បុរសម្នាក់ចងក ធ្វើអត្តឃាត ដោយសារខឹងនឹង ប្រពន្ធប្រមឹក រាល់ថ្ងៃ

កំពត៖ បុរសម្នាក់ខឹងនឹង ប្រពន្ធថ្ងៃណា ក៏ផឹកស្រាប្រមឹក ដាច់ចិត្តចងកធ្វើអត្តឃាត កាលពីម៉ោង ៣៖៤នាទីទាបភ្លឺ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងផ្ទះកូន ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលស្រុកទឹកឈូ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ជនរងគ្រោះឈ្មោះ អ៊ុក ហិល ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះ បានចេញពីស្រុក មកស្នាក់នៅជាមួយកូន ក្នុងកន្លែងកើតហេតុខាងលើ តែដោយសារនឹក តូចចិត្តនឹងប្រពន្ធ ថ្ងៃណាក៏ប្រមឹកដែរ ទើបធ្វើឲ្យជនរង គ្រោះគិតខ្លីសម្រេច ចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួនឯង ចោលប្រពន្ធកូនបែបនេះតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត