ចូលឆ្នាំថ្មី​កុំ​ភ្លេច​ទៅ​កម្សាន្ត ទឹកឈូ​ជួរ​ចាប រមណីយដ្ឋាន​ថ្មីតាម​ដង​ទន្លេសេសាន​

6 Videos


​ស្ទឹងត្រែង ជា​ខេត្ត​ដែលមាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​យ៉ាងច្រើន​គួរ​ជាទី​ចង់គយគន់​ពី​សំណាក់​ភ្ញៀវទេសចរ​ដែល​បាន​ទៅដល់​ខេត្ត​ភាគ​ឦ​សាន្ត​មួយ​នេះ ។ ទឹកឈូជួរ​ចាប រមណីយដ្ឋាន​ថ្មី​មួយ​នៅតាម​ដង​ទន្លេ​ដែល​ទើប​បង្កើត​ថ្មី​នា​ឆ្នាំ ២០១៦ នេះហើយ​ទទួលបាន​ការទាក់ទាញ​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ។​

ចូលឆ្នាំថ្មី​កុំ​ភ្លេច​ទៅ​កម្សាន្ត ទឹកឈូ​ជួរ​ចាប រមណីយដ្ឋាន​ថ្មីតាម​ដង​ទន្លេសេសាន​

ចូលឆ្នាំថ្មី​កុំ​ភ្លេច​ទៅ​កម្សាន្ត ទឹកឈូ​ជួរ​ចាប រមណីយដ្ឋាន​ថ្មីតាម​ដង​ទន្លេសេសាន​

​រមណីយដ្ឋាន​ទឹកឈូ​ជួរ​ចាប​ស្ថិតនៅតាម​ដង​ទន្លេសេកុង​និង​សេ​សាន​ភ្ញៀវទេសចរអាច​ទៅ​កម្សាន្ត​លេង​បានតែ​រដូវប្រាំង​ប៉ុណ្ណោះ​កាលពី​ឆ្នាំមុន ។ ឆ្នាំនេះ​មាន​កោះ​ខ្សាច់​សេកុងនិងទឹក​ហូរ​ជួរ​ចាប​កន្លែង​សមប្រកប​ទៅដោយ​ភាព​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​តាម​ដង​ទន្លេ​នា​ចុង​សប្តាហ៍ ពិសេស​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខ​នេះ ។​

ចូលឆ្នាំថ្មី​កុំ​ភ្លេច​ទៅ​កម្សាន្ត ទឹកឈូ​ជួរ​ចាប រមណីយដ្ឋាន​ថ្មីតាម​ដង​ទន្លេសេសាន​

លោក ទួន ថាំង មេឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​អះអាងថា​នៅក្នុង​ឃុំ​ភ្លុក ស្រុក​សេសា​ន នេះ​មាន​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ចំនួន​ពីរ​កន្លែង​នៅ​បុប្ផា​ភ្លុក​ដែលមាន​តូប​ចំនួន ៥៥០ តូប និង​នៅ​ទឹក​ហូរ​ជួរ​ចាប​ទើបនឹង​បង្កើត​ថ្មី​មាន​តូប​ចំនួន ១២០ តូប ។ ទឹក​ហូរ​ជួរ​ចាប​សម្បូរ​ទៅដោយ​សក្តានុពល​ទេសចរណ៍​ច្រើន​មានដូចជា​ដី​កោះ ទឹក​ជួរ ទឹក​ហូរ​ត្រជាក់​ស្រួល ។ ទឹក​រាក់​ងាយស្រួល​មុជទឹក​លេង​កម្សាន្ត​មិន​បង្ក​គ្រោះ ថ្នាក់​ដល់​អាយុជីវិត ។ មាន​ព្រៃឈើ​ធម្មជាតិ​ដុះ​ទ្រុប​ជា​កន្លែង​ផ្តល់​ម្លប់​ត្រជាក់​សម្រាប់​ចត​រថយន្ត​បាន​រាប់រយ​គ្រឿង​នៅលើ​មាត់​ច្រាំងទន្លេ ។​

​ចាប់តាំងពី​មាន​រមណីយដ្ឋាន​ថ្មី​មក​មាន​ភ្ញៀវទេសចរ​ចេញចូល​រាល់ថ្ងៃ​កាន់តែច្រើនឡើងៗ ។ ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​បាន​ចាប់អារម្មណ៍​ចំពោះ​វិស័យ​ទេសចរ​នេះ​ខ្លាំងណាស់ ។ លោក ទួន ថាំង បាន​និយាយ ថា​ប្រជាពលរដ្ឋ​កាលពីមុន​ធ្លាប់​ចូល​ព្រៃ​រក​ផល​អនុផល​ព្រៃឈើ​បាន​ងាក​មក​ច្រូតស្បូវ និង អារឈើ​ឬក៏​កាត់​ប្ញ​ស្សី​យកមក​ធ្វើ​តូប​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ​អង្គុយលេង​ក​ម្សា​ន្ត​ក្នុង​ទឹកដី​ឃុំ​ភ្លុក​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ ឲ្យ​ធូរ​ធារ​បាន​មួយកម្រិត​ថែមទៀត ។ ប្រជាពលរដ្ឋ​អាចបង្កើត​មុខរបរ​លក់ដូរ​នៅ​ទីនោះ​ជូន​ភ្ញៀវ​ដោយ​ខ្លួន ឯងបាន ។ ចំពោះ​រមណីយដ្ឋាន​ទេសចរណ៍​នៅតាម​ដង​ទន្លេ សេ​សាន ពិសេស​គឺ​ទឹក​ហូរ​ជួរ​ចាបបាន​បើក ចំហ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​មក​ដាក់ទុន​ដើម្បី​បង្កើត​តំបន់​ទេសចរណ៍​ឱ្យបាន​ធំ​ទូលាយ ។ បាន​ប្រាក់កម្រៃ​ចំណេញ​ចែក​ភាគរយ​គ្នា ។ ប្រាក់​ដែល​ល​បានទទួល​ពី​វិស័យ​ទេសចរណ៍​មាន​មួយចំណែក​ដាក់​ជា​កញ្ចប់​ចូលទៅក្នុង​សហគមន៍ ។ ប្រាក់​ដែលមាន​នៅក្នុង​សហគមន៍​អ្នកក្រីក្រ​អាច​ខ្ចី​បាន​ដោយ​គិតការ​ប្រាក់​ទាប​បំផុត ។​

ចូលឆ្នាំថ្មី​កុំ​ភ្លេច​ទៅ​កម្សាន្ត ទឹកឈូ​ជួរ​ចាប រមណីយដ្ឋាន​ថ្មីតាម​ដង​ទន្លេសេសាន​

​លោក​មេឃុំ​ភ្លុក​បាន​អះអាង​ទៀតថា បើសិនជា​សហគមន៍​មាន​លុយ​សម្រាប់​ឱ្យ​ពល​រដ្ឋ​ក្រីក្រ​ខ្ចី​ដោយ​គិតការ​ ប្រាក់​ទាប​បំផុត​នោះបាន​ក៏​អាច​កាត់បន្ថយ​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្ចីប្រាក់​ពី​ធនាគារ​បាន​មួយកម្រិត​ផងដែរ ។ រីឯ​មួយចំណែក​ផ្សេងទៀត​ត្រូវបាន​បែងចែក​ទៅឱ្យ​អ្នកធ្វើការងារ​បញ្ចេញ​ក​ម្លាំ​ង​នៅ​កន្លែង​បង្កើត​តំបន់ទេសចរណ៍​នោះ ។​

​តម្លៃ​សេវាកម្ម​ផ្សេងៗ​មានដូចជា​តម្លៃ​តូប​មាន​កន្ទេល​ក្រាល​និង​ចង​អង្រឹង​សម្រាប់​ថ្ងៃ​ធម្មតា​គិតថ្លៃ ១ ម៉ឺន​រៀល (​មិន​គិត​ម៉ោង​) ។ ថ្ងៃបុណ្យ​ចូលឆ្នាំ​ខាងមុខនេះ​តូប​មាន​ទំហំ ២ ម៉ែត្រ​កន្លះ​បួន​ជ្រុង​នឹង​គិតថ្លៃ ២ ម៉ឺន​រៀល ហើយ​រថយន្ត​មួយគ្រឿង​តម្លៃ ៥ ពាន់​រៀល ។ មនុស្ស​ម្នាក់ ១ ពាន់​រៀល ។ មាន​កងសន្តិសុខ​ការពារ​ជូន​ភ្ញៀវទេសចរ​ទៀតផង ។

ចូលឆ្នាំថ្មី​កុំ​ភ្លេច​ទៅ​កម្សាន្ត ទឹកឈូ​ជួរ​ចាប រមណីយដ្ឋាន​ថ្មីតាម​ដង​ទន្លេសេសាន​

​លោក​មេឃុំ​បន្ថែមថា​ក្រោយពី​មាន​រមណីយដ្ឋាន​ទេសចរណ៍​នៅតាម​ដង​ទន្លេ​សេ​សាន​នោះមក​ប្រជាពល រដ្ឋ​ដែលមាន​ការចិញ្ចឹម​មាន់ ទាហើយ​និង​នេសាទ​ត្រី​បាន​មិនសូវ​យកទៅ​លក់ដូរ​នៅលើ​ទីផ្សារ​ខេត្តស្ទឹងត្រែង ​ដូចពេលមុន​ទៀត​នោះទេ ។ ប្រជាពលរដ្ឋ​មាន​មាន់ ទា និង​នេសាទ​ត្រី​បាន​ពួកគាត់​យកមក​លក់​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​សហគមន៍ ព្រោះថា​រមណីយដ្ឋាន​ទេសចរណ៍​ត្រូវ​ការប្រមូលទិញ​ទុក​សម្រាប់​ផ្គត់ផ្គង់​លក់​ឱ្យ​ភ្ញៀវ ៕ សុថា​ត់​