អ្នក​ទប់​អារម្មណ៍​បានទេ បើ​មាន​គេ​និយាយ​បង្ខូច​កេរ្តិ៍ឈ្មោះ ?

១-​អ្នក​គិតថា​អ្នកជា​មនុស្ស​ពូកែ​និយាយដើម​គេ​ដែរ ឬ​អត់ ?
​ក​-​អត់​ទេ​អ្នក​ព្យាយាម​មិន​និយាយ​រឿង​របស់​អ្នកដទៃ​ក្នុង​ផ្លូវ​អាក្រក់​ឡើយ​
​ខ​-​បាន​និយាយដើម​គេ​មួយថ្ងៃ​បន្តិច​ទើប​បាយ​ឆ្ងាញ់​
​គ​-​និយាយដើម​គេ​ខ្លះ​ដែរពេល​និយាយ​ជាមួយ​មិត្តភក្តិ​ជំនិត ។​

២-​ម៉ូដ​សក់​របស់​តារា​ល្បី​ម្នាក់​ត្រូវចិត្ត​អ្នក​មែនទែនប៉ុន្តែ​ជាង​សក់​ប្រាប់ថាម៉ូដ​នេះ​មិន​សម​នឹង​អ្នក​ទេ ។
ពេលនោះ​អ្នកនឹង ៖
​ក​-​ជឿ​តាម​យោបល់​របស់​ជាង​សក់​អាជីព​
​ខ​-​ជ្រើសរើស​ម៉ូដ​ណា​ផ្សេង​ដែល​ស្រដៀង​គ្នា​បំផុត​
​គ​-​យកតាម​ម៉ូដ​ហ្នឹង​ដែរ ព្រោះ​អ្នកដឹង​ច្បាស់​ថា​ទម្រង់​មុខ​របស់ខ្លួនឯង​ត្រូវធ្វើ​ម៉ូដ​ណាៗ​ទើប​សម ។​

៣-​មិត្តភក្តិ​មួយក្រុម​កំពុងតែ​និយាយដើម​អ្នក​ក្នុង​ភោជនីយដ្ឋាន​មួយដោយ​មិនដឹងថា​អ្នក​ក៏​អង្គុយ​នៅក្បែរៗ​តុ​របស់​ពួកនាងពេលនោះអ្នកនឹង ៖
​ក​-​ងើបឡើង​តវ៉ា លេង​ពួកនាង​ឱ្យ​ស្គាល់​ដៃ​ម្តង​
​ខ​-​អង្គុយ​ស្តាប់​ស្ងៀម​ដោយ​ភាព​អាក់អន់ស្រពន់ចិត្ត​
​គ​-​ស្រែកហៅ​អ្នករត់​តុ​ខ្លាំងៗ​ដើម្បីឱ្យ​ពួកនាង​បានដឹងថាអ្នក​បានឮ​អស់ហើយ ។​

៤-​ក្រោយពី​ហេតុការណ៍​ក្នុង​ចំណុច ៣ ល្ងាច​ថ្ងៃនោះ​អ្នកនឹង ៖
​ក​-​ក្រៀមក្រំ​ជាខ្លាំង ប៉ុន្តែ​ទៅ​ផ្សារ​បន្តិច​ក៏​បាត់​
​ខ​-​និយាយដើម​មិត្តភក្តិ​មួយក្រុម​នោះ​ឱ្យ​មិត្តភក្តិ​ជំនិត​របស់​អ្នក​ស្តាប់​
​គ​-​កើតទុក្ខ​ក្រៀមក្រំ​អាក់អន់ស្រពន់ចិត្តរួច​ក៏​សម្រក់​ទឹកភ្នែក​។​

៥-​គូស្នេហ៍​របស់​បងប្រុស​ប្រាប់ថា ឥឡូវនេះ​អ្នក​មើលទៅ​ធាត់​ខ្លាំងពេលនោះ​អ្នកនឹង ៖
​ក​-​ផ្អាក​ញ្ញ៉ាំ​បាយល្ងាច និង បង្អែម​រហូត​ទាល់តែ​ស្រក​ទម្ងន់​វិញ​
​ខ​-​សួរ​មិត្តភក្តិ​ថាខ្ញុំ​ធាត់​ខ្លាំង ឬ​អត់ ? ជួយ​គ្នា​បញ្ចេញយោបល់​បន្តិច​
​គ​-​ឆ្លុះកញ្ចក់​មើល​ក៏​ឃើញ​ដូច​តែ​ពីមុន ។​

៦-​អ្នក​បានឃើញ​បុគ្គលិក​ថ្មី​ទៅ​ទិញ​កាបូប​ជជុះ​មក​ប្រើ ប៉ុន្តែ​មកប្រាប់​គ្រប់គ្នា​ថា​ជា​របស់​ថ្មី ពេលនោះ​អ្នកនឹង ៖
​ក​-​ប្រាប់​មិត្តភក្តិ រួច​នាំគ្នា​សើច​ពេលដែល​នាង​យួរ​កាបូប​នោះ​
​ខ​-​ប្រាប់​មិត្តភក្តិ​គ្រប់គ្នា ប៉ុន្តែ​ធ្វើ​ហីៗ​ធម្មតា​ពេល​នាង​យួរ​កាបូប​នោះមក​អួត​
​គ​-​សើច​ម្នាក់ឯង​រាល់​លើកពេលដែល​នាង​យួរ​កាបូប​នោះមក​អួត ។​

៧-​អ្នក​បាន​ទិញ​អាវ​មួយ​ក្នុងតម្លៃ​ថ្លៃ​បំផុត ប៉ុន្តែ​មិត្តភក្តិ​បែរជា​រិះគន់​ថាអាវ​ធម្មតា​មិន​ស្អាត​ឡើយពេលនោះ​អ្នកនឹង ៖
​ក​-​ទុក​ញក់​នៅពេលណា​ផ្សេង​ដែល​មិនបាន​ទៅជា​មួយ​មិត្តភក្តិ​ក្រុម​នេះ​
​ខ​-​យកទៅលក់​វិញទោះ​ខាត​ប៉ុន្មាន​ក៏​លក់​ដែរ​
​គ​-​ដឹង​ហើយ​ថា​មិត្តភក្តិ​ច្រណែន​ដែល​យើង​ពាក់​ទៅ​ស្អាត ។​

៨-​អ្នក​គិតថា​ការនិយាយ​ដើម​គេ​គឺជា ៖
​ក​-​រឿង​ឃោរឃៅមនុស្ស​យើង​មិនគួរ​សម្លាប់​គ្នា​ដោយ​សម្តី​ឡើយ​
​ខ​-​រឿង​ធម្មតាៗ​ដែល​នរណា​ក៏​ធ្វើ​
​គ​-​រឿង​អត់​ប្រយោជន៍ខាត​តែ​ពេលវេលា ។​

៩-​អ្នកឃើញ​អ្នកសុំទាន​កំពុងតែ​ដេក​ស្រែក​សុំ​ការជួយ​សង្គ្រោះលុះដល់​ចូលទៅ​ជួយ​មាន​មនុស្ស​ប្រមាណ​ជា ២០ នាក់ ដែល​នៅ​ម្តុំ​នោះ​បែរមក​សម្លឹងមើល​អ្នកគ្រ​ប់ៗ​គ្នាពេលនោះ​អ្នកនឹង ៖
​ក​-​អត់​ជួយ​ល្អ​ជាងមិន​ចូលចិត្ត​ឱ្យគេ​ចាប់អារម្មណ៍​
​ខ​-​ចូលទៅ​ជួយ​ចង់​អ្នកណា​មើល​ក៏​មើលទៅ​
​គ​-​ចូលទៅ​ជួយយ៉េ​!​បាន​ក្លាយជា​តួឯក​ស្រី​ផង ។​

១០-​ក្នុង​ពិធីជប់លៀង​មួយ​ដែលមាន​សុទ្ធតែ​ប្រុស​ស្អាតអ្នក​ចាំបានថា​មិត្តភក្តិ​ម្នាក់​ស្លៀក​រ៉ូ​ប​ដដែល​ពេល​មក​ចូលរួម​ពិធីជប់លៀង​កាលពី​ឆ្នាំទៅពេលនោះ​អ្នកនឹង ៖
​ក​-​ខ្សឹបប្រាប់​មិត្តភក្តិសង្ស័យ​ម្នាក់​ហ្នឹង​អត់មាន​ប្រាក់​
​ខ​-​ខ្សឹប​មិត្តភក្តិ​រួច​ជួយ​គ្នា​មើលថាតើ​មានអ្នកណា​ស្លៀក​រ៉ូ​ប​ដដែលៗ​មកទៀត​អត់ ?
​គ​-​មិន​ចាប់អារម្មណ៍ ព្រោះ​រវល់​តែ​មើលប្រុស​ស្អាត ។​

​ ​ ​ពិន្ទុ​
១-​ក​=១​ ខ​=៣​ ​គ​=២
២-​ក​=១​ ខ​=៣​ ​គ​=២
៣-​ក​=៣​ ​ខ​=១​ ​គ​=២
៤-​ក​=២​ ​ខ​=៣​ ​គ​=១
៥-​ក​=១​ ​ខ​=២​ ​គ​=៣
៦-​ក​=៣​ ​ខ​=២​ ​គ​=៣
៧-​ក​=២​ ​ខ​=១​ ​គ​=៣
៨-​ក​=១​ ​ខ​=៣​ ​គ​=២
៩-​ក​=១​ ​ខ​=២​ ​គ​=៣
១០-​ក​=៣​ ​ខ​=២​ ​គ​=១

*​បើ​បាន ២៣-៣០ ពិន្ទុ​
​មនុស្ស​មាន​ជំនឿ​ចិត្ត​ដូច​អ្នក​មិន​ខ្លាច​ពាក្យ​និយាយដើម​អេចអូច​ឡើយ ។ បើ​មាន​គេ​និយាយដើម​ឱ្យ​ខ្លួន​បានឮ​អ្នក​តែងតែ​ចូលទៅ​តវ៉ា​ភ្លាមៗ ។ បន្ទាប់មក​នឹង​តាម​ទូទាត់​លាត់សើយជម្រះបញ្ជី​គ្នា​ឱ្យដឹង​ស​ខ្មៅ​កុំ​ឱ្យគេ​ចេះតែ​មក​និយាយ​បង្ខូច​បែបនេះ​ទៀត ។ ប៉ុន្តែ​បើ​គេនិយាយដើម​អ្នក​ដោយមិនឱ្យ​អ្នកដឹង អ្នក​នឹងមិន​ចាប់អារម្មណ៍​មិន​ខ្វល់ព្រោះ​អ្នក​ចាត់ទុក​ថាអ្នក​ដែល​ហ៊ាន​តែ​និយាយបង្ខូចកេរ្តិ៍​ឈ្មោះ​ពីក្រោយ​ខ្នង​បែបនេះ​គ្មាន​តម្លៃសម្រាប់​ឱ្យអ្នកយក​ខួរក្បាល​ទៅ​គិត​ឡើយ ។​

*​បើ​បាន ១៣-២២ ពិន្ទុ​
​អ្នក​ចាត់ទុកថាការនិយាយ​ដើម​គេ​ជា​រឿងធម្មតា​ក្នុងសង្គម​កត្តា​នេះហើយ​ដែល​ធ្វើឱ្យអ្នក​មិនសូវ​ខ្វល់​ពេល​ត្រូវគេ​និយាយដើម​អ្នក​លើកលែង តែ​ការ​និយាយដើម​នោះ​មានលក្ខណៈ​ធ្ងន់ធ្ងរមាន​ចេតនា​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កិត្តិយស​របស់​អ្នកខ្លាំងពេក​ទើប​អ្នកធ្វើការ វាយបក​ទៅវិញ ។​

*​បើ​បាន ១០-១២ ពិន្ទុ​
​អ្នកជា​មនុស្ស​ទន់ជ្រាយមិន​ចូលចិត្ត​មានសត្រូវហើយ​ចង់ឱ្យមាន​កេរ្តិ៍ឈ្មោះ​ល្អៗ​រហូតបើ​ត្រូវគេ​និយាយដើម​អ្នក​ច្បាស់​ជា​ស្រងាកចិត្ត តូចចិត្ត​រហូត​ទាល់តែ​គេង​មិន​លក់​បក់មិន​ល្ហើយតែម្តង បើទុកជា​អ្នក​មិន​ផ្តល់​ភាព​សំខាន់​ចំពោះ ការនិយាយ​ដើម​គេ​ក៏ដោយ ។ពាក្យ​និន្ទា​និយាយដើម​គេ​គឺជា​សម្តី​ដែល​និយាយ​ចេញមក​ហើយ​បាត់ទៅវិញ​ប៉ុណ្ណោះឯង ។ ដូច្នេះ​ចូរ​សាកល្បង វិធី​គិត​សាជាថ្មី​ពេល​ត្រូវ​អ្នកណាម្នាក់​និយាយដើមចូរ​គិតថា​យើងកំពុងតែ​ធ្វើបុណ្យ​ជួយ​ឱ្យគេ​មានការងារ​ធ្វើគិត​បែប​ហ្នឹង​ទើប​អារម្មណ៍​យើង​សប្បាយ ៕

ប្រភព៖ pmhotnews

  • អ្នក​ទប់​អារម្មណ៍​បានទេ បើ​មាន​គេ​និយាយ​បង្ខូច​កេរ្តិ៍ឈ្មោះ ?已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ចំនេះដឹង
Tags: