រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ផ្តល់​បទសម្ភាសន៍​ជាមួយ One World Media​ ​

រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ផ្តល់​បទសម្ភាសន៍​ជាមួយ One World Media​ ​



ភ្នំពេញ ៖ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ផ្តល់​បទសម្ភា​សន៍​មួយ ​ជាមួយ One World Media ជា​ដៃគូ​សារព័ត៌មាន​របស់ Los Angeles Times​។ ​នេះ​បើ​យោង​តា​ម​កា​ផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម​។​

បទសម្ភាសន៍​ជាមួយ One World Media​នេះ ​ផ្ដោត​ជា​សំខាន់​លើ​សមិទ្ធផល​សំខាន់ៗ ដែល​ក្រសួងពា​ណិ​ជ្ជ​កម្ម​សម្រេច​បាន​ទាក់ទង​នឹង​ការ​ធ្វើ​កំណែទម្រង់​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ប្រសើរ​ឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដូចជា​ ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​អន​ឡាញ ការរៀបចំ​រចនាសម្ព័ន្ធ​អង្គការលេខ​ឡើងវិញ​របស់​ក្រសួងពាណិជ្ជកម្ម ដើម្បី​ឲ្យ​ឆ្លើយតប​ទៅ​នឹង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​ផ្តល់​កិច្ច​សម្របសម្រួល​ដល់​វិស័យ​ឯកជន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

មិនតែប៉ុណ្ណោះ ​ក្រសួង​បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ផ្សេងទៀត​រួមមាន​ ការ​កសាង​សមត្ថភាព ការ​ជំ​រុ​ញ ពាណិជ្ជកម្ម និង​ផលិតផល​ក្នុងស្រុក ទាំងឡាយ ដោយ​ប្រើ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (GI) និង​កំណែទម្រង់​ជាច្រើន​ទៀត​។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​អំពី​សារសំខាន់​នៃ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា ដែល​សម្រួល​ដល់​វិស័​យ​ពាណិជ្ជកម្ម​នៅ ក្នុង​តំបន់​អាស៊ាន​។​One World Media ធ្វើ​ប្រតិបត្តិការ គ្របដណ្ដប់​លើ​ការ​អភិវឌ្ឍ និង​ដំណាក់កាល​សំខាន់ៗ នៅ​បណ្ដា​ប្រទេស​ផ្សេងៗ ជុំវិញ​ពិភពលោក ធ្វើ​បទសម្ភាសន៍​ជាមួយ​វរ​ជ​ន​នានា​រួមមាន​ចាប់ពី​ប្រមុខរដ្ឋ និង​បណ្ដា​រដ្ឋមន្ត្រី រហូតដល់​នាយក​ប្រតិបត្តិ​សាជីវកម្ម ធំៗ ព្រម​ទាំង​ឥស្សរជន​ក្នុងស្រុក​ផង​ដែរ​៕​

រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ផ្តល់​បទសម្ភាសន៍​ជាមួយ One World Media​ ​