រឿង​១០​យ៉ាង​ខ្លីៗ​ងាយ​ៗ​​​ដែល​អ្នក​គួរ​ធ្វើ​មុន​គេង​ជា​រៀង​រាល់​ថ្ងៃ

ទម្លាប់​ល្អ​រមែង​នាំ​មក​នូវ​ផល​ល្អ​ដល់​អ្នក​ ហើយ​បើ​សិន​ជា​អ្នក​ប្រកាន់​ភ្ជាប់​ទម្លាប់​ល្អ​ៗ​ដូច​អ្នក​ជោគជ័យ​ទាំង​នោះ​ អ្នក​ប្រាកដ​ជា​អាច​ទទួល​បាន​ជោគជ័យ​ដូច​ពួក​គេ​ដែរ​ ។ ការ​គេង​លក់​ឲ្យ​ស្ងប់​ល្អ​ពិត​ជា​រឿង​មួយ​ដែល​អ្នក​ជោគជ័យ​មិន​ដែល​រំលង​ឡើយ​ព្រោះ​ វា​ជា​ពេល​ដែល​សម្រាក​ផ្ដល់​ថាមពល​ឲ្យ​ពួក​ឡើង​វិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​នា​ព្រឹក​ថ្ងៃ​ស្អែក​បន្ត​បន្ទាប់​ទៀត​ ។ លោក​ Tory Johnson បាន​ប្រាប់​ថា​គាត់​ឥឡូវ​ពិត​ជា​ស្រស់​ស្រាយ​និង​អាច​គេង​លក់​ស្រួល​​ណាស់​ក្រោយ​ពី​បាន​ស្ដាប់​ការ​ពន្យល់​របស់​​ Arianna Huffington​ នៅ​កំឡុង​ការ​និយាយ​ណែនាំ​TED TALK ហើយ​ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លី​ៗ​ទាំង​១០ ដែល​អាច​ជួយ​ឲ្យ​អ្នក​អាច​គេង​លក់​ស្រួល​ជាង​មុន​ ៖ ​​

១.មិន​គួរ​បរិភោគ​ជាតិ​កាហ្វេ​អ៊ីន​ក្រោយ​ម៉ោង​៧​យប់​នោះ​ទេ​

២.រំលឹក​មើល​កាលវិភាគ​និង​រឿង​ដែល​ត្រូវ​ធ្វើ​នា​ព្រឹក​ស្អែក​ ដោយ​ផ្តោត​តែ​លើ​រឿង​សំខាន់​១​ទៅ​២​បាន​ហើយ​

៣.អ្នក​ត្រូវ​ងូត​ទឹក​ពេល​យប់​មុន​គេង​ ប្រសើរ​ជាង​ចាំ​ងូត​ទឹក​ពេល​ព្រឹក​ភ្ញាក់​ឡើង​

៤.បើ​អ្នក​មាន​កូន​តូច​ ចូរ​អ្នក​រៀប​ចំ​សម្ភារៈ​ទៅ​រៀន​ឲ្យ​គេ​និង​អាហារ​សម្រាប់​ថ្ងៃ​ស្អែក​ទុក​ឲ្យ​ហើយ

៥.ជ្រើស​រើស​ខោអាវ​ដែល​ត្រូវ​ស្លៀក​ថ្ងៃ​ស្អែក​ ដោយ​ទុក​មួយ​ឡែក​ឲ្យ​ហើយ​

៦.បិទ​ទូរស័ព្ទ​ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ​ មុន​គេង​យ៉ាង​ហោច​ណាស់​១​ម៉ោង

៧.​ចំណាយ​ពេល​១០​នាទី​ដើម្បី​រៀប​ចំ​(បន្ទប់​ឬ​គ្រែ​)អោយ​មាន​របៀប​រៀប​រយ​មុន​គេង​ ព្រោះ​ពេល​ភ្ញាក់​ឡើង​ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ​

៨.ប្រើ​ប្រាស់​ទឹក​Sprayក្លិន​ក្រអូប​ក្នុង​បន្ទាប់​ឬ​ខ្នើយ​អោប​ មុង​ភួយ​ ដើម្បី​មាន​អារម្មណ៍​ថា​ស្ងប់​និង​គេង​លក់​ស្រួល​

៩.អាន​សៀវភៅ​ខ្លី​ៗ​មុន​នឹង​គេង​

១០.បន្ថយ​ពន្លឺ​ភ្លើង​ឲ្យ​បាន​​១ម៉ោង​មុន​គេង​ រួច​ចាំ​ពេល​រៀប​គេង​មែន​ចាំ​បិទ​ភ្លើង​​ទាំង​អស់​​​​​​​​


ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ success

  • រឿង​១០​យ៉ាង​ខ្លីៗ​ងាយ​ៗ​​​ដែល​អ្នក​គួរ​ធ្វើ​មុន​គេង​ជា​រៀង​រាល់​ថ្ងៃ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ចំនេះដឹង
Tags: