ក្រុមហ៊ុន Tesla ចេញ​រថយន្ដ Model 3 ​របស់លោក Elon Musk តម្លៃ​មហា​ធូរ​ថ្លៃ​!

    ​ក្រុមហ៊ុន Tesla ពី​បំផុត​បានបង្ហាញ​នូវ​រថយន្ត​ម៉ូ​ដែល​ទី​បី​របស់ខ្លួន​ដែលមាន​តម្លៃ​ចាប់ពី ៣៥.០០០ ដុល្លារ​អាមេរិក​។ ហើយ​រថយន្ដ​នេះ​នឹង​ដាក់លក់​នៅក្រោយ​ឆ្នាំ​២០១៧​និង​ចែកចាយ​ទៅ​បណ្ដាល​ប្រទេស​ផ្សេងៗ​ទៀត​មានដូចជា​ឥណ្ឌា ប្រេ​ស៊ី​ល អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​ជាច្រើន​ទៀត​។​

​    ​កាលពី​ម្សិលមិញ​នៅ​ទីក្រុង Los Angeles ក្រុមហ៊ុន Tesla Motor បានដាក់​បង្ហាញ​នូវ​រថយន្ត Model 3 របស់ខ្លួន​។ ហើយ​វា​ក៏​ជា​លើក​ទី​បួន​នៃ​ផលិតផល​រថយន្ដ​អគ្គីសនី​ពីក្រុមហ៊ុន Tesla របស់លោក Elon Musk ផងដែរ​។​

ក្រុមហ៊ុន Tesla ចេញ​រថយន្ដ Model 3 ​របស់លោក Elon Musk តម្លៃ​មហា​ធូរ​ថ្លៃ​!

​    ​ជាមួយនឹង​២៤​ម៉ោងកន្លង​នៃ​ការដាក់​បង្ហាញ​ផលិតផល​មួយ​នេះ មាន​មនុស្ស​ជា​១១​ម៉ឺន​នាក់​បាននាំគ្នា​កក់​រថយន្ដ​ថ្មី​នេះ​។ នាយក​ប្រតិបត្តិ​លោក Elon Musk បានបង្ហាញ​នូវលក្ខណៈសម្បត្តិ​របស់​រថយន្ត​ជំនាន់​បន្ទាប់​ជាមួយ​បច្ចេកវិជ្ជា Aerodynamic និង​ការ​រចនា​ដ៏​គួរ​ឲ្យ​ទាក់ទាញ​។​

​    ​លោក Elon Musk បាន​និយាយថា​រថយន្ត​មួយ​នេះ​នឹង​អាច​ឲ្យ​យុវវ័យ​៥​នាក់​អង្គុយ​ខាងក្នុង​ជាមួយនឹង​ការបើក​បរបាន​ចម្ងាយ​៣៤៦​គីឡូម៉ែត្រ​។ វា​មាន​សន្ទុះ​ល្បឿន​ពី ០-៩៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​មិន​ដល់ ៦ វិនាទី​នោះឡើយ​។​រាល់​រថយន្ត Model 3 ទាំងអស់​នឹង​រួម​ប​ញ្ជូ​ល​ការគាំទ្រ​នៃ​ការ​សាក​ថាមពល​មហា​លឿន​បំផុត​របស់​ក្រុមហ៊ុន Tesla​។​

ក្រុមហ៊ុន Tesla ចេញ​រថយន្ដ Model 3 ​របស់លោក Elon Musk តម្លៃ​មហា​ធូរ​ថ្លៃ​!

​    ​ក្រៅពី​រថយន្ត Model 3 ក្រុមហ៊ុន​ក៏មាន Model S និង Model X ដែលមាន​អេក្រង់ Touchscreen ខាងក្នុង​ដែលមាន​ទំហំ​១៥​អ៊ី​ញ​ផងដែរ​៕