​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ចាត់ទុក​និវត្តជន ជា​ស្ពាន​ចម្លង​មិនអាច​ខ្វះ​បាន​

​ព្រះវិហារ​:
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានចាត់ទុក​និវត្តន៍​ជន គឺជា​ស្ពាន​ចម្លង​មិន អាច​ខ្វះ​បាន​។ នាយ​ឧ​ត្ត​ម​សេនីយ៍ បញ្ជាក់​បែបនេះ ក្នុងឱកាស​អញ្ជើញ ចូលរួម​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​មានប្រសាសន៍ នៅ​ចំពោះមុខ​និវត្តន៍​ចំនួន​៤៩ រូប ដែលជា​មិត្ត​រួម​អាវុធ និង​មន្ត្រីនគរបាល ជាង​៥០០​នាក់ ដែល​ចូលរួម​ថា និវត្តន៍​ជន​ទាំង អស់ គឺ​មិនអាច​កាត់​ផ្តាច់ចេញ​បាន ពី​មន្ត្រី​ជំនាន់​ក្រោយ​បានឡើយ ជាពិសេស​និវត្តន៍​ជន គឺ ជា​ស្ពាន​ចម្លង​សំរាប់​មន្ត្រី​ជំនាន់​ក្រោយ ដោយ​លោក​ចាត់ទុក​និវត្តន៍​ជន ជា​គ្រូ ជា​ឪពុក ជា​ម្តាយ ជា​បង ដែល​គួរអោយ​គោរព និង​អ្នកមាន​គុណបំណាច់ ដ៏​ធំធេង​ចំពោះ​ជាតិ មាតុភូមិ​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​សុមេធ មានប្រសាសន៍​តាម​ត្រង់​ថា ស្ទើរតែ​មួយជីវិត​រប​ស់ និវត្តន៍​ជន គឺ​ពួកគាត់​បាន​លះបង់ ទាំង​កម្លាំងកាយ កម្លាំង​ប្រាជ្ញា​និង​ស្មារតី ដើម្បី​បូជា​សាច់ ស្រស់ ឈាម​ស្រស់ ដើម្បី​ការពារ​ប្រទេសជាតិ​មាតុភូមិ ដើម្បី​ធ្វើអោយ​ប្រទេសមួយ មាន សុខសន្តិភាព សុវត្ថិភាព ប្រជាជន​គ្រប់រូប រស់នៅ​សុខសាន្ត​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ មានប្រសាសន៍​ទៀតថា មន្ត្រី​ជំនាន់​ក្រោយ គឺ​ត្រូវ​រៀនសូត្រ​ពី មន្ត្រី​ចូលនិវត្តន៍ ព្រោះថា ពួកគាត់​គឺជា​ឃ្លាំង​សម្ភារៈ​បញ្ញា ដើម្បី​មន្ត្រី​ជំនាន់​ក្រោយ យកមក អនុវត្ត​បន្ត យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។​
​    ​
​ក្នុងឱកាស​ចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ កាន់តែ​ខិតជិត​មកដល់ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ឧបត្ថម្ភ​ថវិកា ដល់​និវត្តន៍​ជន​ចំនួន​៤៩​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា​ចំនួន​២០​ម៉ឺន​រៀល និង​មន្ត្រីនគរបាល ចូលរួម​ជាង​៥០០​នាក់ ដោយ​ម្នាក់ៗ ទទួលបាន​ថវិកា ចំនួន​៥​ម៉ឺន​រៀល​។​
​    ​
​ជាការ​ស្នើសុំ​របស់​ស្នងការ​នគរបាល​ខេត្តព្រះវិហារ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បានសម្រេច​ផ្តល់ជូន អាយកូម​ចំនួន​៥០​គ្រឿង ម៉ាស៊ីន​ព្រិ​ន​ធ័​រ និង​ម៉ាស៊ីន​ហ្វាក់ ចំនួន ២​គ្រឿង ម៉ាស៊ីនបូមទឹក ចំនួន​៣​គ្រឿង និង​ជីក​ស្រះ​មួយកន្លែង​៕V/S

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ចាត់ទុក​និវត្តជន ជា​ស្ពាន​ចម្លង​មិនអាច​ខ្វះ​បាន​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ចាត់ទុក​និវត្តជន ជា​ស្ពាន​ចម្លង​មិនអាច​ខ្វះ​បាន​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ចាត់ទុក​និវត្តជន ជា​ស្ពាន​ចម្លង​មិនអាច​ខ្វះ​បាន​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ចាត់ទុក​និវត្តជន ជា​ស្ពាន​ចម្លង​មិនអាច​ខ្វះ​បាន​