នឹកស្មានមិនដល់! កូនប្រុសចាប់រំលោភម្តាយបង្កើតអាយុ 62 ឆ្នាំហើយគំរាមសម្លាប់ (មានវីដេអូ)


ថៃ៖ ជាធម្មតាធ្លាប់តែមានករណីឪពុកចាប់រំលោភកូនស្រី តែកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះគឺមានករណីមួយដែលប្លែកបំផុតគឺកូនប្រុសអប្រិយម្នាក់បានរំលោភម្តាយរបស់ខ្លួនក្នុងខណៈដែលផឹកស្រាស្រវឹងជោគ ហើយគំរាមម្តាយនឹងខ្លួននឹងសម្លាប់ចោលបើសិនជាហ៊ានប្រាប់គេឯងអោយដឹង។

ទោះជាយ៉ាងនេះក្តៅបុរសល្មោភកាមវ័យ 47 ឆ្នាំ ខាងលើដែលមានឈ្មោះ អានូឆា ឃុនភិឆៃ ត្រូវបានប៉ូលីសចាប់ខ្លួននៅឯចំការដូងប្រេងដែលស្ថិតនៅក្នុងស្រុក Huai Yot ប្រទេសថៃកាលពីថ្ងៃល្ងាចម្សិលមិញ ដោយធ្វើការចោទប្រកាន់ពីបទរំលោភហើយនិងការបៀនបៀនកេរ្តិ៏ខ្មាសទៅលើម្តាយអាយុ 62 ឆ្នាំរបស់ខ្លួន។

នៅពេលចាប់ខ្លួនលោកកូនបានឆ្លើយបដិសេធនូវការចោទប្រកាន់ទាំងអស់ថា ខ្លួនមិនបានប្រព្រឹត្តទាល់តែសោះ។ តែម្តាយរបស់គេបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង 4 ទៀបភ្លឺកាលពីថ្ងៃព្រហស្បតិ៍លោកយាយត្រូវបានកូនប្រុសរបស់ខ្លួនចាប់រំលោភ នៅក្នុងហាងលក់គ្រឿងទេសដែលជាកន្លែងដែលគាត់នៅតែម្នាក់ឯង។

លោកយាយបានបន្តទៀតថា នៅពេលនោះស្រាប់តែកូនប្រុសបានចូលទៅក្នុងបន្ទប់គេងហើយធ្វើសកម្មភាពរំលោភតែម្តង ហើយបានគំរាមថានឹងសម្លាប់បើសិនជារូបគាត់ស្រែកអោយគេឯងជួយ។ ដោយសារតែលោកយាយខ្លាចកូនខ្លួនរបស់ខ្លួនសម្លាប់ ដោយនៅក្នុងផ្ទះមានកាំភ្លើងមួយដើមហើយនិងមានកាំបិតផងនោះក៏ធ្វើតាមដំណើរទៅ។

ជាចុងក្រោយស្ត្រីដែលជាម្តាយរូបនេះមានការអន់ចិត្តយ៉ាងខ្លាំងនៅពេលដែលបានលឺកូនប្រុសសួរថា តើពេលនេះរូបគេអាចរួមមេត្រី(រូមភេទ) ជាមួយនឹងខ្លួនម្តងទៀត។ ហើយគាត់បានសន្យាជាមួយកូនប្រុសថានឹងមិនប្រាប់នណាម្នាក់នោះទេ ដោយខំអោយកូនទៅធ្វើការទៅចំការដូងប្រេងតែ ត្រូវលោកពូប៉ូលិសចាប់ខ្លួនដដែរ។

ទោះជាយ៉ាងណាក៏ដោយលោកយាយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីត្រួតពិនិត្យសុខភាពហើយចំណែកឯលោកកូនត្រូវបានឃុំឃាំង នេះបើតាមរបាយការណ៏ពីបាងកកប៉ុស្តិ៏៕

ប្រភព៖ khmerwonder

  • នឹកស្មានមិនដល់! កូនប្រុសចាប់រំលោភម្តាយបង្កើតអាយុ 62 ឆ្នាំហើយគំរាមសម្លាប់ (មានវីដេអូ)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:កំសាន្ត
Tags: