តើ​ប្រិយមិត្ត​ជា​អ្នក​គាំទ្រ​ Barcelona ឬ​ Real Madrid នៅ​យប់​នេះ​ ?

ការ​ប្រកួត​ដែល​ប្រិយ​មិត្ត​ស្នេហា​វិស័យ​កីឡាករ​បាល់​ទាត់​បាន​ទន្ទឹង​រង់​ចាំ​ជា​យូរ​ពេល​នេះ​បាន​មក​ដល់​ហើយ​ដែល​នោះ​ជា​ការ​ប្រកួត​រវាង​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona ជាមួយ​ក្លឹប​អធិរាជ​ស​ Real Madrid ។

ដែល​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​នឹង​ប្រព្រឹត្ត​នៅ​យប់​នេះ​វេលា​ម៉ោង​១នឹង​៣០​នាទី​ ( ម៉ោង​នៅ​កម្ពុជា​ ) ខណៈ​ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ទឹក​ដី​ Camp Nou របស់​ក្លឹប​ FC Barcelona ។

ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​កីឡាករ​ ៖

សម្រាប់​ Barcelona កីឡាករ​ដ៏​សំខាន់​គឺ​ Lionel Messi , Luis Suarez និង​ Neymar សុទ្ធ​តែ​គ្មាន​របួស​ទេ​ បើ​ទោះ​ជា​ពួក​គេ​ទើប​តែ​ត្រលប់​ពី​ជួយ​ជម្រើស​ជាតិ​វិញ​ក៏​ដោយ​ ប៉ុន្តែ​ខ្សែ​ការពារ​ដ៏​ល្អ​មួយ​រូប​គឺ​ Jeremy Mathieu មាន​បញ្ហា​របួស​ពេល​ជួយ​ជម្រើស​ជាតិ​បារាំង​ ដោយ​កីឡាករ​ផ្សេង​ទៀត​ក៏​ដូចជា​ពុំ​មាន​បញ្ហា​របួស​អ្វី​ដែរ​ ។

ដោយ​ឡែក​សម្រាប់​ Real Madrid តួ​អង្គ​សំខាន់​របស់​ Real Madrid គឺ​ Cristiano Ronaldo , Gareth Bale ក៏​គ្មាន​បញ្ហា​របួស​ដែរ​ ខណៈ​ Benzema ដែល​ទើប​តែ​ជា​សះ​ស្បើយ​ពី​​បញ្ហា​របួស​ក៏​រំពឹងថា​អាច​លេង​វិញ​បាន​ផង​ដែរ​ ។

ទម្រង់​លេង​ដែល​ក្លឹប​ទាំង​២​អាច​ដាក់​នៅ​យប់​នេះ​គឺ​ ៖

ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ទាំង​២​ ៖

ក្លឹប​ទាំង​២​ធ្លាប់​ជួប​ប្រកួត​គ្នា​ចំនួន​២៣០​ប្រកួត​ដោយ​ក្នុង​នោះ​ក្លឹប​ Barcelona ទទួល​ជ័យជំនះ​ចំនួន​៩០​ប្រកួត​ ខណៈ​ Real Madrid ទទួល​ជ័យជំនះ​ចំនួន​៩២​ប្រកួត​ ខណៈ​ក្រុម​ទាំង​២​ស្មើ​គ្នា​៤៨​ប្រកួត​ ។

គួរ​រំលឹក​ថា​កាល​ពី​ជើង​មុន​នៅ​ទឹក​ Santiago Bernabeu ក្លឹប​ Real Madrid បាន​បរាជ័យ​ធ្ងន់ធ្ងរ​ដោយ​លទ្ធផល​០​ទល់​នឹង​៤​ក្រោម​ស្នាដៃ​ក្លឹប​ Barcelona ។ តែ​កាល​នោះ​ Real Madrid ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Rafa Benitez ខណៈ​បច្ចុប្បន្ន​គឺ​លោក​ Zidane ។

តើ​ប្រិយមិត្ត​យល់​ថា​លទ្ធផល​យប់​នេះ​យ៉ាង​ណា​ដែរ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ប្រិយមិត្ត​ជា​អ្នក​គាំទ្រ​ Barcelona ឬ​ Real Madrid នៅ​យប់​នេះ​ ?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:កីឡា
Tags: