ផ្ដើម​ចេញពី​ទំនាស់​ពាក្យសម្ដី​ ជនសង្ស័យ​៧​នាក់ ​វាយ​បុរស​ម្នាក់​ទ្រោម​ខ្លួន ​ត្រូវ​PM​ក្របួច​ជាប់​

ផ្ដើម​ចេញពី​ទំនាស់​ពាក្យសម្ដី​ ជនសង្ស័យ​៧​នាក់ ​វាយ​បុរស​ម្នាក់​ទ្រោម​ខ្លួន ​ត្រូវ​PM​ក្របួច​ជាប់​



សៀមរាប​ ៖​ ជនសង្ស័យ​ចំនួន​៧​នាក់ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្របួច​ជាប់​ទៅតាម​បណ្ដឹង​របស់​ជន​រង​គ្រោះ​ម្នាក់​ពី​បទ​អំពើ​ហិង្សា​ដោយ​ចេតនា ​ខណៈ​មាន​ទំនាស់​ពាក្យសម្ដី​បន្តិចបន្តួច​។​ ហេតុការណ៍​វាយតប់​គ្នា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០១ ​ខែមេសា​ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​អង្គរ ក្នុងភូមិ​សាលា​កំរើក​ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។​

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ មាន​ពលរដ្ឋ​បាន​មក​ប្ដឹង​ថា​ មាន​ករណី​វាយតប់​គ្នា​នៅ​ភូមិ​សាលា​កំរើក ​ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០១ ​ខែមេសា ​ឆ្នាំ​២០១៦ ​រួច​បាន​ឃាត់ខ្លួន​ជន​បង្ក​ចំនួន​៧​នាក់ ​ដែល​វាយតប់​ទៅលើ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់​។

មន្ត្រី​ដដែល​បន្ត​ថា​ ​ជនសង្ស័យ​ទាំង​៧​នាក់​នោះ​មាន ទី​១/ ឈ្មោះ គង់ លី​និ​ច ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​មុខរបរ​បើកឡាន​ដឹក​ទឹកកក មាន​ទីលំនៅ​ភូមិ​កញ្ចំ ឃុំ​កញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ទី​២/ ឈ្មោះ សុខ សុទ្ធា ហៅ ម៉ៅ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ មុខរបរ​ដឹក​ទឹកកក មាន​ស្រុកកំណើត នៅ​ភូមិ​កញ្ចំ ឃុំ​កញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង ប​ច្ចុ​ប្បន្ន​រស់នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ទី​៣/ ឈ្មោះ ឡឺ គឹម​ចេ​ន ភេទ​ប្រុ​ស អាយុ​៣៤​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ទឹកកក​ឈូករ័ត្ន មាន​ស្រុកកំណើត នៅ​ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុ​ក​ពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ទី​៤/ ឈ្មោះ សៀន ប៊ុន​ធី ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ទឹកកក​ឈូករ័ត្ន មាន​ស្រុកកំណើត នៅ​ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី​៥/ ឈ្មោះ គង់ ចាន់ថា ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​លក់​ទឹក​សុទ្ធ​ មាន​ស្រុកកំណើត នៅ​ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ទី​៦/ ឈ្មោះ ផាន់ សុវណ្ណនី ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ រស់នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ទី​៧/ ឈ្មោះ យ៉ង់ ចិន្តា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បើក​ឡាន​ដឹក​ទឹកកក មាន​ស្រុកកំណើត​នៅ​ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មាន​ ឈើមូល​ប្រវែង​ជិត​១​ម៉ែត្រ​។​

មន្ត្រី​ដដែល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​​ មូលហេតុ​ឈាន​ដល់​ឈ្លោះ​គ្នា​ រហូត​មាន​របួស​នោះ​គឺជា​រឿង​គំនុំ​កាលពី​ជាង​១​ឆ្នាំមុន​ មូលហេតុ​ដោយសារ​រឿង​សំរាម​ស្អុយ​ ដែល​ខុស​មកពី​ខាង​ជន​បង្ក​ជា​អ្នក​យ​ក​សំរាម​ទៅ​ដាក់​ទុកចោល​នៅមុខ​ផ្ទះ​ជនរងគ្រោះ​មុន ​ទើប​ធ្វើ​ឲ្យ​មាន​ពាក្យសម្ដី​ឈ្លោះ​ទាស់ទែង​គ្នា​ម្តង​រួច​មក​ហើយ​។ ​ចំណែក​ជនរងគ្រោះ​មាន ឈ្មោះ ​ឈួ​រ លាង​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ មុខរបរ​ជាង​ភ្លើង​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​នា​រសៀល​ថ្ងៃទី​០១​ ខែមេសា​ឆ្នាំ​២០១៦ ដើម្បី​ទាមទារ​ជំងឺ​ចិត្ត ចំនួន​ប្រមាណ​ជា​១០០០០​ដុល្លារ​សម្រាប់​ទុក​ព្យាបាល​ជំងឺ​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៧​នាក់ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​០២​ ខែមេសា ​ឆ្នាំ​២០១៦ ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​

ផ្ដើម​ចេញពី​ទំនាស់​ពាក្យសម្ដី​ ជនសង្ស័យ​៧​នាក់ ​វាយ​បុរស​ម្នាក់​ទ្រោម​ខ្លួន ​ត្រូវ​PM​ក្របួច​ជាប់​

ផ្ដើម​ចេញពី​ទំនាស់​ពាក្យសម្ដី​ ជនសង្ស័យ​៧​នាក់ ​វាយ​បុរស​ម្នាក់​ទ្រោម​ខ្លួន ​ត្រូវ​PM​ក្របួច​ជាប់​