​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

​​មហាសេដ្ឋី​​​ពាន់​លាន​ដុល្លារ​ភេទ​ស្រី​​​​​ចំនួន​១០រូប​ ​ត្រូវ​​គេ​​​​ចាត់​ថ្នាក់​​​ជា​អ្នក​មាន​​ទ្រព្យ​​សម្បត្តិ​ច្រើន​​​ជាង​គេ​បំផុត​​នៅ លើ​​ពិភព​លោក​​ ​ក្នុង​ចំណោម​​មនុស្ស​ស្រី​​ទាំង​អស់។ ​​មហាសេដ្ឋី​​ស្រី​​ទាំង​​នេះ​​​​​​​​​មាន​ទ្រព្យសម្បត្តិ​ ​​​​​ដោយ​សារ​​ការ​ខិត​​ខំ​ប្រឹង​ប្រែង​​រក​ស៊ី​​ខ្លួន​ឯង​ ​ដែល​មិន​មែន​ជា​​មរតក​​បន្សល់​ពី​​​ក្រុម​គ្រួសារ​ឡើយ។
​ក្នុង​ចំណោម​​មហាសេដ្ឋី​​​​កំពូល​គេ​ទាំង​ ១០​​រូប ​ខាង​ក្រោម​ ​ភាគ​ច្រើន​រស់​នៅ​អាមេរិក​ ​តែ​លេខ​មួយ​​កំពូល​តារាង​ជា​ជនជាតិ​​អាស៊ី​។

១. ​​អ្នក​ស្រី​ Zhou Qunfei មាន​ទ្រព្យ​​ ៦​ពាន់​លាន​ដុល្លារ
ជា​ជន​ជាតិ​ចិន​ ​អាយុ​ ៤៦​ឆ្នាំ​ ​​​ម្ចាស់​​ក្រុម​ហ៊ុន​​​​បច្ចេកវិទ្យា Lens Technology បើក​​​ដំបូង​​ក្នុង​ឆ្នាំ​ ១៩៩៣។ ក្នុង​ឆ្នាំ​​២០០៣ ​ ក្រុមហ៊ុន​​ស្មាត​ហ្វូន Motorola ​បាន​​ស្នើ​ឲ្យ​​អ្នកស្រី​​​​ ​​ផលិត​​​កញ្ចក់​ប្លាស្ទិក​​ស្វិត​​សម្រាប់​ស្មាត​​ហ្វូនលក់​​។ ឯ​​​ឆ្នាំ​​ ២០០៧​​ ​ក្រុមហ៊ុន​​​​ Apple ​​​ធ្លាប់​ពឹង​ពាក់​ក្រុមហ៊ុន​​អ្នក​ស្រី​​​​ឲ្យ​ធ្វើ​​ Keyboard touch Screen ​សម្រាប់​​ជំនាន់​​ Iphone ​លើក​ដំបូង​ដែរ។ ​បច្ចុប្បន្ន​អតិថិជន​​ Lens Technology ​មាន​ Apple និង​ Sumsung ​ទៀត​ផង។
​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

 

២. អ្នក​ស្រី​ Diane Hendricks មាន​ទ្រព្យ​ ៥,៦​​ពាន់​លាន​ដុល្លារ​
ជា​ជនជាតិ​​​អាមេរិក​ ​​​អាយុ​ ៦៩​ឆ្នាំ​ ម្ចាស់​​​ក្រុមហ៊ុន​​ផ្គត់​ផ្គង់​​គ្រឿង​សំណង់ ABC Supply Co. ​បើក​ដំណើរ​​ក្នុង​ឆ្នាំ​​១៩៨២ ហើយ​ពេល​នេះ​​មាន​ជាង​ ៦០០​ទីតាំង​​ក្នុង​សហរដ្ឋ​​អាមេរិក។
​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

 

៣. ​អ្នក​ស្រី​ Chan Laiwa មាន​ទ្រព្យ​ ៥,២​​ពាន់​លាន​ដុល្លារ​
​​ជា​ជន​ជាតិ​ចិន​​ ​មាន​វ័យ​ ៧៤​​ឆ្នាំ​ ​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Fu Wah International ​បង្កើត​​ក្នុង​ឆ្នាំ​ ១៩៨៨ ​​នៅ​ទីក្រុង​ប៉េកាំង។
​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

 

៤.​ អ្នកស្រី​ Pollyanna Chu មាន​ទ្រព្យ​ ៤,៩​​ពាន់​លាន​ដុល្លារ
​ជា​​ប្រជាជន​ហុងកុង​ ​អាយុ ​៥៨​ឆ្នាំ​ ​​​​ម្ចាស់​​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Kingston Financial Group ​​បង្កើត​​​​​ក្នុង​​ឆ្នាំ ១៩៩៣​​ជា​មួយ​ស្វាមី។
​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

 

៥. អ្នក​ស្រី​ Elizabeth Holmes មាន​ទ្រព្យ​ ៤,៥​ពាន់​លាន​ដុល្លារ
ជា​ជនជាតិ​​អាមេរិក​ ​វ័យ​ ៣២​ឆ្នាំ ​​​ម្ចាស់​​​មជ្ឈមណ្ឌល​​ថែទាំ​សុខភាព​ Theranos ​​ហើយ​​អ្នក​ស្រី​​​ក៏​ជា​​​មហាសេដ្ឋី​​​​​ស្រី​រកស៊ី​ខ្លួន​ឯង​ វ័យ​ក្មេង​​ជាង​គេ​បំផុត​ក្នុង​លោក​ដែរ។
​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

 

៦. ​អ្នកស្រី Doris Fisher មាន​ទ្រព្យ​​ ៣,២​​ពាន់​លាន​ដុល្លារ
​ជា​ជនជាតិ​​​​​អាមេរិក​​ ​​​អាយុ ​៨៤ឆ្នាំ ​​​​ម្ចាស់​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​ Gap ចាប់ផ្ដើម​​ក្នុង​ឆ្នាំ ​១៩៦៩។
​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

 

៧. អ្នក​ស្រី Jin Sook Chang ​មានទ្រព្យ​ ៣,១​ពាន់​លាន​ដុល្លារ
​​​​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង ​​ចូល​សញ្ជាតិ​អាមេរិក​​ មាន​អាយុ ៥២​ឆ្នាំ ​ម្ចាស់​​ក្រុមហ៊ុន​​ច្នៃ​ម៉ូត​​សំលៀក​បំពាក់ Fashion 21 បើក​ដំណើរ​ការ​​ដំបូង​​ក្នុង​ឆ្នាំ ១៩៨៤។
​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

 

៨.​អ្នក​ស្រី Oprah Winfrey មាន​ទ្រព្យ​ ២,​៨​ ​ពាន់​លាន​ដុល្លារ
​ជា​ជនជាតិ​​អាមេរិក អាយុ​ ៦២​ឆ្នាំ ​​​ម្ចាស់​ក្រុម​ហ៊ុន​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ Harpo Productions។
​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

 

៩. អ្នកស្រី​ Wu Yajun មាន​ទ្រព្យ​ ២,៨​ពាន់​​​លាន​ដុល្លារ
​​ជា​ជន​ជាតិ​ចិន មាន​អាយុ​ ៥១​ឆ្នាំ ​​ម្ចាស់​ក្រុម​ហ៊ុន​អចលនទ្រព្យ Longfor Properties។
​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

 

១០. ​អ្នក​ស្រី Giuliana Benetton មាន​ទ្រព្យ ២,៧​ពាន់​លាន​ដុល្លារ
​ជា​ជនជាតិ​អ៊ីតាលី ​អាយុ ​៧៨​ឆ្នាំ​ ម្ចាស់​​ក្រុមហ៊ុនច្នៃ​​ម៉ូត​សំលៀក​បំពាក់​ Benetton Group ​​។
​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

ប្រែ​សម្រួលដោយ៖​ sabay (ឡេង ភារុណ)
ប្រភព៖ businessinsider

  • ​​​មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ជីវិតនិងសង្គម
Tags: