Nokia នឹង​ត្រៀម​ស្មាតហ្វូន​ថ្មី​​នៅ​ឆ្នាំ​នេះ?

បន្ទាប់​ពី​បាត់​មុខ​មួយ​រយះ​​ក្នុង​​ទីលាន​ប្រកួត​ប្រជែង​ Smartphone ដោយ​សារ​តែ​ខ្លួន​លក់​សិទ្ធ​ផលិត​អោយ​ទៅ​Microsoft ពេល​នេះ​ Nokia ទំនង​ជា​ត្រៀម​ខ្លួន​ត្រលប់​មក​វិញ​ហើយ។

បើ​យោង​តាម​ Trust Insider បាន​បង្ហាញ​ពី គំរូ​រូបរាង​Nokia A1 ដែល​ជា​ស្មាតហ្វូន​Android លំដាប់​មធ្យម​ប៉ុណ្ណោះ​។​បើ​ទោះ​ជា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​Android ដែល​អាច​ជា​Android 5.0 Lollipop ឬក៏​​Android 6.0​Marshmallow យ៉ាង​ណា​ក្ដី​ក៏​ប្រភព​បាន​បង្ហើប​ថា​វា​នៅ​តែ​មើល​ទៅ​ដូច​ជា​ដំណើរ​ការ​ដោយ​Microsoft ដែរ​ដោយ​សារ​តែ​វា​Nokia រក្សាZ launcher នៅ​លើ​ស្មាតហ្វូន​នេះ​។ដោយ​សារ​តែ​វា​ជា​ស្មាតហ្វូន​លំដាប់​​មធ្យម​ដូច្នេះ​Nokia A1 នឹង​បំពាក់​ឈីប​Snapdragon 652​ប៉ុណ្ណោះ​និង​មាន​អេក្រង់​5.5អ៊ីញ​ FHD។ចំណែក​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​មិន​ទាន់​លឺ​នៅ​ឡើយ។

ចំពោះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ​?​គិត​ថា​Nokia នឹង​ចូល​មក​គ្រប់​គ្រង​ចំណែក​ទី​ផ្សារ​smartphone ដូច​ប៉ុន្មាន​ឆ្នាំ​មុន​ឬ​អត់?​សម្រាប់​ខេមបូមេក​យល់​ថាNokia គួរ​តែ​ផលិត​ស្មាតហ្វូន​លំដាប់​កំពូល​និង​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​លើស​គេ​ទើប​អាច​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រី​ប្រាស់​ឡើង​វិញ​ ដោយ​សារ​តែ​ពេល​នេះ​ការ​ប្រកួត​ប្រជែង​ពិត​ជា​មិន​ធម្មតា​ឡើយ​ សូម្បី​តែ​ Sony LG HTC និង​Microsoft ក៏​ពិបាក​ឈរ​ជើង​លើ​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​ក្លា​នេះ​ដែរ ៕

ប្រែសម្រួល ៖ Leng Kim
ប្រភព ៖​ 

  • Nokia នឹង​ត្រៀម​ស្មាតហ្វូន​ថ្មី​​នៅ​ឆ្នាំ​នេះ?已关闭评论
  • 37 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:បច្ចេកវិទ្យា
Tags: