Ganzberg Futsal Cup 2016 ​ល្ងាច​នេះ​​​​ក្រុម​ណា​​ឡើង​វគ្គ​១៦​ក្រុម​បន្ត​ទៀត​?

​ការ​ប្រកួត​បាល់ទាត់​ Ganzberg Futsal Cup 2016 ​​​វគ្គ​ ៣២​ក្រុម​ចុង​ក្រោយ​ បាន​បន្ត​ចូល​ដល់​​សប្ដាហ៍​ទី ២​ហើយ​​ ដោយ​​ល្ងាច​ថ្ងៃ​ទី​​២​ ខែ​មេសា ឆ្នាំ​២០១៦​​​នេះ​ នឹង​រក​ឃើញ​ចំនួន​ពីរ​ក្រុម​​ទៀត​ ដែល​នឹង​ឡើង​ទៅ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ នៅ​ទីលាន​បាល់ទាត់ T-Soccer ។ ការ​ប្រកួត​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ My TV។ ចាំ​មើល​ថា​ល្ងាច​នេះ​ក្រុម​ណា​​បាន​ឡើង​ទៅ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​បន្ត​ទៀត​ខ្លះ?

 

Ganzberg Futsal Cup 2016 ​ល្ងាច​នេះ​​​​ក្រុម​ណា​​ឡើង​វគ្គ​១៦​ក្រុម​បន្ត​ទៀត​?

សកម្មភាព​ប្រកួត​​កាល​ពី​សប្ដាហ៍​ទី១

 

​របៀប​ប្រកួត​​នា​វគ្គ ៣២​ក្រុម​ចុង​ក្រោយ​នេះ​ចាញ់​​ធ្លាក់​ៗ។ ចំណែក​ក្រុម​​ឈ្នះ​ក្នុង​សប្ដាហ៍​​នីមួយ នៃ​​វគ្គ​ ៣២ ក្រុម​ នឹង​ឡើង​ទៅ​ប៉ះ​គ្នា​នា​វគ្គ​​​១៦ ចុង​ក្រោយ​បន្ត​ទៀត។

 

​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​២ គឺ​៖
Ovmal True Brand Vs Full Time FC ​ម៉ោង៧:០០ យប់​
-
Rolling A Vs Blue Fox ​ម៉ោង ៨:០០​ យប់

 

​សូម​បញ្ជាក់​ថា ​កាល​ពី​សប្ដាហ៍​ទី១ នា​វគ្គ​ ៣២ ក្រុម​ចុង​ក្រោយ ​ក្រុម Home Sport Original​ បាន​លត់​ក្រុម Unacas FC ​យ៉ាង​ចាស់​ដៃ​រហូត​ដល់ទៅ​ ១២-៣ ​​។ ស្រប​ពេល​​មួយ​គូ​ទៀត ​ក្រុម​​​អាណា​ចក្រ​បៃតង ​បានបំបាក់​ក្រុម Rolling B ​៥-២។ ក្រុម Home Sport Original ត្រូវ​ប៉ះ​ក្រុម​ អាណាចក្រ​បៃតង​នា​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​​​បន្ត​ទៀត៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​