ប្រធានប្រៃសណីយ៏ខេត្ត កែប លោក សាម ណូក រងការរិះគន់ សប្បាយកើបប្រាក់ពុករលួយ

ខេត្តកែប ៖  សេចក្តីរាយការណ៍បានអោយដឹងថា  លោក សាម ណូក ប្រធាន មន្ទីរប្រៃសណីយ៏ខេត្តកែប ពុករលួយអស់ រយ:ពេលជាច្រើនឆ្នាំមកហើយតាម រយ: ការកិបកេងថវិការជាតិលើខ្ទង់ចំណាយលើថវិការរបស់មន្ទីរខ្លួន។

តាមប្រភពបានអោយដឹងថា នៅមន្ទីរប្រៃសណីយ៏ខេត្តកែប ក្នុងមួយឆ្នាំៗមាន ខ្ទង់ចំណាយក្រៅពីបន្ទុបុគ្គលិកមានថវិការជាង២០០លានរៀលដោយ ក្នុងនោះ មួយផ្នែកធំ គឺការចំណាយទៅលើសំភារះរដ្ឋបាលប្រេងឥន្ទ:សំភារះប្រើប្រាស់ជា ពិសេស ការចំណាយលើ ផ្នែកថែទាំ និងជួសជុលតែម្តង។ ហើយសំរាប់ខ្ទង់ ចំណាយ ទាំងអស់គឺ លោកប្រធានមន្ទីរ សាម ណូក បានធ្វើការកិបកេងបំប៉ោង តួលេខនៃការចំណាយហើយការចំណាយមួយចំនួនទៀតគឺជាការចំណាយខ្យល់ ដែលមានតែនៅលើរបាយការណ៏ទូទាត់សំរាប់ដាក់ជូនក្រុមអធិការកិច្ច និងក្រុម សវនកម្មត្រួតពិនិត្យតែប៉ុណ្ណោះ។

តាមប្រភពបានបន្តថា សំរាប់ផលប្រយោជន៏ដែលបានមកពីការ កិបកេងថវិការ ជាតិស្ទើរទាំសស្រុង គឺត្រូវបានលោកប្រធាន សាម ណូក ប្រមូលដាក់ហោប៉ាវ ស្ទើរទាំងអស់ដោយសល់មួយចំនួនតូច គឺរូបគាត់ចែកអោយទៅប្រធានការិយា ល័យរដ្ឋបាល និងកាន់ការងារគណនេយ្យដែលបច្ចប្បន្នឡើងជាអនុប្រធានមន្ទីរ ទទួលបន្ទុការងារដដែល ឈ្មោះ ហែម សំបូរ មួយផ្នែកតូច។ ចំណែកលោក អនុប្រធានមន្ទីរ ហ៊ សូរ៉ាយូរ ត្រូវបានលោកប្រធានមន្ទីរ ផ្តល់ប្រាក់ឧបត្ថមថ្លៃ កាហ្វេបានតិចតួច ពេលខ្លះ មិនចង់យកដោយសារតិចពេក ប៉ុន្តែខ្លាច លោក ប្រធានខឹង ក៏ចេះតែយកទាំងទើស ទាល់។

សូមបញ្ជាក់ថានៅមន្ទីរប្រៃសណីយ៏ខេត្តកែបបច្ចប្បន្ន មានមន្ត្រីក្របខ័ណ្ខ ចំនួន ១០រូបព្យូរក្របខ័ណ្ខចំនួន០២រូបចេញទៅសិក្សាក្រៅប្រទេស០១រូប០១រូប ទៀត សុំច្បាប់សំរាលកូនដែលនឹងមកកាន់ការងារវិញនៅពេលឆាប់ៗហើយមន្ត្រីដែល នៅបម្រើការ  ទាំងប្រធាន និងបុគ្គលិកចំនួន០៦រូប។

ចំពោះសកម្មភាពការងាររបស់មន្ទីរប្រៃសណីយ៏ ខេត្តកែបវិញឃើញថា ក្នុងមួយ ឆ្នាំៗស្ទើរតែពុំមានការងារ ធ្វើក្រៅពីការទៅប្រជុំដ៏តិចតួច។ ទោះបីមន្ទីរមួយនេះ មិនសូវមានការងារធ្វើមមារញឹកដូចមន្ទីរនៅខេត្តដ៏ទៃទៀតក៏ខ្ទង់ចំ ណាយរបស់ មន្ទីរប្រៃសណីយ៏មួយនេះ មានទឹកប្រាក់ច្រើនគួសម មិនចាញ់ខេត្តដែលមាន សកម្មភាពការងារច្រើននោះទេ។ហើយបូករួមនិងលោកប្រធានមន្ទីរសាមណូក ជាមនុស្សវៃឆ្លាតក្នុងការរៀបចំឯកសារបំប៉ោងតួលេខចំណាយ និងការចំណាយ ខ្យល់ជាច្រើនទៀនោះទើបធ្វើអោយរូបគាត់មានឱកាសកិបកេងថវិការ ជាតិបាន យ៉ាងងាយស្រួលបូករួមក្រុមអធិការកិច្ចនិងក្រុមសវនកម្មពិនិត្យតែឯកសារដែល ជាឯកសារភរភូតនោះធ្វើអោយរូបគាត់ជិះសេះលែងដៃមិនខ្លល់នឹងអ្វីទាំងអស់។

ករណីនេះ ទាមទារលោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៏ និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យមើលលោក សាម ណូក ប្រធានមន្ទីរប្រៃសណីយ៏ខេត្តកែប ដែលរងនូវអំពើពុករលួយ កឹប កេងថវិការរដ្ឋដុះស្លែផង៕

ប្រធានប្រៃសណីយ៏ខេត្ត កែប លោក សាម ណូក រងការរិះគន់ សប្បាយកើបប្រាក់ពុករលួយ