នារីវ័យប្រមាណ ២០ឆ្នាំ អង្គុយយំនៅមុខវាំង រួចរត់ទៅលោតទឹក សម្លាប់ខ្លួន ត្រូវបានជួយសង្គ្រោះទាន់

ភ្នំពេញ៖ នារីវ័យក្មេងអាយុ ប្រមាណ២០ឆ្នាំ បានអង្គុយយំនៅកន្លែង ហាត់ប្រាណ មាត់ទន្លេ ខាងមុខព្រះបរមរាជវាំង ហើយស្រាប់តែ រត់ទៅលោតទឹកសម្លាប់ខ្លួន នៅម៉ោងប្រមាណ ៨យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នេះ តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាជួយសង្គ្រោះទាន់។ បើតាមប្រជាពលរដ្ឋដែលហាត់នៅ ម្តុំមុខព្រះបរមរាជវាំង បានឲ្យដឹងថា នារីវ័យក្មេងនេះ ត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ ពេលវេលា ហើយកំពុងតែសន្លប់បាត់ស្មារតី ពេលនេះប្រជាពលរដ្ឋកំពុងតែ ជួយសង្គ្រោះបឋម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត