កុម្ម៉ង់​ទិញ Iphone 6s អនឡាញ បែរ​ជា​ទទួល​បាន​នំប៉័ង

បុរស​ម្នាក់​បាន​ត្រេកអរ​ខ្លាំង ​​នៅ​ពេល​គិត​ថា​ ខ្លួន​បាន​ទិញ​ទូរសព្ទ Iphone 6s ក្នុង​តម្លៃ​ថោក​តែ​ចុង​បញ្ចប់​បាន​ត្រឹម​ទទួល​នំប៉័ង​មួយ​ដុំ​វិញ។

ថ្មី​ៗ​នេះ បុរស​ម្នាក់​ឈ្មោះ Hou រស់​នៅ​ប្រទេស​ចិន ​បាន​ធ្លាក់​ចូល​ស្ថានភាព​​​សើច​ចេញ​ទឹក​ភ្នែក​​​នៅ​ពេល​កុម្ម៉ង់​ទិញ iPhone 6s តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ តាម​ព័ត៌មាន​នោះ​ដែរ បុរស​រូប​នេះ​ បាន​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ទូរសព្ទ Iphone 6s ក្នុង​តម្លៃ​ថោក ​មិន​គួរ​ជឿ​គឺ​ត្រឹម​តែ ១៥០០​យាន់ (២៣០​ដុល្លារ​)តែ​ប៉ុណ្ណោះ មាន​​ន័យ​ថា ​ថោក​ជាង​តម្លៃ​ដើម​ដល់​ទៅ​៧០%។

 

កុម្ម៉ង់​ទិញ Iphone 6s អនឡាញ បែរ​ជា​ទទួល​បាន​នំប៉័ង

ដើម​ឡើយ លោក Hou នៅ​មាន​មន្ទិល​សង្ស័យ​ខ្លះ​ៗ​​ដែរ ​តែ​ក្រោយ​មក​អ្នក​លក់​បាន​បក​ស្រាយ​ថា ​ទូរសព្ទ​របស់​ខ្លួន​ គឺ​ត្រូវ​បាន​នាំ​ចូល​ដោយ​គេច​ពន្ធ​ទើប​មាន​តម្លៃ​ធូរ​បែប​នេះ។ ក្រោយ​ពេល​បាន​ស្ដាប់​ការ​ពន្យល់​នេះ លោក Hou បាន​ប្រញាប់​វេរ​លុយ​ចូល​គណនី​ធនាគារ​របស់​អ្នក​លក់​ដើម្បី​ទិញ​ទូរសព្ទ​នេះ។ ថ្ងៃ​ស្អែក​ឡើង ក្រោយ​ពេល​ឥវ៉ាន់​ដឹក​ជញ្ជូន​មក​ដល់​ បុរស​រូប​នេះ និយាយ​ស្ដី​លែង​ចេញ​​ព្រោះ iPhone 6s ដែល​ខ្លួន​កុម្ម៉ង់​នោះ​ បែរ​ក្លាយ​ជា​នំប៉័ង​មួយ​ដុំ​ទៅ​វិញ។ ភ្លាម​ៗ​នោះ លោក Hou បាន​ប្រឹង​ទាក់ទង​ទៅ​កាន់​អ្នក​លក់​ដើម្បី​ទារ​លុយ​វិញ​ តែ​មិន​បាន​សម្រេច​នោះ​ទេ​។ ឥលូវ​នេះ លោក​មិន​ទាន់​ដឹង​ត្រូវ​ដោះ​ស្រាយ​​យ៉ាង​ណា​ជាមួយ​នំប៉័ង​មួយ​ដុំ​នេះ​​ឡើយ​៕

 

ចុចអាន៖កុម្ម៉ង់​ទិញ iPhone 6s លើ​អ៊ីនធឺណិត ​​បែរ​ជា​ទទួល​បាន​ទូរសព្ទ​ផ្លែ​ប៉ែស​ទៅ​វិញ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14