សម្ពាធ​ឈាម​ឡើង​ខ្ពស់ អាច​សាកល្បងរុ​ក្ខជាតិសាមញ្ញទាំង​៧​យ៉ាង​នេះ!​

ជំងឺសម្ពាធឈាមឡើងខ្ពស់ ដែលប្រជាជនខ្មែរច្រើនហៅថា លើសឈាម (Hypertension) គឺជាជំងឺដែលបានកំពុងសម្លាប់សប្រជាជនកម្ពុជា និងពិភពលោកមិនតិចនាក់នោះទេ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក ក្មេងវ័យជំទង់នៅសហរដ្ឋអាមេរិកប្រមាណ ១ភាគ ៣កំពុងជួបបញ្ហាសម្ពាធឈាមឡើងខ្ពស់។ កត្តាដែលនាំឱ្យជំងឺនេះកើតឡើង គឺដោយសារតែមានបញ្ហា តានតឹង កង្វះអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមិនសូវហាត់ប្រាណ។នៅពេលដែលសម្ពាធឈាមឡើងខ្ពស់ វានឹងបណ្តាលឱ្យមានហានិភ័យដល់សុខភាពដូចជាអ្នកជំងឺប្រឈមនឹង ជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺតម្រង់នោម និងរោគសញ្ញាជាច្រើនទៀត។ រុក្ខជាតិទាំង ៧ យ៉ាងខាងក្រោមនេះ មិនមែនជួយព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់ឱ្យជាសះស្បើយនោះទេ ប៉ុន្តែវាយអាចជួយសម្រាល ឬបន្ថយសម្ពាធឈាមបាន។ 
សម្ពាធ​ឈាម​ឡើង​ខ្ពស់ អាច​សាកល្បងរុ​ក្ខជាតិសាមញ្ញទាំង​៧​យ៉ាង​នេះ!​
ជីរអង្កាម ៖ ជីរអង្កាមគឺជារុក្ខជាតិក្រអូបដែលអាចជួយបន្ថយសម្ពាធឈាមឡើងខ្ពស់ បាន។ លោកអ្នកអាចពិសារដោយយកស្លឹកស្រស់ដាក់លាយនឹងសម្ល ឬស៊ុបជាដើម។ ប្រការល្អបើលោកអ្នកមានជំងឺសម្ពាធឈាមឡើងខ្ពស់ គួរដាំជី (ជីរអង្កាមមួយផើងតូច) និងឧស្សាហ៍ញ៉ាំជាប្រចាំ។ដើមយីហ៊ុប៖ លោកអ្នកគួរញ៉ាំឱ្យបានញឹកញាប់បានសិនជាមានជំងឺសម្ពាធឈាម ឡើងខ្ពស់ ជាពិសេសអ្នកដែលលេចរោគសញ្ញាទឹកនោមផ្អែម។ លោកអ្នកអាចពិសារដោយលាយបន្តិចជាមួយនឹងកាហ្វេក៏បាន។
ក្រវាញ៖ ជាប្រភេទរុក្ខជាតិដែលមានច្រើននៅប្រទេសឥណ្ឌា ហើយប្រជាជននៅអាស៊ីភាគខាងត្បូងចូលចិត្តដាក់ផ្សំជាមួយនឹង អាហារ។ ធ្លាប់មានការស្រាវជ្រាវនាពេលកន្លងទៅ ដែលបានបង្ហាញថា  ការបរិភោគអាហារដែលមានរុក្ខជាតិក្រវាញផ្សំជាមួយ នឹងធ្វើឱ្យសម្ពាធឈាមថយចុះ។
ខ្ទឹមស៖ វាមិនត្រឹមតែជាប្រភេទរុក្ខជាតិដែលចាំបាច់ធ្វើឱ្យអាហារមាន ឱជារសនោះទេ ប៉ុន្តែវាក៏អាចជួយធ្វើឱ្យសម្ពាធឈាមថយចុះផងដែរ។ផ្ការំយោល ឬផ្កាច្បារ៖ ជាប្រភេទរុក្ខជាតិដែល អាចជួយធ្វើឱ្យសម្ពាធឈាមថយចុះដែរ ប៉ុន្តែអ្នកជំនាញលើកឡើងថា ការប្រើប្រាស់ត្រូវមានកំណត់ព្រោះថា រុក្ខជាតិនេះមានមុខពីរ បើញ៉ាំច្រើនពេកនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ គេអាចដាក់ញ៉ាំជាមួយទឹកក្ដៅ ដូចទឹកតែដែរ។កាកាវ៖ ការសិក្សាជាច្រើនបានបង្ហាញថា ការពិសារសូកូឡាខ្មៅ ឬកាកាវដែលសម្បូរទៅដោយសារធាតុម្យ៉ាងឈ្មោះថា flavonol វាក៏អាចជួយកាត់បន្ថយសម្ពាធឈាមបានដែរ។តែលោកអ្នកមិនត្រូវទទួលទានច្រើននោះទេ ព្រោះកាកាវវាផ្ទុកនូវកាហ្វេអ៊ីន។ 
 កាហ្វេខៀវ៖ កាហ្វេខៀវគឺចង់សំដៅទៅលើកាហ្វេដែលទើបនឹងបេះចេញពីផ្លែមិន ទាន់ត្រូវបានគេយកមកកែច្នៃ។ កាហ្វេដែលទើបនឹងបេះនេះគឺមានផ្ទុកជាតិអាស៊ីតម្យ៉ាងដែលអាច ជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់បាន។ នៅពេលដែលគេយកកាហ្វេមក លីង វាអាចនៅមានផ្ទុកសារជាតិអាស៊ីតម្យ៉ាង (ក្លរ៉ូហ្សេនិក) នោះដែរប៉ុន្តែអ្នកស្រាវជ្រាវខ្លះលើកឡើងថា វាអាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់។  អត្ថបទៈ Ramy
ប្រភពៈ Thebnews