ្តី ៥៨៦៕

ប្រភព៖ baykdang

  • តើអាហារពេលព្រឹកសំខាន់យ៉ាងណា ?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:សុខភាព
Tags: