ញាក់សាច់! គ្រូពេទ្យវះយក ច្រាសដុសធ្មេញ ចំនួន ១៨ ដើមចេញពីក្រពះ អ្នកជំងឺម្នាក់ (មានវីដេអូ)

បរទេស៖ វាជារឿងមិនគួរឲ្យជឿមួយ ដែលច្រាសដុសធ្មេញបែរជា នៅក្នុងក្រពះរបស់មនុស្សទៅវិញ ដែលបច្ចុប្បន្ន ត្រូវបានក្រុមគ្រូវពេទ្យ ធ្វើការវះកាត់យកចេញ និងបានក្លាយជាចម្ងល់របស់មហាជន។

វីដេអូឃ្លីបមួយបង្ហាញពី សកម្មភាពរបស់ក្រុមគ្រូពេទ្យមួយក្រុមនិយាយភាសាអេស្ប៉ាញ ធ្វើការវះកាត់ក្រពះអ្នកជំងឺម្នាក់ ដើម្បីយកច្រាសដុសធ្មេញចំនួន ១៨ ដើមចេញ។ នៅក្នុងវីដេអូនោះដែរ គេឃើញថា ក្រុមគ្រូពេទ្យបានប្រើប្រាស់ ឧបករណ៍កន្ត្រៃដង្កៀប ដើម្បីធ្វើការចាប់គាបសាច់ ងាយស្រួលក្នុងការយកច្រាសទាំងនោះចេញ។

គួរបញ្ជាក់ដែរថា មិនទាន់មានប្រភពច្បាស់លាស់ណាដឹងថា មូលហេតុអ្វីបានជា ច្រាសដុសធ្មេញអាចទៅនៅ ក្នុងក្រពះរបស់អ្នកជំងឺម្នាក់នោះឡើយ ហើយគេក៏មិនទាន់ដឹងច្បាស់ដែរថា ពេលនេះអ្នកជំងឺយ៉ាងណានោះដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត