ការខ្វះ​ជាតិ​ស្ករក៏​មិន​បាន លើស​ក៏​មិន​បាន ហើយ​មា​ន​ផល​ប៉ះពាល់​ដល់​ម្លឹង​ទៀត! ចង់​ដឹង​ដំណោះស្រាយ​ទេ?

យោងតាម នាយកដ្ឋានកសិកម្ម​សហរដ្ឋ​​អាមេរិក “U.S. Department of Agriculture (USDA)” បាន​​ឲ្យ​ដឹង​​ថា​​រាល់​​ឆ្នាំ​​ការ​​ទទួល​​ទាន​​ស្ករ​នៅ​​សហរដ្ឋ​អាមេរិក​​កើន​​ឡើង 156 ផោន​​បន្ថែម​ពី​មួយឆ្នាំ​​​ទៅ​មួយ​​ឆ្នាំ​គួរ​ឲ្យ​កត់​​សំគាល់ ដូច​នេះ​មិនថា​តែ​បរទេស​នោះទេ សូម្បី​តែ​ប្រទេស​កម្ពុជាក៏​មាន​ការ​ប្រើ​ប្រាស់​ស្ករ​ដាក់​ក្នុង​ភេសជ្ជៈ និង​ដាក់​ក្នុង​មុខ​ម្ហូប​សឹង​តែ​ទាំង​អស់ដែរ។

ការខ្វះ​ជាតិ​ស្ករក៏​មិន​បាន លើស​ក៏​មិន​បាន ហើយ​មា​ន​ផល​ប៉ះពាល់​ដល់​ម្លឹង​ទៀត! ចង់​ដឹង​ដំណោះស្រាយ​ទេ?

តាមការពិសោធន៍ទៅលើសត្វកណ្តុរសជាច្រើនក្បាល ដោយ​ឲ្យ​ពួក​គេ​ស៊ី​ជាតិ​កាហ្វេអ៊ីន និង​ជាតិស្ករ បន្ទាប់​ពី​​ប៉ុន្មានថ្ងៃ​ក្រោយ ក្រុម​អ្នក​ពិសោធន៏​បាន​ឲ្យ​ពួក​គេ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង​ម្តង ដោយ​ដាក់​ស្ករ និង​ជាតិ​កាហ្វេអ៊ីន នៅ​ក្បែរ​គ្នា ស្រាប់​តែ​មាន​កណ្តុរ​ប្រមាណ 94 ភាគ​រយ​ដែល​ជ្រើស​រើស​ជាតិស្ករ ដូចនេះ​គេ​អាច​សំគាល់​បាន​ថា​ជាតិស្ករ​អាច​ញៀន​ជាង​ជាតិ​កាហ្វេ​អ៊ីន។ ហើយ​ក៏​មាន​ការ​ស្រាវជ្រាវ​ពី​ការ​ទទួល​ទាន​ជាតិ​ស្ករ​លើស និង​ខ្វះ​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​យ៉ាង​ធ្ងន់ធ្ងរដែរ។

ការទទួលទានជាតិស្ករលើសកំរិតអាចបណ្តាលឲ្យ ៖

  • អាចចាស់មុនអាយុ
  • ជំងឺទឹកនោមផ្អែម
  • ប៉ះពាល់ដល់ការរំលាយអាហារ
  • ជំងឺបេះដូង
  • ពុកធ្មេញ និងមានជំងឺអញ្ចាញធ្មេញ
  • ងាយឆ្លងមេរោគផ្សិត និងអាចបណ្តាលឲ្យ​កើត​ជំងឺ​មហារីក- សុដន់, ក្រពេញ​អូវ៉ែ, ក្រពេញ​ប្រូស្តាត​រន្ធគូថ និង​ច្រើន​ទៀត។

កង្វះជាតិស្ករអាចបណ្តាលឲ្យ ៖

  • ការគិតថយចុះ
  • អស់កំលាំង ឬងងុយគេងពេលញុំាបាយរួច
  • មានជាតិហ្គាសក្នុងក្រពះ
  • ឈឺក្បាល
  • ការឈឺចាប់អ្វីមួយជាលក្ខណៈរុំារៃ
  • រាគ
  • បញ្ហាស្បែក
  • រោគសញ្ញាអាឡែរហ្ស៊ី និងមានអារម្មណ៍មិន​ស្រស់​ស្រាយ, តប់​ប្រមល់​ជាដើម។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

យើងក៏មានវិធីដោះស្រាយសំរាប់អ្នកដែល​ងប់​ងល់​និង​ការ​ទទួល​ទាន​ជាតិស្ករ៖

  • ដោយអ្នកគ្រាន់តែទទួលទានផ្លែឈើ ឬ​ភេសជ្ជៈ​ផ្សេងៗ​ដែល​មាន​ជាតិ​ជូរ វា​និង​អាច​កាត់​បន្ថយ​ការ​ញៀន​ស្ករបាន
  • ទទួលទានភេសជ្ជៈដែលមានជាតិអាកុលតិចៗ​លាយ​ជា​មួយ​ផ្លៃឈើ ឬ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​សសៃរ
  • បៀមស្ករគ្រាប់រសជាតិ Stevia ដែល​មាន​រស់​ជាតិ​ផ្អែម​តិចៗ ប៉ុន្តែ​មិន​ដូច​ស្ករ​នោះ​ទេ ហើយ​អាច​ប្រើ​ដើម្បី​កាត់​បន្ថយ​ការ​ទទួល​ទានស្ករ​បាន។

ការខ្វះ​ជាតិ​ស្ករក៏​មិន​បាន លើស​ក៏​មិន​បាន ហើយ​មា​ន​ផល​ប៉ះពាល់​ដល់​ម្លឹង​ទៀត! ចង់​ដឹង​ដំណោះស្រាយ​ទេ?

បន្ទាប់ពីដឹងពីការទទួលទានលើស និងខ្វះ​ជាតិស្ករ​រួច អ្នក​គួរតែ​ចាប់​អារម្មណ៍​លើ​ការ​ទទួល​ទាន​អ្វីៗ​រៀង​ ​រាល់​ថ្ងៃ ដែល​អាច​បង្ក​ជា​ជំងឺ​ឱកាស​និយម​បាន​យ៉ាង​ងាយ​បំផុត បើ​សិនជា​អ្នក​មិន​ខ្វាយ​ខ្វល់​ពីការ​បរិភោគ​នោះទេ ឬ​អ្នក​អាច​ទៅ​ធ្វើ​តេស្ត​សុខ​ភាព​ដើម្បី​ឲ្យ​ដឹង​បាន​កាន់​តែច្បាស់​ពី​សុខ ​ភាព​របស់​អ្នក ហើយ​អាច​ធ្វើ​ការ​បង្ការ​បាន ក៏ល្អដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ការខ្វះ​ជាតិ​ស្ករក៏​មិន​បាន លើស​ក៏​មិន​បាន ហើយ​មា​ន​ផល​ប៉ះពាល់​ដល់​ម្លឹង​ទៀត! ចង់​ដឹង​ដំណោះស្រាយ​ទេ?

  • ដោយ: Hong
  • 9:38 AM, 02 April
  • ប្រភព: LT News
  • Tag: សុខភាព