​សេដ្ឋកិច្ច​រុ​ស្ស៊ី​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅ​លើ​ប្រទេស​ចិន​

​តាម​ការ​ប្រកាស​របស់​នាយករ​ដ្ន​មន្ដ្រី​ រុ​ស្ស៊ី​លោក​ ម៉េ​ដ​វេ​ឌី​វ​ បញ្ជាក់​ថា​ រ​ដ្ឋា​ ភិ​បាល​ទីក្រុង​ប៉េ​កាំ​ង​និង​ទីក្រុង​មូ​ស្គូ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​ មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​២០០​ពាន់​ លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ។​

​លោក​ ម៉េ​ដ​វេ​ឌី​វ​ ពេល​នេះ​បាន​ដឹក​ នាំ​គណៈប្រតិភូ​ទៅ​កាន់​ប្រទេស​ចិន​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​ ក្នុង​ពេល​ដែល​ពាណិជ្ជកម្ម​របស់​រុ​ស្ស៊ី​ នៅ​តំបន់​អឺរ៉ុប​បាន​បាត់បង់​ជាង​ពាក់​ កណ្ដាល​ទៅ​ហើយ​នោះ​ ។​

​វិស័យ​ពាណិជ្ជកម្ម​របស់​រុ​ស្ស៊ី​និង​ចិន​ បាន​កើនឡើង​ដល់​ទៅ​៥០​ភាគរយ​នៅ​ឆ្នាំ​ ២០១៥​ នឹង​មាន​ជំហាន​កើន​ឡើងជា​បន្ដ​ ទៀត​នៅ​ឆ្នាំ​ខាង​មុខ​។​ វិស័យ​ដែល​អាច​ រកបាន​ប្រាក់​ចំណូល​បាន​ច្រើន​នោះ​គឺថា​ម​ ពល​ប្រេង​ដែល​រុ​ស្ស៊ី​លក់​ទៅ​ឱ្យ​ចិន​ក្រោយ​ ពេល​ផ្អាក​លក់​នៅ​តំបន់​អឺរ៉ុប​បណ្ដាល​ មក​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ ។​

​នៅ​ក្នុង​តំបន់​អាស៊ី​គេ​អាច​និយាយ​បាន​ ថា​ រុ​ស្ស៊ី​មិន​អាច​អូស​ទាញ​ប្រទេស​ណា​ ក្រៅពី​ចិន​នោះ​ឡើយ​ ដោយសារ​ចិន​ ត្រូវការ​ថាមពល​ពី​រុ​ស្ស៊ី​ ចំណែក​ប្រទេស​ ដទៃ​ទៀត​ត្រូវការ​អា​មេ​រិ​ក​ជួយ​។​ ដូច្នេះ​ ប្រទេស​ទាំងនោះ​មិន​អាច​ចង​សម្ពន្ធមិត្ដ​ជិត​ស្និទ្ធ​ជាមួយ​រុ​ស្ស៊ី​ឡើយ​ ។​
​ការ​បង្វែរ​ទិស​ដៅ​ទៅ​កាន់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​រុ​ស្ស៊ី​គឺ​ពិបាក​ក្នុង​ការ​ទទួល​ ជោគជ័យ​ដោយសារ​តែ​អា​មេ​រិ​ក​ និង​ លោក​ខាងលិច​បាន​មក​ដល់ទី​មុន​រុ​ស្ស៊ី​យូរ​ ហើយ​ ។​

​ប្រទេស​ដែល​រុ​ស្ស៊ី​ចាត់​ទុក​ថា​ ជា​តំបន់​ ដែល​អាច​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ ខ្លួន​បាន​នោះ​មាន​តំបន់​អាស៊ី​ភាគ​ខាងកើត​ ក្នុង​នោះ​មាន​ប្រទេស​ចិន​ ជប៉ុន​ក៏​ដូច​ជា​ ប្រទេស​ឥណ្ឌា​ ប៉ុន្ដែ​ប្រទេស​ទាំងនោះ​ គឺជា​ដៃគូ​របស់​អា​មេ​រិ​ក​ទៅ​វិញ​។​ អ្វី​ ដែល​រុ​ស្ស៊ី​សង្ឃឹម​ជាងគេ​នោះ​គឺ​ប្រទេស​ចិន​ ហើយ​នៅ​ពេល​ខាង​មុខ​ប្រ​ធានា​ ធិ​បតី​ចិន​ លោក​ ស៊ី​ ជី​ន​ពីង​ នឹង​បំពេញ​ ទស្សនកិច្ច​ទៅ​កាន់​អា​មេ​រិ​ក​ដើម្បី​រឹត​ ចំណងមិត្ដភាព​ដោយសារ​តែ​ចិន​មិន​ ចង់ឱ្យ​ខ្លួន​ធ្លាក់​ក្នុង​គន្លង​របស់​រុ​ស្ស៊ី​ត្រូវ​ លោក​ខាងលិច​ដាក់​ទណ្ឌកម្ម​នោះ​ឡើយ​ ។​
​ចំណុច​ទាំងនោះ​ហើយ​បាន​ធ្វើ​ឱ្យ​រុ​ស្ស៊ី​បង្ហាញ​ការ​ខកចិត្ដ​ចំពោះ​សម្ពន្ធមិត្ដ​ចិន​ ដែល​ងាក​ទៅ​កាន់​អា​មេ​រិ​ក​វិញ​នោះ​។​ អ្វី​ ដែល​ចិន​ចង់បាន​នោះ​គឺ​ការ​ចូល​ទៅ​កាន់​អា​មេ​រិ​ក​និង​អឺរ៉ុប​ដែល​ជាទី​តាំង​អាច​ជួយ​ ឱ្យ​សេដ្ឋកិច្ច​ចិន​កាន់តែ​ប្រសើរ​ថែម​ទៀត​ ស្រប​ទៅ​តាម​ដំណើរ​ឆ្ពោះទៅ​កាន់​លោក​ខាងលិច​របស់​ចិន​ ។​
​សារព័ត៌មាន​ឯករាជ្យ​បាន​ផ្សាយ​អត្ថ​ បទ​វិភាគ​មួយ​ដែល​មាន​ចំណងជើង​ថា​ រុ​ស្ស៊ី​ឆ្ពោះទៅ​ទិស​ខាងកើត​ ចិន​ឆ្ពោះទៅ​ ទិស​ខាងលិច​ដោយនៅ​ក្នុង​អត្ថបទ​នោះ​ ទីក្រុង​ប៉េ​កាំ​ង​បាន​ស្នើ​បង្កើត​តំបន់​ពាណិជ្ជ​ កម្ម​សេរី​ជាមួយ​សហគមន៍​អឺរ៉ុប​ ។​
​នាយក​រដ្ឋមន្ដ្រី​ចិន​លោក​ លី​ ខឺ​ជាំ​ង​ ក្រោយ​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ ប្រទេស​បែ​ល​ហ្ស៊ិ​ក​លោក​បាន​អំពាវនាវ​ឱ្យ​លុប​ចោល​របាំង​ពន្ធដារ​សំខាន់ៗ​នៅ​ ក្នុង​ពាណិជ្ជកម្ម​រវាង​សហគមន៍​អឺរ៉ុប​នឹង​ ចិន​។​ ប្រសិនបើ​កិច្ចព្រមព្រៀង​ខាងលើ​ ទទួល​បាន​ជោគជ័យ​ចិន​អាច​នឹង​ទិញ​បាន​ក្រុមហ៊ុន​ឬ​បើក​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ លោក​ខាងលិច​ដើម្បី​បំពេញ​មហិច្ឆតា​ ពង្រីក​អំណាច​របស់​ទីក្រុង​ប៉េ​កាំ​ង​ ។​

​បញ្ហា​លំបាក​របស់​ចិន​ក្នុង​ការ​ឆ្ពោះ​ ទៅ​កាន់​លោក​ខាងលិច​ ពិសេស​គឺ​អឺរ៉ុប​ ដោយសារ​តែ​អា​មេ​រិ​ក​និង​អឺរ៉ុប​កំពុង​តែ​អភិវឌ្ឍន៍​ដៃគូ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ឆ្លង​ទ្វីប​ TTIP​ ។​ ទាំងនោះ​ហើយ​បាន​បង្ក​ ផល​លំបាក​យ៉ាង​ខ្លាំង​ដល់​ចិន​ក្នុង​ការ​ទិញ​យីហោ​ក៏​ដូច​ជា​បច្ចេកវិទ្យា​អឺរ៉ុប​ ។​
​បើ​ទោះបី​ចិន​ពេញចិត្ដ​យ៉ាង​ខ្លាំង​ទៅ​ នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​ចិន​-​អឺរ៉ុប​លើក​ទី​ ១៧​កន្លង​មក​ក្ដី​ ប៉ុន្ដែ​បណ្ដា​មេដឹកនាំ​សហ​ គម​ន៍​អឺរ៉ុប​ដូច​ជា​មិន​ពេញចិត្ដ​ចិន​នោះ​ ឡើយ​ ពិសេស​ក្រោយ​កិច្ចប្រជុំ​ចិន​បាន​ បដិសេធ​ចូលរួម​សន្និសីទកាសែត​តាម​ទម្លាប់​របស់​លោក​ខាងលិច​ ។​

​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​សារ​ ព័ត៌មាន​លោក​ លី​ ខឺ​ជាំ​ង​ បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​ជា​ប្រចាំ​លើក​ទី​១៧​ជា​ឱកាស​ចាប់​ ផ្ដើម​ដ៏​ល្អ​ប្រសើរ​ដែល​ជា​មូលដ្ឋាន​នៃ​ការ​ ចាប់ផ្ដើម​ធ្វើ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​រវាង​ ចិន​នឹង​អឺរ៉ុប​។​ លោក​ លី​ ខឺ​ជាំ​ង​ បញ្ជាក់​ ទៀត​ថា​ ចិន​បាន​ត្រៀមលក្ខណៈ​ចូលរួម​ នៅ​ក្នុង​គម្រោង​វិនិយោគ​ថ្មី​ជួយ​ដល់ទី​ក្រុង​ ប្រ៊ុ​ច​សែ​ល​មាន​ក្ដី​សង្ឃឹម​ថ្មី​រួច​ផុត​ពី​ការ​វិលវល់​នៃ​វិបត្ដិ​សេដ្ឋកិច្ច​ ។​

​ចំពោះ​សហគមន៍​អឺរ៉ុប​វិញ​ មន្ដ្រី​ អឺរ៉ុប​បាន​បង្ហាញ​ពី​ការ​យកចិត្ដទុកដាក់​ ដល់​គម្រោង​វិនិយោគ​របស់​ចិន​ដើម្បី​ជា​ការ​កែទម្រង់​មូលដ្ឋាន​គ្រឹះ​ក្នុង​ទំនាក់ទំនង​ រវាង​ចិន​នឹង​អឺរ៉ុប​។​ ចំពោះ​វិបត្ដិ​សេដ្ឋកិច្ច​ នៅ​ក្នុង​ប្រទេស​ក្រិ​ក​វិញ​បាន​ក្លាយទៅជា​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​សង្កត់​រាល់​កិច្ចប្រជុំ​នានា​ របស់​សហគមន៍​អឺរ៉ុប​។​ ក្នុង​ពេល​ដែល​ អឺរ៉ុប​មិន​ទាន់​រក​ឃើញ​វិធីសាស្ដ្រ​មាន​ ប្រសិទ្ធភាព​នោះ​ភាគី​ចិន​បាន​ប្រកាស​ថា​ បាន​ត្រៀមលក្ខណៈ​យក​ស្មា​ទៅ​ជួយ​ទ្រ​ផ្ទាំង​ ថ្ម​នោះ​។​ នៅ​ពេល​ដែល​ចិន​យកចិត្ដ​ទុក​ ដាក់​ដល់​វិបត្ដិ​ក្នុង​ប្រទេស​ក្រិ​ក​ធ្វើ​ឱ្យ​ប្រធាន​ សហគមន៍​អឺរ៉ុប​លោក​ Jean​ Claude​ Juncker​ បាន​ស្នើ​ឱ្យ​ចិន​និយាយ​វិល​ចូល​ ប្រធានបទ​វិញ​ ។​

​ក្រៅពី​ជជែក​អំពី​រឿង​បំណុល​ប្រទេស​ក្រិ​ក​នោះ​កិច្ចប្រជុំ​ចិន​-​អឺរ៉ុប​ក៏​បាន​លើក​ ឡើង​ពី​ជនភៀសខ្លួន​ បម្រែបម្រួល​ អាកាសធាតុ​ ស្ថានភាព​នៅ​ក្នុង​ប្រទេស​ អ៊ុយ​ក្រែ​ន​ ស៊ី​រី​ និង​បញ្ហា​នៅ​ដែនសមុទ្រ​ ចិន​ភាគ​ខាងត្បូង​ផង​ដែរ​ ។​
​សារព័ត៌មាន​ Financial​ Times​ បាន​ ផ្សាយ​ថា​ អឺរ៉ុប​បាន​ស្នើ​ដល់​ចិន​ឱ្យ​ពង្រីក​ កិច្ច​សហប្រតិបត្ដិការ​ ប៉ុន្ដែ​ទីក្រុង​ប៉េ​កាំ​ង​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ទៅ​លើ​សន្ធិ​ សញ្ញា​២​ស្ដី​ពី​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ក្នុង​នោះ​មាន​ TPP​ និង​ TTIP​ អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នូវ​ ឥទ្ធិពល​របស់​ចិន​នៅ​លើ​ឆាក​អន្ដរជាតិ​ ។​

​កាលពី​សបា្ដហ៍​កន្លង​ទៅ​ប្រធានាធិបតី​ អា​មេ​រិ​ក​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ទទួល​បាន​ ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នកតំណាង​ រាស្ដ្រ​អា​មេ​រិ​ក​ក្នុង​ការ​សម្រេច​ឱ្យ​បាន​កិច្ច​ ពិភាក្សា​ស្ដី​ពី​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​ទ្វីប​ TTP​ ។​ នោះ​ជា​កិច្ចព្រមព្រៀង​ដ៏​ធំ​រវាង​ អា​មេ​រិ​ក​ ជប៉ុន​នឹង​ប្រទេស​១០​ផ្សេង​ ទៀត​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់​។​ កិច្ច​ព្រម​ ព្រៀង​ TTIP​ កិច្ចព្រមព្រៀង​ពាណិជ្ជ​ កម្ម​និង​វិនិយោគ​រវាង​អឺរ៉ុប​នឹង​អា​មេ​រិ​ក​ ហើយ​បើ​កិច្ចព្រមព្រៀង​នោះ​បាន​អនុវត្ដ​ចិន​ពិបាក​ក្នុង​ការ​លូកដៃ​ចូល​តំបន់​អឺរ៉ុប​។​ ទាំងនោះ​ហើយ​បានជា​លោក​ លី​ ខឺ​ជាំ​ង​ បញ្ជាក់​ថា​ វិនិយោគ​រវាង​ចិន​នឹង​អឺរ៉ុប​ មិន​ទាន់​អភិវឌ្ឍ​នៅឡើយ​ ពាណិជ្ជកម្ម​ រវាង​អឺរ៉ុប​នឹង​ចិន​មាន​តែ​១.៧​ពាន់​លាន​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ចំណែក​ទុន​វិនិយោគ​ ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៤​ មាន​តែ​២០​ពាន់​ លាន​ដុល្លារ​ប៉ុណ្ណោះ​ ។​
​ដោយហេតុ​នោះ​ហើយ​បានជា​ចិន​ជំរុញ​ ឱ្យ​ក្រុមហ៊ុន​ធំៗ​របស់​ខ្លួន​ស្វែងរក​ឱកាស​ទិញ​ក្រុមហ៊ុន​ធំ​ដែល​មានកេរ្ដិ៍ឈ្មោះ​នៅ​អឺរ៉ុប​។​ មួយវិញទៀត​ចិន​ចង់បាន​ចុះ​កិច្ច​ ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាច​ជួយ​ឱ្យ​ ចិន​ចាក់​ឫស​បាន​ជ្រៅ​នៅ​អឺរ៉ុប​ ។​
​បើ​ទោះបី​យ៉ាងនេះ​ក្ដី​ចិន​ត្រូវ​តែ​ស្វែងរក​គ្រប់​វិធីសាស្ដ្រ​ឈរជើង​នៅ​អឺរ៉ុប​ឱ្យ​បាន​ រឹង​បំផុត​ទើប​អាច​សម្រេច​គោលដៅ​ពង្រីក​ អំណាច​ក្លាយជា​ប្រទេស​មហាអំណាច​មួយ​ នៅ​លើ​ពិភពលោក​ ៕​ ម៉ែ​វ​ សា​ធី​
លោក Obama៖ ការ​វាយប្រហារ​នុយក្លេអ៊ែរ​ដោយ​ក្រុម​ភេរវជន នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​ទាំង​មូល

ប្រភព៖ Nokorwatnews

  • ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅ​លើ​ប្រទេស​ចិន​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ជីវិតនិងសង្គម
Tags: