​រថយន្តបុក​ម៉ូតូ រងរបួស​ធ្ងន់​២​នាក់​

តាកែវ:
បុរស​២​នាក់ បាន​រងរបួស​ធ្ងន់ ដឹក​យកមក​សង្គ្រោះ នៅ​មន្ទី​ពេទ្យ បង្អែក​ខេត្តតាកែវ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាស់​គ្នា ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​និង​៣០​នាទី ល្ងាច ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោល គ​.​ម លេខ ១០២-១០៣ ភូមិ​ព្រៃធំ ឃុំ​ពេជ្រ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ ។​

​លោក ឃី វណ្ណា អធិការ​ស្រុក​កោះអណ្តែត បានអោយដឹងថា រថយន្ត​ម៉ាក តូយ៉ូតា ហាយ​ប្រ៊ី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2L 8891 បើកបរ​ពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ទិស​ខាងជើង អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ បាន​រត់​គេចខ្លួនបាត់ ។ ចំណែក​ម៉ូតូ​ម៉ាក ហុងដា PCX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ តាកែវ 1J 4694 អ្នកបើកបរ​ឈ្មោះ ប្រាក់ សុខុម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ រងរបួស​ធ្ងន់ អ្នករួមដំណើរ​ឈ្មោះ លី មាន​ថៃ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ រងរបួស​ធ្ងន់ ។​

​ក្នុងករណីនេះ គ្មាន​អ្នកណា អាច​សន្និដ្ឋានថា បណ្ដាលមកពី​មូលហេតុ​អ្វី​ទេ ប៉ុន្តែ​មជ្ឈដ្ឋាន​មួយ បាន​និយាយថា រថយន្ត​វ៉ា​រថយន្ត​១​គ្រឿង​ទៀត ទើប​បណ្ដាលអោយ បុក​ម៉ូតូ​៕V/S

​រថយន្តបុក​ម៉ូតូ រងរបួស​ធ្ងន់​២​នាក់​

​រថយន្តបុក​ម៉ូតូ រងរបួស​ធ្ងន់​២​នាក់​

​រថយន្តបុក​ម៉ូតូ រងរបួស​ធ្ងន់​២​នាក់​

​រថយន្តបុក​ម៉ូតូ រងរបួស​ធ្ងន់​២​នាក់​