មាស សុខ​សោភា ឯករាជ្យ​ពេញទី ស្របពេល សុគន្ធ នីសា …

6 Videos


​ក្រោយ​ការចាកចេញ​របស់ សុគន្ធ នីសា តារាចម្រៀង​សំនៀង​ផ្អែម​ត្រឡប់​ទៅកាន់​ទ្រនំ​ដើម​វិញ​រួម​មក ពេលនេះ មាស សុខ​សោភា ត្រូវបាន​ទស្សនិកជន​មើលឃើញថា​នាង​ជា​តារាចម្រៀង​ខ្លា​ញី​ឈរ​នៅ​លំដាប់​ឯករាជ្យ​ក្នុង ផលិតកម្ម​តែម្ដង ពោលគឺ​គ្មាន​តារាចម្រៀង​ស្រី​ណាមួយ​ក្នុង​ផលិតកម្ម​ថោ​ន​អាច​រត់​មក​ប្រកៀក​ប្រកិត​នាង​បាន ឡើយ​នៅពេលនេះ ។​

មាស សុខ​សោភា ឯករាជ្យ​ពេញទី ស្របពេល សុគន្ធ នីសា …

មាស សុខ​សោភា ឯករាជ្យ​ពេញទី ស្របពេល សុគន្ធ នីសា …

​ក្រៅពី​មាន​បងប្រុស​ធំ មាស សុខ​រតនៈ ជា​អ្នកគ្រប់គ្រង​តារា​ក្នុង​ផលិតកម្ម​ថោ​ន​ផ្ទាល់ មាស សុខ​សោភា ក៏​ទទួល​បានការ​ផ្គាប់ផ្គន់​យ៉ាង​គាប់ប្រសើរ​ពី​ថៅកែ​ដែលជា​ម្ចាស់​ផលិតកម្ម ។ រាល់​បទ​ចម្រៀង​ចេញលក់​ថ្មីៗ នៅលើ​ទីផ្សារ​សុទ្ធតែ​ទទួលបាន​ការសម្រិតសម្រាំង​យ៉ាង​ពិសេស ។ មាស សុខ​សោភា មិន​ត្រឹមតែ​ជាតា​រា ចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​ទេ តែ​នាង​ក៏​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម Camtrax ដែលជា​ហេតុ ស្ទួយ​ឱ្យ​នាង​មានឱកាស​ក្ដាប់​យក​ភាពល្បីល្បាញ និង មាន​សន្ទុះ​នៃ​ការគាំទ្រ​កាន់តែខ្លាំង ។​

មាស សុខ​សោភា ឯករាជ្យ​ពេញទី ស្របពេល សុគន្ធ នីសា …

​ទោះបីជា សុគន្ធ នីសា ត្រូវបាន​ខ្ទាត​ចេញពី​ទ្រនំ​រួមជាមួយ​នាង ស្ទួយ​ឱ្យ​នាង​ឈរឈ្មោះ​ជា​តារា​ស្រី​កំពូល​ក្នុង​​ផលិតកម្ម​ថោ​ន​ក៏ពិតមែន តែបើ​និយាយ​ពី​សន្ទុះ​នៃ​ការគាំទ្រ មាស សុខ​សោភា នៅមាន​សិង្ហ​ញី​​មួយទៀត​ដែល​នៅ​ផលិតកម្ម​ទីទៃ​ពី​នាង​កំពុង​ប្រទាញប្រទង់​គ្នា​នោះ​គឺ ឱក សុគន្ធ​កញ្ញា ។ ក្នុងឱកាស​ចូលឆ្នាំ ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ មាស សុខ​សោភា និង ឱក​សុគន្ធ​កញ្ញា សុទ្ធ​តែមាន​បទ​ថ្មីៗ​សម្រាប់​បំពេរ​អារម្មណ៍ ទស្សនិកជន ចាំ​មើលថា តើ មាស សុខ​សោភា អាច​វ៉ា​ដាច់ ឱក សុគន្ធ​កញ្ញា បានទេ​នៅ​ឆ្នាំ ២០១៦ នេះ ៕ ភូមិន្ទ​

មាស សុខ​សោភា ឯករាជ្យ​ពេញទី ស្របពេល សុគន្ធ នីសា …មាស សុខ​សោភា ឯករាជ្យ​ពេញទី ស្របពេល សុគន្ធ នីសា …មាស សុខ​សោភា ឯករាជ្យ​ពេញទី ស្របពេល សុគន្ធ នីសា …