វី ជី​វ័​ន្ត ធ្វើ​ខួប​វ័យ​ ៣៥ ឆ្នាំ​ទាំង​ភ័យ​អរ​

6 Videos


​ឮ​កាលពី​ល្ងាច​ថ្ងៃទី​០១ ខែមេសា ម្សិលមិញ​នេះ​តារា​សម្តែង និង ជាត​ម្ត្រី​ករ​សក់​កន្ទ្រើង​លោក វី ជី​វ័​ន្ត បានធ្វើ​ពិធី​ខួបកំណើត​ជា​លើកទីមួយ​នៅ​ភោជនីយ៍ដ្ឋាន​មួយកន្លែង​នៅក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់ ដែល​បាន​ហៅភ្ញៀវ​ចូលរួម​ជាង ៣០ តុ ដែលមាន​អ្នកសិល្បៈ​ប្រមាណ​ជា​៣០ ភាគរយ ហើយ​លោក​បាន​ចំណាយ​ថវិការ​ជិត ៦ ពាន់​ដុល្លារ ។​ ​ពិធី​ខួបកំណើត​នេះ ថ្វីត្បិតតែ​ជា​លើកដំបូង ហើយ​មាន​ភ្ញៀវ​ចូលរួម​ពេញ​តុ​ក្តី ប៉ុន្តែ​ពេលធ្វើ​បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង លោក វី ជី​វ័​ន្ត​បាន​ប្រាប់ថា លោក​មាន​ក្តី​រីករាយ​យ៉ាងខ្លាំង ដែល​បានធ្វើ​ពិធី​នេះ​ឡើង ព្រោះ​លោក​មាន​អាយុ​ប៉ុណ្ណេះ​ហើយ ទើបតែ​ធ្វើ​ខួប​ជា​លើកទីមួយ​នេះ​ទេ ។

វី ជី​វ័​ន្ត ធ្វើ​ខួប​វ័យ​ ៣៥ ឆ្នាំ​ទាំង​ភ័យ​អរ​

វី ជី​វ័​ន្ត ធ្វើ​ខួប​វ័យ​ ៣៥ ឆ្នាំ​ទាំង​ភ័យ​អរ​

​លោក វី ជី​វ័​ន្ត បាន​បន្តថា ការចំណាយ​លើ កម្មវិធី​ខួបកំណើត​នេះ លោក​បានធ្វើ​ជ្រុល​បន្តិច​ហើយ ព្រោះ​ត្រូវ​ចំណាយ​ច្រើន ដូច្នេះហើយ​ការចំណាយ​នេះ ទោះ​ជាមាន​អ្នកចូលរួម​ច្រើនតែ​លោក​គិតថា អាច​បាន​ចំណងដៃ​ត្រឹមតែ​រួចខ្លួន ឬ​ខាត​តិចតួច គឺ​គ្មាន​រំពឹងថា ចំណេញ​នោះទេ ។​ព្រោះ​អ្នកសិល្បៈ​រដូវ​នេះ​មាន​កម្មវិធី​ច្រើន​មិនដែល​ដាច់ ដូច្នេះហើយ​ចំណងដៃ​ក៏មាន​កម្រិត​ដែរ ចំនុច​នេះហើយ ដែល​លោក​ភ័យ​អរ ចំពោះ​ការចំណាយ និង ចំណូល​ចំណងដៃ​មកវិញ​ដែរ ៕ តាន់ ចន្ថា​

វី ជី​វ័​ន្ត ធ្វើ​ខួប​វ័យ​ ៣៥ ឆ្នាំ​ទាំង​ភ័យ​អរ​វី ជី​វ័​ន្ត ធ្វើ​ខួប​វ័យ​ ៣៥ ឆ្នាំ​ទាំង​ភ័យ​អរ​វី ជី​វ័​ន្ត ធ្វើ​ខួប​វ័យ​ ៣៥ ឆ្នាំ​ទាំង​ភ័យ​អរ​វី ជី​វ័​ន្ត ធ្វើ​ខួប​វ័យ​ ៣៥ ឆ្នាំ​ទាំង​ភ័យ​អរ​វី ជី​វ័​ន្ត ធ្វើ​ខួប​វ័យ​ ៣៥ ឆ្នាំ​ទាំង​ភ័យ​អរ​វី ជី​វ័​ន្ត ធ្វើ​ខួប​វ័យ​ ៣៥ ឆ្នាំ​ទាំង​ភ័យ​អរ​វី ជី​វ័​ន្ត ធ្វើ​ខួប​វ័យ​ ៣៥ ឆ្នាំ​ទាំង​ភ័យ​អរ​