រយៈពេល៧ ខែ ក្មេងប្រុសវ័យ១៦ឆ្នាំ ធ្វើសកម្មភាព ឆក់ជិត២០០ដង នៅរាជធានីភ្នំពេញ​ (មានវីដេអូ)

ភ្នំពេញ៖ ចោរឆក់វ័យក្មេងម្នាក់​ បានសារភាព នៅចំពោះមុខកម្លាំង នគរបាលខណ្ឌដូនពេញ ក្រោយពីបានឃាត់ខ្លួន នៅចំណុច ផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាល២ នៅម៉ោងប្រមាណ ១១៖៤០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ថាក្នុងរយៈពេល៧ខែ កន្លងមកនេះ បានធ្វើសកម្មភាពឆក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ ចំនួនជិត២០០ដង។ ជនសង្ស័យ ប៊ុន ណាឃីន ភេទប្រុស អាយុ១៦ឆ្នាំ ដែលបច្ចុប្បន្នស្នាក់នៅផ្ទះលេខA១៦ ផ្លូវលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានសារភាពថា រូបគេបានចេញធ្វើសកម្មភាពឆក់ ចាប់តាំងពីខែតុលា ឆ្នាំ២០១៥ ហើយបើគិតមកទល់ ពេលឃាត់ខ្លួននេះ គឺបានធ្វើ​សកម្មភាព ឆក់ចំនួនជិត២០០ដង ដែលភាគច្រើន គឺឆក់នៅម្តុំសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយលុយដែលបាន មកពីការឆក់​ភាគច្រើន យកទៅប្រើប្រាស់គ្រឿងញៀន និងមួយចំនួនទៀត យកទៅលេងល្បែង។ សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការ ឃាត់ខ្លួនចោរឆក់វ័យក្មេងនេះ កម្លាំងនគរបាល បានដកហូតម៉ូតូ១គ្រឿង​ ម៉ាកZOOMER X ពណ៏ខ្មៅ ស្លាកលេខភ្នំពេញ 1FT:6240៕

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត