រកណាបានទៀត! ហាងកាហ្វេ K.E Café and Lounge ទើបបើកថ្មីកន្លែងក៏ឡូយ ទិញ២ថែម​១

ភ្នំពេញ៖ ហាងកាហ្វេ K.E Café and Lounge បានធ្វើការបើកសម្ពោធជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ ដើម្បីបម្រើដល់អតិថិជន ដែលនិយមចូលចិត្តពិសាកាហ្វេរសជាតិដើម។

ហាង K.E Café and Lounge ជាហាងកាហ្វេមួយ ដែលត្រូវបានរៀបចំយ៉ាងប្រណិតបំផុត និងអគារមានដល់ទៅ ៤ជាន់ឯណោះ។ ក្នុងនោះ ការរចនាហាង រៀបចំយ៉ាងស្រស់ស្អាត និងមានផាសុកភាព អមជាមួយបរិយាកាសយ៉ាងស្រស់ស្រាយ ប្លែកអារម្មណ៍ ដែលពិតជាសាកសម សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងមិត្តយុវវ័យ អ្នកធ្វើការ និងអ្នកជំនួញ អាចមកជួបជុំ ពិភាក្សាការងារ និងសិក្សាជាដើម។

អ្នកគ្រប់គ្រងហាងផ្ទាល់ លោក សិដ្ឋ ណារ៉ូ បានថ្លែងឲ្យដឹងថា "ចំពោះការដេគ័ររបស់ហាងយើងខ្ញុំ វាពិតជាប្លែកជាងហាងដទៃទៀត ដោយបានរចនាហាង សុទ្ធតែពណ៌ខ្មៅទាំងអស់ សូម្បីតែបុគ្គលិកក៏មានសំលៀកបំពាក់ ពណ៌ខ្មៅដូចគ្នា ហើយហាងកាហ្វេ K.E Café and Lounge គឺមិនត្រឹមតែផ្តោតសំខាន់ទៅលើ កាហ្វេតែមួយមុខនោះទេ គឺពួកយើងបានរៀបចំទីកន្លែង យ៉ាងស្រស់ស្អាត ត្រជាក់ភ្នែក ដែលក្រាលសុទ្ធតែស្មៅពណ៌បៃតង នៅជាន់ខាងលើគេបង្អស់ អមជាមួយនឹងបរិយាកាសស្រស់ថ្លាទៀតនោះ គឺវាពិតជាសាកសមបំផុត សម្រាប់បងប្អូន ចង់មកលំហែអារម្មណ៍ ពិសាកាហ្វេបណ្តើរ និងស្តាប់ចម្រៀងបណ្តើរ។ ក្នុងឱកាសហាងរបស់យើងខ្ញុំ ដែលទើបតែបើកផងដែរ គឺយើងខ្ញុំ ក៏មានកម្មវិធី Promotion ពិសេសគឺទិញ២ ថែម១ ហើយអតិថិជនក៏អាច ប្តូរជាកាហ្វេក៏បាន ឬនំខេកក៏បាន អាស្រ័យតាមចំណង់ចំណូលចិត្ត" 

ប្រិយមិត្ដអាចស្វែងរកហាងកាហ្វេ K.E Café and Lounge ដែលមានទីតាំងនៅ ផ្ទះលេខ #៧៣៧-៧៣៩ ផ្លូវ១២៨ (មហាវិថីកម្ពុជាក្រោម) រាជធានីភ្នំពេញ ជាប់នឹងធនាគារកាណាឌីយ៉ា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១០ ៦០៤ ៤៤៤​ និងទំព័រហ្វេសប៊ុក  ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត