លោក Obama៖ ការ​វាយប្រហារ​នុយក្លេអ៊ែរ​ដោយ​ក្រុម​ភេរវជន នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​ទាំង​មូល

នៅ​ក្នុង​ជំនួប​ជាមួយ​សមាជិក​ជាង​៥០​ប្រទេស ស្ដី​ពី​សន្តិសុខ​នុយក្លេអ៊ែរ​នៅ​ទីក្រុង Washington សហរដ្ឋអាមេរិក​ លោក Obama បាន​ក្រើនរំលឹក​ពី​លទ្ធភាព​នៃ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​ របស់​ក្រុម​ភេរវជន​ជា​ច្រើន​ក្រុម ដែល​អាច​ផ្លាស់​ប្ដូរ​ពិភពលោក​បាន ប៉ុន្តែ​មាន​ក្រុម​ភេរវកម្ម​មួយ​ក្រុម​ដែល​លោក​បាន​លើក​ឈ្មោះ​ចំៗ​តែ​ម្ដង នោះ​គឺ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម ISIS ។
លោក Obama៖ ការ​វាយប្រហារ​នុយក្លេអ៊ែរ​ដោយ​ក្រុម​ភេរវជន នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​ទាំង​មូល
“ពិភព​លោក​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ក្នុង​ការ​ទប់ស្កាត់​លទ្ធភាព​នៃ​ការ​វាយប្រហារ​នុយក្លេអ៊ែរ ពី​សំណាក់​ក្រុម​ភេរវជន ក្នុង​នោះ​បើ​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុលនិយម ISIS មាន​អាវុធ​នុយក្លេអ៊ែរ​មែន វា​គឺ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ពិភពលោក​យ៉ាង​ធ្ងន់ធ្ងរ” នេះ​ជា​អ្វី​ដែល​លោក Obama បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មក​ពី​ជាង​៥០​ប្រទេស ។
លោក Obama៖ ការ​វាយប្រហារ​នុយក្លេអ៊ែរ​ដោយ​ក្រុម​ភេរវជន នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​ទាំង​មូល
លោក​បាន​បន្ត​ថា “ISIS បាន​ប្រើ​អាវុធ​គីមី​សម្រាប់​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ហើយ ហើយ​បើ​សិន​ជា​ពួកគេ​មាន​គ្រាប់បែក​នុយក្លេអ៊ែរ ឬ​សារធាតុ​នុយក្លេអ៊ែរ​ក្នុង​ដៃ​មែន នោះ​ពួកគេ​ច្បាស់​ជា​ប្រើ​សម្លាប់​ជន​ស្លូតត្រង់​ឲ្យ​កាន់​តែ​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​មិន​ខាន” ។

ទន្ទឹម​នឹង​នេះ មេដឹកនាំ​ពិភពលោក​ទាំង​អស់ ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​គេ ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ និង​ភាព​អវត្តមាន​របស់​រុស្សី​ក្នុង​ជំនួប​នេះ​ផង​ដែរ ដោយ​លោក​ Obama បារម្ភ​ថា រុស្សី​កំពុង​តែ​សំងំ​ពង្រីក​អាវុធ​នុយក្លេអ៊ែរ​ទៅ​ឲ្យ​យោធា​ខ្លួន ។

ប្រធានាធិបតី​រុស្សី លោក Putin បាន​បដិសេធ​នឹង​ការ​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ ដោយឡែក​ប៉ាគីស្ថាន​ឯណោះ​វិញ ក៏​បាន​បដិសេធ​ការ​ចូលរួម​នៅ​ដំណាក់​កាល​ចុងក្រោយ​ដែរ បន្ទាប់​ពី​មាន​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្រុង​ Lahore ខណៈ​ដែល​ប្រទេស​ទាំង​២​នេះ ជា​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ៕
លោក Obama៖ ការ​វាយប្រហារ​នុយក្លេអ៊ែរ​ដោយ​ក្រុម​ភេរវជន នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​ទាំង​មូល

ប្រែសម្រួលដោយ៖ kqube
ប្រភព៖ BBC

  • លោក Obama៖ ការ​វាយប្រហារ​នុយក្លេអ៊ែរ​ដោយ​ក្រុម​ភេរវជន នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​ទាំង​មូល已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:កំសាន្ត
Tags: