ឌី លី​ណា ជម្ងឺ​បេះដូង​រើ​ឡើងវិញ​

6 Videos


​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ នៅពេលដែល​ធូ​ស្បើយ​ពី​ជំងឺ​បេះដូង​ប្រហោង តារា​សម្តែង​អ្នកនាង ឌី លី​ណា ក៏​ចាប់ផ្តើម​បង្ហាញ​វត្តមាន​សម្តែង​ខ្សែភាពយន្ត​រហូតដល់ ៥ រឿង ក្នុងពេល​តែមួយ ហេតុ​ដូច្នេះហើយ​តម្រូវឱ្យ​តារា​ស្រី​រូបនេះ​លៃ​ពេលវេលា​ថត​គ្មាន​ពេល​សម្រាក​ឡើយ ។

ឌី លី​ណា ជម្ងឺ​បេះដូង​រើ​ឡើងវិញ​

ឌី លី​ណា ជម្ងឺ​បេះដូង​រើ​ឡើងវិញ​

ស្របគ្នា​នេះ​ក៏មាន​ប្រភពព័ត៌មាន​ពី​អ្នកសិល្បៈ​ស្និទ្ធ​ជាមួយ​តារា​សម្តែង​អ្នកនាង ឌី លី​ណា បាន​បង្ហើប​ប្រាប់ថា តារា​សម្តែង​អ្នកនាង ឌី លី​ណា ជួប​បញ្ហា​សុខភាព​ជំងឺ​បេះដូង​ប្រហោង​ទៀតហើយ ពោលគឺ​ថ្មីៗ​នេះ ជំងឺ​បេះដូង​របស់​នាង​បាន​រើ​ឡើ​វិញ ធ្វើឱ្យ​នាង​ចូល​ពេទ្យ​ខាន​សម្តែង​ជាច្រើន​ថ្ងៃ​មកហើយ ។​

​ក្រោយពី​ធ្លាយ​ចេញ​ព័​ត៌​មា​នេះ ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​«​ប្រជាប្រិយ​»​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មិនា​នេះ តារា​សម្តែង ឌី លី​ណា បាន​ប្រាប់ថា នាង​ពិតជា​ជួប​បញ្ហា​សុខភាព​ពិតមែន គឺ​ជំងឺ​បេះដូង​ប្រហោង​របស់​នាង​ធ្វើទុក្ខ ព្រោះតែ​នាង​ប្រើ​កាយវិការ​ច្រើន​ក្នុង​ការថត​រឿង និង មិនសូវ​បាន​សម្រាក​គ្រប់គ្រាន់ តាម​ការណែនាំ​របស់​គ្រូពេទ្យ ។

ឌី លី​ណា ជម្ងឺ​បេះដូង​រើ​ឡើងវិញ​

តារា​សម្តែង​រូបនេះ បាន​បន្តថា នាង​បាន​ចូលទៅ​មន្ទីរពេទ្យ​ឱ្យ​គ្រួ​ពេទ្យ​ពិនិត្យ​ព្យាបាល​មាន​រយៈពេល​ជិត​ខ្លះ​ខែ​មកហើយ ហើយ​ពេលនេះ​ជំងឺ​របស់​នាង​ក៏បាន​ធូ​ស្បើយ​ច្រើន​ហើយ​ដែរ គ្រាន់តែ​ស្រក​ទំងន់​ច្រើន ព្រោះថ្នាំ​ធ្វើទុក្ខ​គេង និង ញ៉ាំ​មិនសូវ​បាន ។​

​ឌី លី​ណា បន្តថា ពេលនេះ ទោះបីជា​នាង​មាន​សុខភាព​មិនទាន់​ល្អ មិនទាន់​សម្តែង​ឡើងវិញ​បាន​ក្តី ប៉ុន្តែ​នាង​មិនបាន​បោះបង់​អាជីព​នេះ​ទេ គឺ​នៅពេល​ជំងឺ​ធូ​ស្បើយ​បាន​ច្រើន នាង​ចូល​សម្តែង​វិញ​ហើយ ព្រោះ​ពេលនេះ នាង​ជាប់​កុងត្រា​ថត​រឿង​ជាច្រើន ឲ្យ​ផលិតកម្ម​មិនអាច​បោះបង់ចោល​នោះទេ ៕ តាន់ ចន្ថា​

ឌី លី​ណា ជម្ងឺ​បេះដូង​រើ​ឡើងវិញ​ឌី លី​ណា ជម្ងឺ​បេះដូង​រើ​ឡើងវិញ​ឌី លី​ណា ជម្ងឺ​បេះដូង​រើ​ឡើងវិញ​