រថយន្ត​ដឹក​ឈើ​របស់​មន្ត្រី​យោធា​ម្នាក់​ នៅ​ស្រុក​កែវសីមា​ ក្រឡាប់​ របួស​មនុស្ស​៣​នាក់

មណ្ឌលគិរី ​៖​ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​លុចស៊ីស ​ពណ៌​ស​330 ​១​គ្រឿង​របស់​លោក​ហឹម ​សុផាត​ ដឹក​ឈើ​ប្រណីត​ ត្រូវ​បាន​ក្រឡាប់​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​ កាលពី​ព្រលឹម​ថ្ងៃ​ទី​០២ ​ខែ​មេសា ​ឆ្នាំ​២០១៦​ត្រង់​ចំណុច​ផ្លូវបំបែក ​ស្រុក​ចាស់ ស្ថិត​ក្នុង​ភូមិ​អូររណា ឃុំ​ស្រែខ្ទុម​ ស្រុក​កែវ​សីមា​ សង្ស័យ​ខ្លាច​សមត្ថកិច្ច​ជំនាញ​តាម​ពី​ក្រោយ។

ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​បង្ហើប​ប្រាប់​ថា រថយន្ត​ខាង​លើ ​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​ហ៊ឹម សុផាត​ មេបញ្ជាការ​( គ​៣)​ ស្រុក​កោះ​ញែក ​ដែល​មេ​កើយ​របស់​ខ្លួន ​ទើប​តែ​ដក​មុខតំណែង​ថ្មីៗ​នេះ។ សមត្ថកិច្ច​បាន​បន្ត​ថា រថយន្ត​ខាង​លើ​ដឹក​ឈើ​ប្រណីត​ធំៗ ចំនួន​៣​សន្លឹក ​មាន​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់ ​បាន​រង​របួស៕