ប្រជាជនកម្ពុជាប្តូរចំណាប់អារម្មណ៍ មកលើការប្រើប្រាស់វ៉ាលីស ដែលមានម៉ាកយីហោពិតប្រាកដ ក្នុងការធ្វើដំណើរ (មានវីដេអូ)

ភ្នំពេញ៖ នេះបើតាម បទសម្ភាសន៍កាលពីឆ្នាំមុនរបស់ Nikkei Asian ជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsonite លោក Ramesh Tainwala បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនរបស់លោកមើលឃើញជាវិជ្ជមាននូវ កំនើនអាជីវកម្មនៅអាស៊ីពិសេស គឺនៅប៉ែកអាស៊ីអាគ្នេយ៍។ នេះគឺជាដំណឹងល្អមួយ សំរាប់ប្រជាជនកម្ពុជា ដែលតែងចូលចិត្តធ្វើដំណើរច្រើនមិនថា ជាលក្ខណៈកំសាន្តរឺក៏បំពេញភារៈកិច្ចការងារ ដោយក្រុមហ៊ុន Samsonite បានចុះកិច្ចព្រមព្រៀងមួយ រវាងការិយាល័យដើម និង ការិយាល័យរបស់ Samsonite នៅប្រទេសសិង្ហបុរី ផ្តល់សិទ្ធផ្តាច់មុខអោយក្រុមហ៊ុន Campore Group (Cambodia) មានការចែកចាយផលិតផលស្លាកសញ្ញា Samsonite នេះនៅប្រទេសកម្ពុជា។

ក្រុមហ៊ុន Campore Group (Cambodia) Ltd គឺជាក្រុមហ៊ុនចែកចាយ ដោយផ្តោតទៅលើផលិតផល ដែលមានស្លាកសញ្ញាពិតប្រាកដ និងជាម៉ាកដែលមានគុណភាព។ ផលិតផលដែលមានស្លាកយីហោ ពិតប្រាកដរបស់ម៉ាក Samsonite មានការដាក់តាំងលក់នៅហាង Central Mall – Phnom Penh ដែលមានទីតាំងនៅ កាច់ជ្រុងខាងលិចផ្សារធំថ្មី និងដៃគូចែកចាយ ដូចជា ហាង DAH ដែលមានទីតាំងនៅ តាមណ្តោយមហាវិថីព្រះសីហនុ និងហាង American Brand ដែលមានទីតាំងនៅ តាមបណ្តោយមហាវិថីកម្ពុជាក្រោម។  

ទស្សនាវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត