សាក​ពិសា​ទឹកដូង​ឱ្យបាន ៧ ថ្ងៃ​! តើ​នឹង​មានរឿង​អ្វី​កើតឡើង​?

    ​អាន​អត្ថបទ​នេះ​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកដូង​! ទោះ​ទឹកដូង​ពុំ​សូវ​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​បណ្តេញ​ជាតិពុល និង​មានគុណ​សម្បត្តិ​ព្យាបាល​ជំងឺ​ជាច្រើន​។ អ្នកវិទ្យាសាស្ត្រ​ក៏បាន​ស​បញ្ជាក់ដែរថា ទឹកដូង​ដើរតួ​ស្រដៀង​នឹង​ប្លា​ស្មា​ឈាម​ក្នុង​រាងកាយ​មនុស្ស​។ ក្នុង​អតីតកាល ទឹកដូង​ត្រូវបាន​ប្រើ​សម្រាប់​ជំនួស​ប្លា​ស្មា​ឈាម ដែល​រង​ការរិះគន់​ពី​សំណាក់​មនុស្ស​ជាច្រើន ប៉ុន្តែ​ដោយសារ​វា​មាន​មុខងារ​ស្រដៀង​នឹង​ប្លា​ស្មា​នេះហើយ​ទើប​ជីវិត​មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​សង្គ្រោះ​។

​    ​* តើ​នឹងមាន​អ្វី​កើតឡើង​នៅពេល​ផឹកទឹក​ដូង​មួយ​សប្តាហ៍​?

​    ​ទឹកដូង​អាច​ប្រើប្រាស់​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ ព្រោះ​វា​ជួយ​ដល់​បញ្ហា​ជំងឺ​តម្រងនោម​។ វា​ក៏​ជួយ​លាង​សម្អាត​ផ្លូវ​ទឹកនោម និង​ប្រព័ន្ធ​ផ្លោក​នោម​ផងដែរ​។

​     ទឹកដូង​នឹង​ជំរុញ​ថាមពល​របស់​លោកអ្នក និង​ជួយ​ជំរុញ​ដល់​ការផលិត​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ផងដែរ​។ បន្ទាប់ពី​ហាត់ប្រាណ​អស់កម្លាំង ផឹក​ទឹកដូង​ភ្លាម​នឹង​ជួយ​ជំរុញ​ថាមពល​ឡើងវិញ​ភ្លែត​។

​    ​យក​ទឹកដូង​លាប​លើ​មុខ ប្រសិនបើ​លោកអ្នក​កើតមុន ឬ​លាប​លើ​ស្បែក​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ស្បែក​សម្បូរ​ខ្លាញ់ និង​ស្បែក​ស្ងួត​។ វា​នឹង​ជួយ​សម្អាត​ស្បែក​របស់​លោកអ្នក​។ ផឹកទឹក​ដូង​មួយ​កែវ ប្រសិនបើ​លោកអ្នក​ចង់បាន​ស្បែក​រលោង និង​មាន​សំណើម​ពេញ​មួយថ្ងៃ​។​

​    ​ទឹកដូង​សម្បូរ​កាក​សរសៃ​ហ្វា​យ​បឺ​រ ដែល​ធ្វើឱ្យ​វា​មាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។ អាស៊ីត​ហ្គា​ស្ទ្រី​ក​នឹងត្រូវ​បានការ​ពារ​ជាមួយនឹង​ការផឹក​ទឹកដូង​ទៀងទាត់​។

​     ប្រសិនបើ​លោកអ្នក​ចង់​សម្អាត​ប្រព័ន្ធ​រាងកាយ និង​កម្ចាត់​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន គ្រាន់តែ​លាយ​ទឹកដូង និង​ប្រេង​អូ​លីវ​បន្តិច ហើយ​ផឹក​វា​ជាការ​ស្រេច​។

​    ​ទឹកដូង​នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ ហើយនឹង​ជួយ​ប្រឆាំង​បាក់តេរី ដែលជា​ប្រភព​បង្ក​មេរោគ​ផ្លូវ​ទឹកនោម ជំងឺ​អញ្ចាញធ្មេញ ជំងឺ​ប្រមេះទឹកបាយ ក៏ដូចជា​ប្រឆាំងនឹង​វីរុស​នានា ដែល​បង្ក​ជា​ជំងឺ​ជាច្រើន ដូចជា ផ្តាសាយ និង​ជំងឺ​គ្រុនសន្ធំ​រោល​។​

​    ​ទឹកដូង​មួយ​កែវ​មាន​ប្រសិទ្ធភាព​បំបាត់​ការឈឺ​ក្បាល ឬ ការ​ក្អួតចង្អោ បន្ទាប់ពី​ផឹក​ស្រវឹង​។ វា​នឹង​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ និង​កាត់បន្ថយ​ការឈឺ​ក្បាល​។

​    ​ទឹកដូង​ផ្ទុក​ជាតិ​ខ្លាញ់​ធម្មជាតិ​ទាប ហេតុដូច្នេះ​ហើយ​បានជា​លោកអ្នក​អាច​ផឹក​វា​ក្នុង​បរិមាណ​ច្រើន​។ វា​នឹង​ជួយ​ឱ្យ​លោកអ្នក​លែង​សូវ​ឃ្លាន​អាហារ​ផ្តេសផ្តាស ដែល​នេះ​ជា​កត្តា​មួយ​ធ្វើឱ្យ​លោកអ្នក​ស្រក​ទម្ងន់​ផងដែរ​៕