រឹត​បន្តឹង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

រឹត​បន្តឹង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

កំពង់ស្ពឺ ៖ ធានា​ឲ្យ​បាន​ការងារ​ការពារ សន្តិសុខ​សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ បង្ក​ចលនា​មហាជន​នៅ​តាម​លំនៅដ្ឋាន មណ្ឌល​កម្សាន្ត សួន​កម្សាន្ត​សាធារណៈ រឹតបន្តឹង​ឲ្យ​ខាង​តែ​បាន​នៅ​ការ​គោរព​ច្បាប់​ចរាចរណ៍​តាម​ដង​ផ្លូវ​សាធារណៈ ​ក្នុង​ពេល​ពលរដ្ឋ​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​យើង។

ការ​រឹត​បន្តឹង​​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រៀបចំ​ផែនការ​ការពារ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជា​ប្រពៃណី​ជាតិ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នា​ថ្ងៃទី០២ ​ខែមេសា ឆ្នាំ​២០១៦​នេះ។
លោក​ឧត្ដមសេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ជា​ដល់​គ្រប់​មូលដ្ឋាន​អាវុធហត្ថ ក្រុង ស្រុក ស្នាក់​ការ ចំណុះ​បញ្ជាការដ្ឋាន​ទាំងអស់​ឲ្យ​ផ្តោត​លើ​ការងារ​យកចិត្តទុកដាក់ រាល់​កិច្ចការ​ការពារ​សន្តិសុខ និង​រួមចំណែក​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ ដែល​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ឲ្យ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ គ្រា​ដែល​គ្រប់​កម្មវិធី​បុណ្យ ជាតិ​ធំៗ​នៅ​បន្ត​កើតមាន​ករណី​គ្រោះ​ចរាចរ​នៅ​តែ​មាន​ការ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។

ដោយ​លោក​មេបញ្ជាការ​បាន​លើកឡើង​ទៀតថា ផ្នែក​តាម​ការពិនិត្យ​សភាព​ការ​ណ៏​ជាក់ស្តែង​ឆ្នាំ​កន្លងមក នៅ​តាម​ទី​កម្សាន្ត​សាធ​រណៈ​នានា​នៅតែ​បន្ត កើតមាន​អំពើ​អសន្តិសុខ ដែល​បង្កឡើង​ដោយ​ជន​ឆ្លៀត​ឪ​កាស​មួយ​ចំនួន ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ បង្ហោះ​ម៉ូតូ ប្រណាំង​ម៉ូតូ ជាពិសេស​បំផ្ទុះ​បំពង់​ស៊ី​ម៉ាំង ស្រែក​ហ៊ោកញ្ជ្រៀវ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​អ្នក​ធ្វើដំណើរ​កម្សាន្ត​ជាតិ និង​អន្តរជាតិ​ក្នុង​មូលដ្ឋាន ត្រូវតែ​បង្ក្រាប និង​ណែនាំ​អប់រំ​ឲ្យ​ខាន​តែ​បាន មិន​យោគយល់​នោះ​ឡើយ។

សូម​រំលឹក​នា​ឱកាស​បុណ្យ​ចូល​ជា​ប្រពៃណីជាតិ​ជា​រៀងរាល់​ឆ្នាំ គេ​សង្កេត​ឃើញ​ថា​ នៅតែ​បន្ត​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើតមាន គ្រាន់តែ​កើត​នៅ​តាម​ទីជនបទ​ម្តង ដោយ​សារតែ​ប្រជាពលរដ្ឋ​បាន​ចាក​ចេញពី​រាជធានី​ទៅកាន់​ស្រុកកំណើត​ដោយ​គំហុគ​នា​ឪ​កាស​បុណ្យចូលឆ្នាំ​ម្តងៗ។

ហើយ​បង​បង្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ជួបជុំ​សាច់ញាតិ ​ក៏​គេ​បាន​សង្កេត​ឃើញ​ថា​ មានការ​ជួបជុំគ្នា ហូបចុក​គ្រឿង​ស្រវឹង​ស្ទើរគ្រប់​លំនៅដ្ឋាន ដែល​ទង្វើ​នេះ​មនុស្ស​មួយ​ចំនួន​ បាន​បង្ក​ទំនាស់ និង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ និង​មានរឿង​ផ្សេងៗ​ជាយថាហេតុ ហើយ​ជា​ញឹកញាប់​អាច​បង្ក​ជា​រឿង​អំពើ​មនុស្សឃាត​ផង​នោះ​ដែរ។ ដើម្បី​កុំ​ឲ្យ​កើត​មាននៅ​អំពើ​ទាំងឡាយ​ដែល​ផ្ទុយ​អំពី​ច្បាប់​នោះ​មានតែ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​គោរព​ច្បាប់​ទាំងអស់​គ្នា ហើយ​នាំគ្នា​ចូល​ចូលរួម​បង្ក​ការ​សប្បាយៗ​ទាំង​អស់គ្នា ក្នុង​នោះ​មិន​ត្រូវ​លេងល្បែង​ណា​ដែល​ច្បាប់​បាន​ហាមឃាត់​នោះ​ឡើយ៕