ប្រជាពលរដ្ឋ​ស្រុក​ស្ទោង ​ថ្លែងអំណរគុណ​អភិបាលខេត្ត​កំពង់ធំ ​ដែល​បាន​បូមទឹក​បញ្ចូល​ស្ទឹង

ប្រជាពលរដ្ឋ​ស្រុក​ស្ទោង ​ថ្លែងអំណរគុណ​អភិបាលខេត្ត​កំពង់ធំ ​ដែល​បាន​បូមទឹក​បញ្ចូល​ស្ទឹង

កំពង់​ធំ ៖ ប្រជាពលរដ្ឋ​ បាន​រស់​នៅ​ក្នុងស្រុក​ស្ទោង​ឲ្យ​ដឹង​ថា ​នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​មាន​ជា​ច្រើន​ឃុំ ដែល​រស់​នៅ​តាម​បណ្តោយ​ស្ទឹង​ស្ទោង ជួបប្រទះ​នឹង​ការ​ខ្វះខាត​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ចាប់​តាំង​ពី​ដើមខែ​២ រហូតមកដល់​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ ទើប​ទឹកស្ទឹង​ស្ទោង មាន​ទឹក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​មកវិញ ទើប​ពួកគាត់​ឆ្លៀត​ឱកាស​ថ្លែងអំណរគុណ ដល់​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ បាន​បូមទឹក​ទំនប់​៣០​កញ្ញា ដែល​ជា​អាង​ស្តុប​ទឹក ដោយ​ប្រើប្រាស់​ម៉ាស៊ីន​៣​គ្រឿង ​សម្រាប់​ការ​បូម​ទឹក​បង្ហូរ​ចូល​ទឹកស្ទឹង​ស្ទោង និង​ប្រឡាយ​មេ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ព្រះ​ដំរី និង​ឃុំ​ដំរី​ស្លាប់​បាន​ប្រើប្រាស់​ទឹក​។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦ ក្រុមការងារ​កាសែត​ទូរទស្សន៍ បាន​ចុះ​ថតរូប​ភាព​សកម្មភាព​ទឹក​ក្នុង​ស្ទឹង​ស្ទោង​បាន​សង្កេត​ឃើញ​ថា ទឹកស្ទឹង​ស្រុក​ស្ទោង គឺ​ទឹកបាន​ហូរ​មកដល់​ចំណុ​ច​ភូមិ​ប្រដំ ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ប្រជាពលរដ្ឋ​រីករាយ​ និង​ត្រេកអរ​យ៉ាង​ក្រៃលែង ដែ​ល​បាន​ទឹក​មក​ប្រើប្រាស់​ជា​ធម្មតា​វិញ និង​បាន​លើកដៃ​សំពះ​អគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត​កំព​ង់​ធំ និង​មេភូមិ មេឃុំ ព្រម​ទាំង​អាជ្ញាធរ​ស្រុក ដែល​បាន​គិតគូរ​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​លោកយាយ លោកតា បាន​សំណូមពរ​ឲ្យ​ជួយ​បន្ត​បូម​បន្ថែម​ទៀត​កុំ​ទាន់​អាល​ឈប់ ព្រោះ​ប្រជា​ពលរដ្ឋ​ទៅ​ខាង​ក្រោម​ទៀត មិន​ទាន់​មាន​ទឹក​ទៅដល់​ទេ​។​

លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​ឯកឧត្តម អភិ​បាល​ខេត្ត​កំពង់ធំ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ ព្រមទាំង​សហការ​ជាមួយ​ធនធានទឹក រដ្ឋាករ​ទឹក​និង​មេភូមិ មេឃុំ ជួយ​ជ្រោមជ្រែង​ជួយ​រំដោះ​ភាពរាំងស្ងួត​ដល់​ប្រជាពលរដ្ឋ ដោយ​ក្រុមការងារ​ទាំង​អស់​ ដែល​បាន​យក​អស់​នូវ​កម្លាំងកាយ​ចិត្ត​ខិតខំ​ពុះពារ​ការ​លំបាក ជួយ​បូមទឹក​ពី​ទំនប់​៣០​កញ្ញា បង្ហូរ​ចូល​ស្ទឹង​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដូច​ធម្មតា​វិញ​ហើយ៕​