សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ​នៅ​វត្ត​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ​

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ​នៅ​វត្ត​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ​



ព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ឯកឧត្ដម ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង។

ឯកឧត្ដម ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​ព្រៃវែង​បាន​មានប្រសាសន៍​ថា ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ជាក់ស្ដែង​សមិទ្ធផល​នានា ដ៏​ស្រស់​ស្អាត​នៅ​វត្ត​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ជា​ការ​រីកចម្រើន​ជា​បន្តបន្ទាប់ ទាំងនេះ​ ដោយសារ​ប្រទេស​មាន​សុខ​សន្តិភាព​គ្រប់​បែបយ៉ាង។

ក្នុង​នោះ​ដែរ ឯកឧត្ដម​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាចារ្យ​គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ​ទាំងអស់ រួម​នឹង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​ការចូលរួម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រុមការងារ​ថ្នាក់​ជាតិ បាន​ធ្វើ​ឲ្យ​សម្រេច​សមិទ្ធផល​នេះ​ឡើង។

វត្ត​អារាម​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ​គឺជា​ថ្នាល​បណ្ដុះ​នូវ​ពុទ្ធិ សីលធម៌​សង្គម និង​វិជ្ជាជីវៈ​ជាច្រើន នាំមក​នូវ​សាមគ្គីភាព មិត្តភាព និង​កិច្ចសហការ​ល្អ​រវាង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់។

លោក​បន្ត​ថា ភាព​ក្រីក្រ​នៅ​កម្ពុជា ត្រូវ​បាន​លុបបំបាត់​ជា​បណ្តើៗ តាមរយៈ​ការ​លប់​ពន្ធ​លើ​ការផ្ទេរ​ដី​ពី​ឪពុកម្ដាយ​ទៅ​កូន ទៅ​បងប្អូន បាន​បញ្ចុះតម្លៃ​អគ្គិសនី បាន​តម្លើង​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រី​រាជការ និង​កម្មករ​ជា​បន្តបន្ទាប់ ការ​លុបចោល​នូវ​ជញ្ជីង​បង់​ប្រាក់​ជាដើម​។​ ជាពិសេស​ នៅ​ខេត្ត​ព្រៃវែង មាន​មូលនិធិ​សម្ដេច ស ខេង បាន​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ស្លាប់ អ្នក​សម្រាលកូន និង​មាន​រថយន្ត​សង្គ្រោះ សម្រាប់​ជួយ​ដឹកជញ្ជូន​បងប្អូន​ទៅ​ពេទ្យ​ដោយ​មិន​គិត​កម្រៃ។​

ឯកឧត្ដម បាន​ណែនាំ និង​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាពលរដ្ឋ​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ/ឃុំ​មាន​សុវត្ថិភាព​ទើបបាន​ជោគជ័យ។ ជាពិសេស​បាន​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​បង្កើត​មុខរបរ​ដាំ​ដំណាំ​រួមផ្សំ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ឲ្យ​បាន​ល្អ​ប្រសើរ និង​សូមឲ្យ​ព្រះសង្ឃ លោកយាយ​ លោកតា ឪពុកម្ដាយ លោកគ្រូ​ អ្នកគ្រូ អប់រំ​កូនចៅ បងប្អូន ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន នៅ​ពេល​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំង​អស់​គ្នា គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន នោះ​យើង​ទាំង​អស់​គ្នា និង​ជៀស​ផុតពី​គ្រោះថ្នាក់​ទាំង​អស់​គ្នា​ និង​សូម​អញ្ជើញ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់ៗ​គ្នា។ នៅ​ក្នុង​ឱកាស​នោះ​ លោក​ក៏​បាន​ប្រគេន​ថវិកា​សម្រាប់​កសាង​វត្ត​ចំនួន​៤,៥០,០០០​រៀល​ផង​ដែរ​៕សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ​នៅ​វត្ត​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ​
សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ​នៅ​វត្ត​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ​

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ​នៅ​វត្ត​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ​

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ​នៅ​វត្ត​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ​
សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ​នៅ​វត្ត​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ​
សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ​នៅ​វត្ត​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ​