ស្នងការ​​​ខេត្ត​សៀមរាប​ស្នើ​ឲ្យ​ពលរដ្ឋ​សហការ​ផ្ដល់​ព័ត៌មាន​មិន​ប្រក្រតី ក្នុង​ព្រឹត្តិការណ៍​​អង្គរ​​សង្ក្រាន្ត

ខេត្ត​សៀមរាប៖ ​​ដើម្បី​ធានា​នូវ​​សន្តិសុខ​ សុវត្ថិភាព​​ សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​ ​ក្នុង​​ការ​ប្រារព្ធ​​​​ពិធី​​ព្រឹត្តិការណ៍​​អង្គរ​​សង្ក្រាន្ត ចាប់​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែ​មេសា ​ឆ្នាំ​២០១៦ ​ខាង​មុខ​​​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ​​បាន​​ប្រកាស​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ ​គោរព​ច្បាប់​ចរាចរណ៍ ការ​ពារ​​ទ្រព្យ​សម្បត្តិ​​​​ផ្ទាស់​ខ្លួន ​និង​​សហការ​ជា​មួយ​សមត្ថកិច្ច​​ក្នុង​ករណី​ទទួល​បាន​​ព័ត៌មាន ​ឬ​សភាព​ការណ៍មិន​ប្រក្រតី​កើត​មាន​​ឡើង។
ស្នងការ​​​ខេត្ត​សៀមរាប​ស្នើ​ឲ្យ​ពលរដ្ឋ​សហការ​ផ្ដល់​ព័ត៌មាន​មិន​ប្រក្រតី ក្នុង​ព្រឹត្តិការណ៍​​អង្គរ​​សង្ក្រាន្ត
​ក្នុង​​នោះ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​បញ្ជាក់​ថា ​បើ​សិន​នៅ​ពេល​បង​ប្អូន​​ទទួល​បាន​ព័ត៌មាន​អំពី​ហេតុការណ៍ ឬ​សភាពការណ៍​​ណា​មួយ​មិន​ប្រក្រតី​​​កើត​មាន​ឡើង​ ដូច​ជា ​អំពើ​ហិង្សា អំពើ​ចោរកម្ម ​គ្រោះថ្នាក់​ចរាចរណ៍ ​គ្រោះ​អគ្គិភ័យ ​ខ្យល់គរ​​ឬ​បញ្ហា​សុខភាព​ បាត់​ក្មេង ​មនុស្ស​ចាស់​វង្វេង​ ឬ​មាន​បញ្ហា​ផ្សេង​ៗ​ទៀត​ ​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​​ដែល​នៅ​ជិត​បំផុត ​ឬ​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​​របស់​សមត្ថកិច្ច​ ​ដូច​ខាង​ក្រោម​៖​​​
ស្នងការ​​​ខេត្ត​សៀមរាប​ស្នើ​ឲ្យ​ពលរដ្ឋ​សហការ​ផ្ដល់​ព័ត៌មាន​មិន​ប្រក្រតី ក្នុង​ព្រឹត្តិការណ៍​​អង្គរ​​សង្ក្រាន្ត
ប្រភព៖ kqube