គ្រោះថ្នាក់ពីម្សៅប៊ីចេង ចំពោះអ្នកម្តាយមានគភ៌

ស្ត្រី​ដែល​កំពុង​មានគភ៌ អាច​ត្រូវ​ប្រយ័ត្នប្រយែង​ ក្នុងការ​ទទួលទាន​អាហារ​ឱ្យបាន​ខ្លាំង​បន្តិច អាហារ​ដែល​មិនមាន​ប្រយោជន៍ ឬ​បើ​ទទួលទាន​ហើយ​កើតមាន​ផល​អាក្រក់​ដល់​រាងកាយ បើ​អាច​ចៀសវាង​បាន ក៏​គួរតែ​ចៀសវាង ជាពិសេស​អាហារ​ដែលមាន​ដាក់​ម្សៅ​ប៊ីចេងច្រើនៗ ព្រោះ​ការទទួល​ទាន​ម្សៅ​ប៊ីចេង​ចូលទៅ​ច្រើន មិនមែនជា​ផល​ល្អ​ចំពោះ​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​ឡើយ។

ម្សៅប៊ីចេង ឬ​ឈ្មោះ​ខាង​វិទ្យាសាស្ត្រ​ហៅថា ម៉ូ​ណូ​សូ​ដ្យូ​ម​គ្លុយ​តា​មេ​ត (monosodiumglutamet) ក្នុង​កម្មវិធី​ផលិត គេ​នឹង​ប្រើប្រាស់​ម្សៅដំឡូង​មី និង​កាក​ស្ករ​ជា​វត្ថុធាតុដើម​ចម្បង ឆ្លងកាត់​កម្មវិធី​ខាង​គីមី​ជាច្រើន​យ៉ាង ប្រើ​សារធាតុ​គីមី​ជាច្រើន​មុខ ដូចជា អាស៊ីត​ស្ពាន់ធ័រ អាស៊ីត​អំបិល យូ​រៀ និង​ម្សៅ​សូ​ដា ចូលមក​ធ្វើជា​ប្រតិកម្ម​រំលាយ បន្ទាប់ពីនោះ​ក៏​ជ្រលក់​ពណ៌​ឱ្យ​សារធាតុ​រលាយ​ក្លាយជា​ដុំ​ម្សៅ​ប៊ីចេង។

ម្សៅប៊ីចេង ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា អាហារ​កាន់តែ​ឆ្ងាញ់​ឡើង ព្រោះថា​ម្សៅ​ប៊ីចេង ​ធ្វើឱ្យ​រន្ធ​រោម​ក្នុង​អណ្តាត​បើក​ធំ​ពេញទំហឹង ធ្វើឱ្យ​យើង​អាច​ទទួលយក​រសជាតិ ​បាន​កាន់តែ​ច្រើនឡើង ទើប​ធ្វើឱ្យ​យើង​យល់ថា អាហារ​នោះ​ឆ្ងាញ់។ ការទទួល​ទាន​ម្សៅ​ប៊ីចេង​មិន​លើសពី 2ស្លាបព្រា​កាហ្វេ​ចំពោះ​ទម្ងន់​ខ្លួន​មនុស្ស 50គីឡូក្រាម​ក្នុង​មួយថ្ងៃ អាច​គ្មាន​គុណវិបត្តិ​អ្វី​ដល់​រាងកាយ​ឡើយ តែបើ​បានទទួល​ក្នុង​បរិមាណ​ច្រើន​ជ្រុល​ពេក​នោះ ពិតជា​មិនមែនជា​ផល​ល្អ​ឡើយ។

គ្រោះថ្នាក់​របស់​ម្សៅ​ប៊ីចេង ​មកពី​ចំណែក​ប្រកប 2ប្រភេទ​ចម្បង​គឺ សូ​ដ្យូ​ម និង​ម្សៅ​ប៊ីចេង​ពិតប្រាកដ ទោះជា​ម្សៅ​ប៊ីចេង​មាន​សូ​ដ្យូ​ម (ដែល​បានមកពី​ម្សៅ​សូ​ដា) តិចជាង​អំបិល​ស្ល​មែន តែ​អ្វីដែល​ធ្វើឱ្យ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​នោះ​គឺ ការដែល​ម្សៅ​ប៊ីចេង​គ្មាន​រសជាតិ​ប្រៃ ព្រោះ​ដូច្នេះ ត​ឱ្យ​យើង​ញ៉ាំ​ចូលទៅ​ច្រើន​ប៉ុនណា ​ក៏​មិនមាន​អារម្មណ៍​ថា​ប្រៃ​ដែរ និង​មិនដឹងថា​ក្នុង​អាហារ​នោះ ​មាន​ម្សៅ​ប៊ីចេង​ច្រើន​ប៉ុណ្ណា​នោះឡើយ។

សូ​ដ្យូ​ម​នៅក្នុង​ម្សៅ​ប៊ីចេង មាន​ផលប៉ះពាល់​ដល់​រាងកាយ​ដោយ​ត្រង់ តាំងពី​ការធ្វើឱ្យ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ថយចុះ កើត​ទឹក​ក្នុង​ខួរក្បាល​ក្មេង រហូត​ក្លាយជា​ក្មេង​មិន​គ្រប់ទឹក ធ្វើឱ្យ​ទារក​ប្រកាច់​បាន អ្នក​ម្តាយ​មានគភ៌​ហើម​ខ្លួន រួមទាំង​ជា​គ្រោះថ្នាក់​ចំពោះ​អ្នកជំងឺ​ ដែល​គ្រូពេទ្យ​ហាម​ទទួលទាន​អាហារ​ប្រៃ ដូចជា អ្នក​ដែល​កើត​ជំងឺ​ក្រលៀន លើសឈាម និង​បេះដូង​ទៀតផង។ គ្រោះថ្នាក់​ពី​ម្សៅ​ប៊ីចេង​ពិតប្រាកដ ​នៅបាន​ធ្វើឱ្យ​កើត​អាការផ្សេងៗទៀត​ជាច្រើន ជាពិសេស អាការ​ប្រតិកម្ម​ចាញ់​ម្សៅ​ប៊ីចេង​ដែល​អាច​នឹង​ចាប់ផ្តើម​តាំងពី​មាន​អារម្មណ៍​ថា​ស្ពឹក ក្តៅភាយៗនៅលើ​មាត់ អណ្តាត ផ្ទៃមុខ ផែនថ្ពាល់ កញ្ចឹងក ដើមទ្រូង អ្នកខ្លះ​មាន​កន្ទួល​ក្រហម​កើតឡើង​នៅលើ​ខ្លួនប្រាណ ណែន​ទ្រូង បេះដូង​ដើរ​យឺត និង​ដកដង្ហើម​មិន​ស្រួល។

ក្រៅពីនេះ ម្សៅ​ប៊ីចេង​នៅ​បំផ្លាញ​ខួរក្បាល​ផ្នែក​ខាងមុខ ឬ​ហាយ​ប៉ូ​ថា​ឡា​ម៉ាស់ ដែល​គ្រប់គ្រង​ការ​ចម្រើន​ធំធាត់ រួមទាំង​ប្រព័ន្ធ​បន្ត​ពូជ​របស់​រាងកាយ បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ភ្នែក ធ្វើឱ្យ​ខូច​ភ្នែក ឬ​ខ្វាក់ បំផ្លាញ​ឆ្អឹង និង​ខួរឆ្អឹង​រហូត​អាច​នឹង​កើត​ជំងឺ​ស្លេកស្លាំង​ទៀតផង។

គ្រោះថ្នាក់ពីម្សៅប៊ីចេងចំពោះអ្នកម្តាយមានគភ៌ដែលហុចផលដល់ទារកក្នុងផ្ទៃ

ការដែល​អ្នក​ម្តាយ​មានគភ៌​ ទទួលទាន​ម្សៅ​ប៊ីចេង​នោះ នឹង​ហុច​ផល​ដល់​ការផ្លាស់ប្តូរ​ខ្រូ​ម៉ូ​ហ្សូ​ម ​នៅក្នុង​រាងកាយ​ដែល​អាចធ្វើឱ្យ​ទារក​ក្នុង​គភ៌​បាត់​បង់ជីវិត ឬ​ប្រសូត​មកហើយ​ពិការ ដូចជា មាន​ខួរក្បាល​នៅ​ខាងក្រៅ​លលាដ៍ក្បាល ផ្ទៃមុខ​ខុស​ប្រក្រតី ឆែបមាត់ គ្មាន​ភ្នែក ដៃជើង​ខុស​ប្រក្រតី និង​ដែល​សំខាន់បំផុត​នោះ​គឺ ជា​សារធាតុបង្កមហារីក ព្រោះ​នៅពេល​ម្សៅ​ប៊ីចេង​ត្រូវបាន​នាំយកទៅ​ចម្អិន ​ដោយ​ការ​ប៉ះ​នឹង​កម្តៅ​ដោយ​ត្រង់​ក្នុង​សីតុណ្ហភាព​ខ្ពស់ ដូចជា ការ​អាំង ឬ​ដុត​នោះ គ្រោង​សាង​គីមី​របស់​វា​នឹង​ប្រែប្រួល​ក្លាយជា​សារធាតុ​គីមី​ថ្មី គឺ គ្លូ​ភី 1 និង​គ្លូ​ភី 2 ដែលជា​មូលហេតុ​របស់​មហារីក​ប្រព័ន្ធ​រំលាយ​អាហារ ថ្លើម និង​ខួរក្បាល៕

ប្រភព៖ tomnerb

  • គ្រោះថ្នាក់ពីម្សៅប៊ីចេង ចំពោះអ្នកម្តាយមានគភ៌已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:សុខភាព
Tags: