ហេតុផលទាំង៧យ៉ាងដែលធ្វើអោយមនុស្សប្រុស និងមនុស្សស្រីមិនយល់ពីគ្នា

1 នៅពេលកើតទុក្ខ

មនុស្សប្រុសចូលចិត្តនៅតែកន្លែងណាដែលស្ងប់ស្ងាត់ទេ ដូច្នេះហើយទើបពួកគេនៅម្នាក់ឯង ប៉ុន្តែសម្រាប់មនុស្សស្រីវិញបែរជាចង់ឲ្យអ្នកដទៃនិយាយលេងជាមួយនាងពេលដែលនាងកើតទុក្ខទៅវិញ ព្រោះនាងចង់និយាយលេងជាជាងនៅអង្គុយគិតម្នាក់ឯង។

2 មនុស្សប្រុសគឺស្មោះត្រង់

ពេលដែលគាត់និយាយថា គាត់មិនអីទេ គឺមិនអីទេ ប៉ុន្តែនៅពេលដែលមនុស្សស្រីនិយាយថា នាងមិនអីទេ គឺប្រាកដ100%ថានឹងមានរឿងអ្វីមួយជាមិនខាន។ នាងចង់ឲ្យគាត់រកហេតុផលដែលនាងមិនសប្បាយចិត្ត ប៉ុន្តែគាត់មិនដែលគិតដូច្នេះទេ ព្រោះគាត់គិតថានាងនិយាយស្មោះត្រង់ដូចគ្នា។

3 មនុស្សប្រុសកម្របង្កើតសំណួរណាស់

ទោះបីបាននិយាយគ្នារឿងដែលប្រាកដប្រជាក៏ដោយ គាត់កម្រមានសំណួរដើម្បីសួរខាងស្រីណាស់ ព្រោះគាត់គិតថាវាជារឿងគួរឲ្យធុញ។

4 ការស្តាប់គ្នាហេតុផលទាំង៧យ៉ាងដែលធ្វើអោយមនុស្សប្រុស និងមនុស្សស្រីមិនយល់ពីគ្នា

មនុស្សស្រីរអ៊ូរទាំថាគាត់កម្រអង្គុយស្តាប់នាងណាស់ ឯមនុស្សប្រុសវិញគិតថាការអង្គុយស្តាប់នាងនិយាយដោយស្ងាត់ៗល្អជាង ប៉ុន្តែអ្វីដែលនាងចង់ឲ្យគាត់ធ្វើគឺត្រូវសួរនាងពេលនាងកំពុងនិយាយ។

5 មនុស្សប្រុសឲ្យចម្លើយខ្លីពេក

នៅពេលអ្នកសួរគាត់ថា ម៉េចអ៎ាយថ្ងៃហ្នឹង គាត់គ្រាន់និយាយថា អត់អីទេ ហើយក៏ដើរចេញទៅ តែសម្រាប់មនុស្សស្រីវិញនាងនឹងអង្គុយនិយាយរឿងគ្រប់យ៉ាងឲ្យគាត់ស្តាប់ (ហើយអ្នកត្រូវតែស្តាប់គាត់និយាយឲ្យចប់ទើបនាងអស់ចិត្ត)។

6 មនុស្សប្រុសជាអ្នកស្មាន មនុស្សស្រីជាអ្នកធ្វើឲ្យថ្លា

មនុស្សប្រុសគ្រាន់តែស្មានថាអ្នកបានធ្វើរឿងអ្វីមួយខុស ប៉ុន្តែមនុស្សស្រីមិនចូលចិត្តបែបនេះទេ ជាមនុស្សស្រីនាងសង្ឃឹមថាអ្នកនឹងប្រាប់នាងរាល់ទង្វើដែលនាងធ្វើទោះល្អ ឫអាក្រក់ក៏ដោយ ព្រោះនាងគិតថាធ្វើឲ្យរឿងជ្រះថ្លា​ ជាជាងការស្មាន។

7 មនុស្សប្រុសស្អប់ការទម្លាប់សួរសំណួរច្រំដែល

បើអ្នកនៅតែសួរគាត់ បងឯងមានរឿងអី ច្រំដែលដដែលៗដោយគិតថាគាត់សប្បាយចិត្ត ដែលមានអ្នកយកចិត្តទុក្ខដាក់គាត់នោះអ្នកគិតខុសហើយ ព្រោះគាត់គិតថាវាជារឿងច្រំដែលគួរឲ្យធុញ តែមនុស្សស្រីមិនដែលដឹងទេព្រោះពួកនាងតែងតែពេញចិត្តនឹងមានអ្នកតាមយកចិត្តនាងដូច្នេះ៕

ប្រភព៖whatsupkhmer

  • ហេតុផលទាំង៧យ៉ាងដែលធ្វើអោយមនុស្សប្រុស និងមនុស្សស្រីមិនយល់ពីគ្នា已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ចំនេះដឹង
Tags: