​កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ៧នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

​សៀមរាប:
កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ប្រើប្រាស់ និង​ចាត់ចែង ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប  ដោយបាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៧​នាក់​។​
​    ​
​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៧​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន មាន​៖ ១.​ឈ្មោះ ម៉ៅ វិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​, ២.​ឈ្មោះ គឹម សុ​គុណ អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​, ៣.​ឈ្មោះ លុយ សុគន្ធា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទី លំនៅ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​, ៤.​ឈ្មោះ មេ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​, ៥.​ឈ្មោះ ជិន គឹម​ទី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​, ៦.​ឈ្មោះ វែ​ន ប៊ុនធឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​៧.​ឈ្មោះ មន សង់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​កម្មក​រ មាន​ទីលំនៅ ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា ចំណែក​វត្ថុតាង ដែល​ដកហូត​បាន រួមមាន ម្សៅ​គ្រើម ម៉ា​ទឹកកក ចំនួន​១២​កញ្ចប់ ស្មើនឹង​៤,៨​ក្រាម ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង និង​សម្ភារៈ​សំរាប់​ប្រើប្រាស់ និង​វេច​ខ្ចប់​មួយចំនួនទៀត​។​
​    ​
​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កងរាជអាវុធហត្ថ ខេត្តសៀមរាប កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​សាលាដំបូង ខេត្តសៀមរាប ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕V/S

​កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ៧នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

​កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ៧នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

               កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ពីបទ​ចាត់ចែង​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​(រូបៈច័ន្ទគារ)