សាលា​រាជធានី​ភ្នំពេញ ​ចាប់​ផ្ដើម​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​លេខ​៤​ និង​ស្ថាបនា​ផ្លូវអាកាស​ថ្មើរជើង​ចំនួន ២​កន្លែង​

សាលា​រាជធានី​ភ្នំពេញ ​ចាប់​ផ្ដើម​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​លេខ​៤​ និង​ស្ថាបនា​ផ្លូវអាកាស​ថ្មើរជើង​ចំនួន ២​កន្លែង​

​ភ្នំពេញ​ ៖ គម្រោង​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោមចៅ ​ដល់​ផ្លូវ​កប់​ស្រូវ ប្រវែង ១​៧​៥​០​ម៉ែត្រ គម្រោង​ស្ថាបនា​ផ្លូវអាកាស​ថ្មើរជើង​ចំនួន ២​កន្លែង ដាក់​លូ​ប្រអប់ ​និង​លូ​ចំហ​សងខាង​ផ្លូវ លាប​គំនូស​ចរាចរណ៍ ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ និង​ដំឡើង​បង្គោល​ភ្លើង​ព្រែក​ជា​២ ​នៅ​ចោមចៅ​បាន​ចាប់​ដំណើរការ​ហើយ នៅ​ថ្ងៃទី​០២ ​ខែមេសា ​ឆ្នាំ​២០១៦​នេះ​។​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​០២ ​ខែមេសា ​ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ចាប់​ផ្ដើម​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោមចៅ ​ដល់​ផ្លូវ​កប់​ស្រូវ ប្រវែ​ង ១៧៥០​ម៉ែត្រ​។​

គម្រោង​នេះ នឹង​ស្ថាបនា​ផ្លូវអាកាស​ថ្មើរជើង​ចំនួន ២​កន្លែង ដាក់​លូ​ប្រអប់ ​និង​លូ​ចំហ​សងខាង​ផ្លូវ លាប​គំនូស​ចរាចរណ៍ ដាក់​ស្លាក​សញ្ញា​ចរាចរណ៍ និង​ដំឡើង​បង្គោល​ភ្លើង​ព្រែក​ជា​២​ផង​ដែរ​៕​