ប្រេងសាំង​នៅ​កម្ពុជា ​ចាប់ផ្តើម​ឡើងថ្លៃ​វិញ​បន្តិច ​ក្រោយពី​ចុះ​មួយ​រយៈ​

ប្រេងសាំង​នៅ​កម្ពុជា ​ចាប់ផ្តើម​ឡើងថ្លៃ​វិញ​បន្តិច ​ក្រោយពី​ចុះ​មួយ​រយៈ​



ភ្នំពេញ​ ៖ ​ប្រេងសាំង​ម៉ាស៊ូត​នៅ​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ឡើងថ្លៃ​វិញ​បន្តិច ដោយ​ប្រេង-​ប្រេងសាំង​ស៊ុបពែរ​ តម្លៃ​៣.៣០០​រៀល/​លីត្រ ​និង​ប្រេងសាំង​ធម្មតា​ ៣.២០០​រៀល /​លីត្រ​ និង​ប្រេងសាំង​ម៉ា​ស៊ូ​ត​២.៧៥០៛/​លីត្រ​ បើ​ធៀប​កាលពី​១០​ថ្ងៃមុន តម្លៃ​ប្រេង​ឡើង​៥០​រៀល​។​

​ ​យោង​តាម​សេចក្ដីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​ បាន​ប្រកាស​កាលពី​ថ្ងៃទី​១​បាន​ឲ្យ​ដឹង​ថា ​ចាប់​ពី​ថ្ងៃ​ទី​២ ខែមេសា​នេះ រហូតដល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦​ ​ក្រសួងពាណិជ្ជកម្ម បាន​កំណត់​តម្លៃ​ល​ក់​រាយ​ប្រេងឥន្ធនៈ នៅ​តាម​ស្ថានីយ​នានា​តម្លៃ​អតិបរមា​លក់រាយ​ប្រេងឥន្ធនៈ​ ៖ ប្រេងសាំង​ស៊ុប​ពែរ​ ៣.៣០០៛/​លីត្រ​ និង​ប្រេងសាំង​ធម្មតា​ ៣.២០០៛/​លីត្រ​ និង​​ប្រេងសាំង​ម៉ា​ស៊ូ​ត​ ២.៧៥០៛/​លីត្រ​។ ​តម្លៃ​ប្រេង​ក្នុង​សប្ដាហ៍​នេះ​ និង​សប្ដាហ៍​កន្លងមក​ មិន​ខុសគ្នា​ខ្លាំង​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ពាណិ​ជ្ជ​កម្ម​។ ​សេចក្តី​ជូន​ដំណឹង​នោះ​បាន​បញ្ជាក់​ថា ក្រសួង​បាន​ប្រកាស​ថា ​រៀងរាល់១០ថ្ងៃ​ម្តង​នឹង​មាន​កា​រ​កំណត់​តម្លៃ​អតិបរមា​ជាថ្មី​ឡើងវិញ​យោង​តាម ប្រកាស​អន្តរក្រសួង លេខ ០៩៨ ពណ​. អ​វ​ឯ​. ប្រក​. ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦ ស្ដីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​។​

សូម​បញ្ជាក់​ថា ក្រសួងពាណិជ្ជកម្ម​ធ្លាប់​បាន​ប្រកាស​ថា ចាប់​ពី​ពេល​នេះ​តទៅ តម្លៃ​លក់រាយ​ប្រេង​សាំ​ង ប្រេងម៉ាស៊ូត នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នៅ​កម្ពុជា នឹង​ត្រូវ​បាន​កំណត់​តាម​រូបមន្ត ដែល​នឹង​អាច​ធ្វើ​ការ​ឡើង​ចុះថ្លៃ​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​។​ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ដែរ​ថា ​រៀងរាល់ ១០​ថ្ងៃ​ម្តង​នឹង​មាន​ការកំណត់​តម្លៃ​អតិបរមា​ជាថ្មី​ឡើងវិញ។​

សេចក្ដីជូនដំណឹង​នោះ​បាន​បញ្ជាក់​ថា សម្រាប់ ស្ថានីយ​ប្រេងឥន្ធនៈ ជា​ដេប៉ូ​ឯកជន ផ្ទាល់ខ្លួន ដែល​​មាន​លទ្ធភាព​អាច​លក់រាយ ប្រេងសាំង ម៉ា​ស៊ូ​ត ក្នុង​តម្លៃថោក ជាង​តម្លៃ​ ដែល​បាន​កំណត់​តាម​រូប​ម​ន្ត ដូច​បាន​បញ្ជាក់​ខាងលើ សូម​មេត្តា​លក់​ក្នុង​តម្លៃថោក​ជា​ធម្មតា​ទៀត​ទៅ​។​ សូម​បញ្ជាក់​ថា ប្រេង​ឥន្ធនៈ​ស្ទើរ​ទាំងអស់ ដែល​ដាក់​លក់​នៅ​កម្ពុជា គឺ​មាន​ប្រភព​ពី​នាំចូល​ពី​ប្រទេស​សិង្ហបុរី​ដូចគ្នា។​

ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​អាច​មើល​តម្លៃ​ប្រេង​ឡើង​ចុះ​បាន​រាល់ថ្ងៃ​តាមរយៈ ហ្វេក​ប៊ុក ​របស់​ក្រសួងពាណិជ្ជកម្ម​៕​

ប្រេងសាំង​នៅ​កម្ពុជា ​ចាប់ផ្តើម​ឡើងថ្លៃ​វិញ​បន្តិច ​ក្រោយពី​ចុះ​មួយ​រយៈ​