ដួង ម៉ា​និ​ច បាន​ចេញទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើកទីមួយ

6 Videos


ចាត់ទុកថា​នេះ​ជា​លើក​ទី ១ ហើយ​ដែល​កញ្ញា ដួង ម៉ា​និ​ច បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​កូរ៉េ នៅក្នុង​ខែមេសា ឆ្នាំ ២០១៦ គឺ​ស្រប​ពេលដែល​ចូលឆ្នាំ​ខ្មែរ​ជិត​ចូល​មកដល់ ។​

ដួង ម៉ា​និ​ច បាន​ចេញទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើកទីមួយ

ដួង ម៉ា​និ​ច បាន​ចេញទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើកទីមួយ

​ស្រី​ស្រស់​ស៊ិ​ច​ស៊ី​ដើមទ្រូង​ទ្រលុកទ្រលន់ កញ្ញា ដួង ម៉ា​និ​ច បង្ហាញ​ពី​ការសប្បាយ​ចិត្ត​ឥតឧបមា ព្រោះតែ​មានឱកាស​បានចេញ​ទៅ​សម្តែង​នៅក្រៅ​ប្រទេស​ដោយ​ក្នុងនោះ​នាង​បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន​របស់​នាង​ថា «​ជា​លើក​ទី ១ ហើយ​ដែល​ខ្ញុំ​ចេញទៅ​សម្តែង​នៅ​ប្រទេស កូរ៉េ សូមជួយ​គាំទ្រ​ដល់​ពួក​ខ្ញុំ​ទាំង ៣ នាក់​ផង​» ។​

ដួង ម៉ា​និ​ច បាន​ចេញទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើកទីមួយ

​ការ​ទៅ​សម្តែង​នៅ​ប្រទេស​កូរ៉េ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ កញ្ញា​ដួង ម៉ា​និ​ច បានរួម​ដំណើរ​ជាមួយ​សិល្បៈករ​របស់​កម្ពុជា ២ រូប​ទៀត គឺ​តារាចម្រៀង លោក អាន គុណ​កូ​ឡា និង កញ្ញា​ប៉ែន​ស្រី​ពេជ្រ ។​

ដួង ម៉ា​និ​ច បាន​ចេញទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើកទីមួយ

​ការ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ នាពេលនេះ​គឺ​ដោយមាន​ការទាក់ទង​និង​អញ្ជើញ​ពី​សំណាក់ មជ្ឈមណ្ឌល​ពុទ្ធសាសនា​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ដែលមាន​ការរៀបចំ​កម្ម​វិធី​ជួបជុំគ្នា​ជា​មហា​គ្រួសារ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៣​មេសា ២០១៦ តទៅ ៕

                                                                                   ដេវីត​