ផ្អាក​ការចុះ​ងួ​ត​ទឹកសមុទ្រ​កម្សាន្ត និង​បរិភោគ​គ្រឿង​សមុទ្រ ដោយ​ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅជា​បៃតង​នៅ​ខេត្ត​កែប

ភ្នំពេញ:
​ដោយសារ​ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅជា​បៃតង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ក្រសួងបរិស្ថាន អំពាវនាវ​ដល់​សាធារណជន​គ្រប់រូប ជាពិសេស​ពលរដ្ឋ​នៅតាម​តំបន់​សមុទ្រ​កែប និង​ភ្ញៀវទេសចរ ដែល​អញ្ជើញ​ទៅ​កម្សាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​កែប មេត្តា​ប្រុងប្រយ័ត្ន ដោយ​គួរ​ផ្អាក​ការចុះ​ងួ​ត​ទឹកសមុទ្រ​កម្សាន្ត និង​បរិភោគ​គ្រឿង​សមុទ្រ​ដែល​ត្រូវបាន​នេសាទ​ពី​តំបន់​ដែល​កំពុង​កើតមាន​បញ្ហា​នេះ​មួយរយៈ​ខ្លី​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២​ខែមេសា​នេះ​ថា បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​អំពី​បញ្ហា​ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅជា​បៃតង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប អគ្គនាយដ្ឋាន​គាំពារ​បរិស្ថាន​បាន​ចុះទៅពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​ដង​យក​សំណាក​ទឹកសមុទ្រ​នោះ មក​វិភាគ​នៅ​មន្ទីរពិសោធន៍ កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦​។ ជាការ​សន្និដ្ឋាន​បឋម បញ្ហា​ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅជា​បៃតង​នេះ គឺ​បណ្តាលមកពី​ការកើនឡើង​នូវ​កម្រិត​ជាតិ​ស្លែ​ខុសពី​ប្រក្រតី ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​និង​សត្វ​។

សូមបញ្ជាក់ថា ពលរដ្ឋនៅតាមបណ្តោយឆ្នេរកែប ត្អូញត្អែរ ពីទឹកពណ៌បៃតង ដែលមានជាតិពុល
ធ្វើឲ្យមានក្លិនស្អុយ បណ្តាលឲ្យត្រី បង្គា ក្តាម មឹក ងាប់​ពាសពេញឆ្នេរ។ ជាតិពុលនេះ ត្រូវបានពលរដ្ឋសង្ស័យថា ជាជាតិពុល ដែលចេញពីរោងចក្រវៀតណាម គ្របដណ្តប់តាមបណ្តោយឆ្នេរកែប។

បើតាមមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា គ្រាន់តែជាស្លែ ដែលរសាត់អណ្តែតប៉ុណ្ណោះ។ ភ្ញៀវទេសចរ និងអ្នកលក់មួយចំនួន មិនអាចទ្រាំនឹងក្លិនស្អុយទាំងនេះបានទេ ដែលករណីនេះ កើតឡើងតាំងពីថ្ងៃទី៣១ ខែមីនាមកម្ល៉េះ៕