សាលា​​ក្រុង​​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត ​បញ្ជា​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ឡើយ​​

រាជធានី​​ភ្នំពេញ​៖ បើ​ទោះ​មាន​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន ​មាន​ភាព​រឹងរូស​ មិន​ច្បាប់​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ណា​ក៏​ដោយ ក៏​សាលា​រាជធានី​ភ្នំពេញ ​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត ធ្វើ​សកម្មភាព​ជួយ​សម្រួល​និង​បញ្ជា​ចរាចរណ៍​តាម​ដង​ផ្លូវ​ ជំនួស​​កង​កម្លាំង​នគរបាល​ចរាចរណ៍​នោះ​ទេ​។ ​​

​យោង​តាម​ការ​​ប្រភព​ពី​​អគ្គស្នងការ​នគរបាល​​ជាតិ​​ ​នៅ​​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦​​ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​ថ្លែង​ថា ​ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជួយ​សម្រួល​ការងារ​ជួល​កងកម្លាំង​នគរបាល​ចរាចរណ៍​នោះ ក្នុង​ហេតុផល​ថា​ មាន​ការ​ប៉ះពាល់​ការងារ​ច្បាប់​របស់​នគរបាល​ចរាចរណ៍​។ ​

ឯកឧត្ដម បញ្ជាក់​ថា សម្រាប់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ដែល​បាន​ចូល​រួម​ធ្វើ​ការងារ​នេះ វា​ជា​រឿង​ល្អ​ប្រសើរ ប៉ុន្តែ​ក្នុង​នាម​ជា​អាជ្ញាធរ គឺ​យើង​មិន​អាច​ឲ្យ​គេ​ធ្វើ​ជាប់​ជា​ប្រចាំ​បាន​ទេ ​ហើយ​បើ​ការងារ​នេះ​ធ្វើ​ដោយ​គ្មាន​កិច្ច​សហការ​ជាមួយ​កង​កម្លាំង​មាន​សមត្ថកិច្ច​ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន​ដែល​អាច​នឹង​លើស​ពី​ករណីយ​កិច្ច​របស់​នគរបាល អាច​នាំ​ឲ្យ​មាន​ភាព​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ ហើយ​បើ​និយាយ​បញ្ហា​ច្បាប់​វិញ គឺ​បញ្ហា​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ គឺ​វា​ពិត​ជា​គ្មាន​នរណា​ជំនួស​កង​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ទេ​។

​ឯកឧត្ដម ប៉ា សុជាតិវង្ស បន្ត​ថា ចំពោះ​ករណី​យុវជន​កាក​បាទ​ក្រហម​កម្ពុជា​ និង​យុវជន​កាយរិទ្ធ​តាម​សាលា​មួយ​ចំនួន​ទៀត ដែល​បាន​ធ្វើ​ការងារ​នេះ​ គឺ​គេ​បាន​ត្រឹម​តែ​ចូល​រួម​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ប៉ុណ្ណោះ ហើយ​គេ​មិន​បាន​ចូល​រួម​ជ្រៅ​ទៅ​លើ​ការងារ​បញ្ជា​ចរាចរណ៍​ទេ។ ​

ការ​លើក​ឡើង​របស់​ឯកឧត្តម ប៉ា សុជាតិវង្ស ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​បណ្តាញ​សង្គម ​Facebook ​ចំនួន​បាន​បង្ហោះ​ថា ​មាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត បាន​សម្ភារៈ​បញ្ជា​របស់​នគរបាល​ បញ្ជា​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ផ្ទុយ​ពី​ស្ថាន​ភាព​ច្បាប់​។

​ដើម្បី​សម្រួល​ចរាចរណ៍​តាម​ដង​ផ្លូវ​នា​នា ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​ស្លាក​បញ្ជា​ចរាចរណ៍​ប្រមាណ​ជាង​៥០០​ស្លាក ធ្វើ​ការ​ប្តូរ​ភ្លើង​អគ្គិសនី​ មក​ដាក់​អំពូល LED ​ បំភ្លឺ​ចរាចរណ៍​ពេល​យប់​ ។ ជាមួយ​គ្នា​នេះ​ដែរ​ របាំង​ដែក​ខ័ណ្ឌ​ទ្រូង​ផ្លូវ​ទាំង​អស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ប្តូរ​ទៅ​ដាក់​របាំង​ថ្ម​បេតុង​វិញ ​ដើម្បី​កាត់​បន្ថយ​ភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​នៅ​​ជួយ​គ្រោះថ្នាក់​ប៉ះ​នឹង​របាំង​ដែក​នោះ​៕

ប្រភព៖ kqube

  • សាលា​​ក្រុង​​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត ​បញ្ជា​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ឡើយ​​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ជីវិតនិងសង្គម
Tags: