ឈិន សុធា​រី គ្រាំគ្រា​ចិត្ត​ក្រោយ​សម្រាលកូន​រួច​

6 Videos


​ក្រោយពី​សម្រាល​បានកូន​ភ្លោះ​ប្រុស​មួយ​ស្រី​មួយ​ថ្លោស​ទ្រលុកទ្រលន់​រួចមក ឈិន សុធា​រី ហាក់​គ្រាំគ្រា​ចិត្ត មិន​ចុះសម្រុង​ក្នុង​ជីវិត​ទៅវិញ ផ្ទុយ​ឆ្ងាយ​ពី​គូស្នេហ៍​តារា​មួយចំនួន​ដែល​តែងតែ​បង្អួត​ភាព​ផ្អែមល្ហែម​បង្អួត​ភ្នែក​​មហាជន​ក្រោយ​មាន​បុត្រ​ជា​ចំណងដៃ​នោះ ។​

ឈិន សុធា​រី គ្រាំគ្រា​ចិត្ត​ក្រោយ​សម្រាលកូន​រួច​

ឈិន សុធា​រី គ្រាំគ្រា​ចិត្ត​ក្រោយ​សម្រាលកូន​រួច​

នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់ ឈិន សុធា​រី គេ​ចាប់អារម្មណ៍​ឃើញថា មួយរយៈ​នេះ​នាង​តែងតែ​បង្ហោះ​សារ​ត្អូញត្អែរ​ជារឿយៗ​ពី​រឿង​ទុក្ខលំបាក​ក្នុង​ជីវិត ដែល​សារ​រ៉ាយរ៉ាប់​នោះ​ទៀតសោត​ហាក់​ចង់​សំដៅ​ដល់​នរណាម្នាក់​ដែលជា​មនុស្ស​ជិតស្និទ្ធ​នឹង​នាង ។ តួយ៉ាង​ដូចជា​ថ្មីៗ​នេះ នាង​បាន​បញ្ចេញ​សារ​ខ្លី​បង្ហាញ​ពី​ការអត់ធ្មត់​ក្នុង​ការរស់នៅ​ឱ្យដឹងថា «ចង់​ប្រាប់ថា​ហត់​ខ្លាំងណាស់​ហត់​ទាំង​ចិត្ត និង កាយ ស៊ូ​ហត់​តែ​កាយ​តែ​កុំឱ្យ​ហត់​ចិត្ត ។ បើ​នៅតែ​បែបនេះ​​តទៅទៀត​ប្រហែលជា​មិន​រស់​ទេ សង្ឃឹមថា​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​បាន​ជួប​អ្នក​ដែល​យល់ចិត្ត​ខ្ញុំ​ពិតប្រាកដ​នៅក្នុង​​ឆាកជីវិត​មួយ​នេះ ហត់​ណាស់​…​ទៅមុខ​លែងរួច​ហើយ​» ។

ឈិន សុធា​រី គ្រាំគ្រា​ចិត្ត​ក្រោយ​សម្រាលកូន​រួច​

​ការ​តម្អូញតម្អែរ​ទួញ​សោក​ពី​ផល​លំបាក​ក្នុង​ជីវិត ត្រូវបាន​ទស្សនិកជន​ដាក់​ការសង្ស័យថា គឺ​គ្មាន​អ្នកណា​ធ្វើឱ្យ​នាង​ពិបាកចិត្ត​ក្រៅពី​ស្វាមី​របស់​នាង គឺ​លោក សុវណ្ណ មករា នោះឡើយ ព្រោះថា​កន្លងមក​នាង​ក៏បាន​ត្អូញត្អែរ​ជារឿយៗ​ថា ស្វាមី​នាង​ជាម​នុស្ស​ពូកែ​ដើរ​រហូតដល់​នាង​ចង់​ទិញ​ច្រ​វ៉ា​ក់មក​ចាក់​ទៀតផង ហើយ ពាក្យ​មួយ​ឃ្លា​ដែល​នាង​បាន​សរសេរ​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ «​សត្វ​ទីទុយ​..​អើយ​..​អាណិត​ខ្ញុំ​ផង​» ។​

ឈិន សុធា​រី គ្រាំគ្រា​ចិត្ត​ក្រោយ​សម្រាលកូន​រួច​

​ទោះបីជា​យ៉ាង យើង​មិនទាន់​ប្រាកដថា​ការ​តម្អូញតម្អែ​របស់​នា​ង សំដៅទៅ​ន​រណ​ម្នាក់​ឱ្យ​ប្រាកដ​នោះឡើយ ប៉ុន្តែ​គ្រប់​ពាក្យពេចន៍​ដែល​នាង​បាន​បង្ហោះ​បរិយាយ​ពី​អារម្មណ៍​នៅក្នុង​បណ្ដាញ​សង្គម​សុទ្ធតែ​បង្ហាញ​ពី អារម្មណ៍​សោកសៅ និង មាន​វិបត្ដិ​ទុក្ខសោក​ក្នុង​ជីវិត​ទាំងអស់ ៕ ភូមិន្ទ​

ឈិន សុធា​រី គ្រាំគ្រា​ចិត្ត​ក្រោយ​សម្រាលកូន​រួច​ឈិន សុធា​រី គ្រាំគ្រា​ចិត្ត​ក្រោយ​សម្រាលកូន​រួច​ឈិន សុធា​រី គ្រាំគ្រា​ចិត្ត​ក្រោយ​សម្រាលកូន​រួច​