​រថយន្ដ​ធុន​ធំ​១​គ្រឿង​ទៀត​ខូច​នៅ​លើ​ស្ពាន​ត្សឹ​បា​សា​សមត្ថកិច្ច​ចាប់​អ្នកបើកបរ​

​ខេត្ដព្រៃវែង​ ៖​ រថយន្ដ​ធុន​ធំ​១​គ្រឿង​ ទៀត​បាន​ខូច​នៅ​លើ​ស្ពាន​ត្សឹ​បា​សា​កាល​ ពី​យប់​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​ បណ្ដាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​ កិច្ច​ ហើយ​ក៏​ចាប់​អ្នកបើកបរ​រថយន្ដ​ នោះ​ទៅ​ឃុំ​ទុកជា​បណ្ដោះអាសន្ន​នៅ​អ​ធិ​ ការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍​ ។​

​ស្នងការ​នគរបាល​ខេត្ដព្រៃវែង​លោក​ ឧត្ដមសេនីយ៍ត្រី​ ស្រេង​ ជា​ បានឱ្យ​ដឹង​ ថា​ កាលពី​វេលា​យប់​នៅ​លើ​ចំណុច​ស្ពាន​ ត្សឹ​បា​សា​ផ្នែក​ខាងកើត​មាន​ករណី​រថយន្ដ​ កុងតឺន័រ​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-4841​ បាន​ខូច​នៅ​លើ​ស្ពាន​បណ្ដាល​ ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ចរាចរណ៍​ និង​ទ្រុឌ​កម្រាល​កៅស៊ូ​ស្ពាន​ដោយ​កំណល់​ កង់​រថយន្ដ​សង្កត់​លើ​កៅស៊ូ​ ។​ លោក​បន្ដ​ ថា​ សមត្ថកិច្ច​បាន​អន្ដរាគមន៍​ភ្លាមៗ​ ដោយ​បាន​ជួយ​ជួសជុល​ និង​ទាញ​រថយន្ដ​ នោះ​ឱ្យ​ឆ្លង​ផុត​ពីលើ​ស្ពាន​ ប្រយោជន៍​ ដើម្បី​ចៀសវាង​ក្រែង​មាន​ហានិភ័យ​អ្វី​ កើតឡើង​ រីឯ​អ្នកបើកបរ​រថយន្ដ​ក៏​ត្រូវ​ បាន​ចាប់ខ្លួន​ភ្លាមៗ​ដែរ​ ។​

​បើ​តាម​លោកស្នងការ​អ្នកបើកបរ​ រថយន្ដ​មានឈ្មោះ​ ជ័យ​ សំ​អុល​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្នោ​ ឃុំ​ រកា​ធំ​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ ត្រូវ​ បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​ បាល​ស្រុក​ពាម​រក៍​ទាំង​យប់​ដើម្បី​សួរនាំ​ និង​ចាត់ការ​តាម​ច្បាប់​ ។​ បើ​ទោះជា​ យ៉ាងណា​ក៏​ដោយ​លោកស្នងការ​មិន​បាន​ បញ្ជាក់​ថា​ តើ​អ្នកបើកបរ​រថយន្ដ​ធុន​ធំ​ ដែល​ខូច​នៅ​លើ​ស្ពាន​នេះ​ប្រឈម​នឹង​ ច្បាប់​ដែល​ទទួលទោស​ទណ្ឌ​យ៉ាងណា​នោះ​ ទេ​ ។​ ផ្ទុយ​ទៅ​វិញ​មជ្ឈដ្ឋាន​ខ្លះ​រិះគន់​ថា​ ករណី​ខាងលើ​មិន​គួរ​ដល់​ថ្នាក់​ចាប់​វាយ​ ខ្នោះ​នោះ​ឡើយ​ព្រោះ​គេ​មិនមែន​ជា​ ឧក្រិដ្ឋជន​ទេ​ ។​

​រថយន្ដ​ធុន​ធំ​១​គ្រឿង​ទៀត​ខូច​នៅ​លើ​ស្ពាន​ត្សឹ​បា​សា​សមត្ថកិច្ច​ចាប់​អ្នកបើកបរ​

​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក៏​ មានការ​រិះគន់​ផង​ដែរ​ចំពោះ​ការ​ចាប់​ អ្នកបើកបរ​រថយន្ដ​វាយ​ខ្នោះ​ខាងលើ​នេះ​។​ គេ​បាន​លើក​ឡើង​ថា​ បើ​រថយន្ដ​មិន​លើស​ ទម្ងន់​ទេ​នោះ​ មិន​គួរ​ត្រូវ​វាយ​ខ្នោះ​នោះ​ ឡើយ​ ។​ ពីព្រោះ​ករណី​ខាងលើ​នេះ​ដោយ​ សារ​តែ​រថយន្ដ​ខូច​ទើប​បណ្ដាល​ឱ្យ​ឈប់​ ចត​នៅ​លើ​ស្ពាន​ ។​ ម្យ៉ាងទៀត​នៅ​ពេល​ ដែល​រថយន្ដ​នោះ​ឈប់​ក៏​មាន​ទម្រ​កំណល់​ ត្រឹមត្រូវ​ដែរ​ ។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​ ពលរដ្ឋ​ឱ្យ​ដឹង​ថា​ នៅ​វេលា​យប់​ជ្រៅ​តែង​ តែ​មាន​រថយន្ដ​ធុន​ធំ​ដឹក​ទំនិញ​ឆ្លងកាត់​ ស្ពាន​នេះ​ជា​រៀង​រាល់​យប់​ ។​ អ្នក​នៅ​ជិត​ ខាង​កំណាត់​ផ្លូវជាតិ​លេខ​១​ ទាំង​ត្រើយ​ ខាងកើត​ និង​ត្រើយ​ខាងលិច​សង្ស័យ​ថា​ រថយន្ដ​ធំៗ​ដែល​ឆ្លងកាត់​ស្ពាន​ពេល​យប់​ ជា​ប្រភេទ​រថយន្ដ​ដឹក​ទំនិញ​លើស​ទម្ងន់​ ។​ ជួនកាល​គេ​ឮ​សូរ​សំឡេង​រថយន្ដ​រោទ៍​ ដោយ​ទួង​ម៉ាស៊ីន​នៅ​លើ​ស្ពាន​នោះ​ថែម​ ទៀត​ផង​ ។​

​រថយន្ដ​ធុន​ធំ​១​គ្រឿង​ទៀត​ខូច​នៅ​លើ​ស្ពាន​ត្សឹ​បា​សា​សមត្ថកិច្ច​ចាប់​អ្នកបើកបរ​

​ចំពោះ​ករណី​រថយន្ដ​ខាងលើ​នេះ​អាជ្ញា​ ធរមាន​សមត្ថកិច្ច​មិន​អះអាង​ថា​ ផ្ទុក​ លើស​ទម្ងន់​នោះ​ទេ​ ។​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ដាក់​ជញ្ជីង​ចល័ត​នៅ​ត្រើយ​ខាងកើត​ ក្បាលស្ពាន​ ប្រយោជន៍​ដើម្បី​ទប់ស្កាត់​ ការ​ដឹក​លើស​ទម្ងន់​ឆ្លងកាត់​ស្ពាន​ត្សឹ​បា​សា​ ។​ ប៉ុន្ដែ​ប្រសិនបើ​ដូច​ប្រជាពលរដ្ឋ​ រាយការណ៍​ថា​ មាន​រថយន្ដ​ដឹក​ទំនិញ​ធំៗ​ ឆ្លងកាត់​ពេល​យប់​ជ្រៅ​មែន​នោះ​គេ​ សង្ស័យ​ថា​ ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ក្បាល​ ស្ពាន​ខាងកើត​គឺ​គ្រាន់តែ​ដើម្បី​ថ្លឹង​លុយ​ ម្ចាស់​រថយន្ដ​ដឹក​ធ្ងន់​លើស​ទំ​ម្ង​ន់​នោះ​តែ​ ប៉ុណ្ណោះ​ ។​

​អ្វី​ដែល​សំខាន់​មិនមែន​ជញ្ជីង​ថ្លឹង​ រថយន្ដ​នោះ​ទេ​ គឺ​ការ​កំណត់​ដោយ​ច្បាប់​ យ៉ាង​ប្រាកដប្រជា​ថា​ នៅ​កម្ពុជា​គ្មាន​ រថយន្ដ​លើស​ទម្ងន់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ នោះ​ឡើយ​ ៕​

ប្រភព៖ beta.nokorwatnews

  • ​រថយន្ដ​ធុន​ធំ​១​គ្រឿង​ទៀត​ខូច​នៅ​លើ​ស្ពាន​ត្សឹ​បា​សា​សមត្ថកិច្ច​ចាប់​អ្នកបើកបរ​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ជីវិតនិងសង្គម
Tags: