អេនជី ប្រកាសផ្អាកការងារ សិល្បៈចោល ព្រោះចាញ់កូនខ្លាំង

ភ្នំពេញៈ ពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ PNN និងអាស៊ីអាគ្នេយ៍ អ្នកនាង លី ចាន់ដាលីស ហៅក្រៅ អេនជី ថ្មីៗនេះបានប្រកាសក្តែងៗនៅលើ Facebook ដោយនាងបានសម្រេចចិត្ត ផ្អាកការងារសិល្បៈ ចោលស្ទើរតែទាំងស្រុង ព្រោះថា ពេលនេះនាងមានអាការៈ ចាញ់កូនខ្លាំងពេក មិនអាចទទួលការងារបាន ។

ពិធីការិនីរាងតូចច្រឡឹង របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ នាង អេន ជី ក្រោយពីបញ្ចប់ភាពនៅលីវ ដោយសម្រេចចិត្តរៀបការ ជាមួយស្វាមីដែលជា អាណិកជនខ្មែរ រស់នៅអាមេរិក ប្រមាណជិត៣ឆ្នាំ នាងនិងស្វាមីមិនទាន់មានសញ្ញាណ មានកូនពូនជាចៅនៅឡើយទេ ទើបតែពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ដោយនាង បានសរសេរ បង្ហាញជាសាធារណៈបង្ហោះ នៅលើ Facebook របស់នាងថា « ខ្ញុំសុំទោសដល់បងៗ ការងារទាំងអស់ ដែលខ្ញុំបានលុបចោល នៅការងារជា ច្រើនចោល ដោយសារតែពេលនេះ ខ្ញុំកំពុងមានផ្ទៃពោះ និងមានអាការៈចាញ់យ៉ាងខ្លាំង និងចង់ក្អួតស្ទើរតែគ្រប់ពេលនេះ ជាពេលវេលាដែល ពិបាកបំផុត សម្រាប់ខ្ញុំ... សង្ឃឹមថាខ្ញុំនិងវិលត្រទ្បប់ជាថ្មី នៅពេលដែល ធូរស្បើយជាងនេះ» ។

តាមរយៈការប្រកាស ផ្អាកការងារសិល្បៈមួយរយៈនេះ ដោយសារតែនាងមានអាការៈចាញ់ខ្លាំង មិនអាចធ្វើការបាន ទើបសម្រេចចិត្តផ្អាកមួយរយៈ ហើយក្រោយពីនាង មានអាការៈ ប្រសើរលែងចាញ់នាង នឹងវិលមកចាប់ផ្តើម ការងារជាធម្មតា ប៉ុន្តែនាងមិនទាន់បញ្ជាក់ច្បាស់ថា នាងមានផ្ទៃពោះប៉ុន្មានខែទេ ។ 

សូមជម្រាបផងដែរថា ពិធីការិនី អ្នកនាង អេនជី បានចូលរោងការសំពះផ្ទឹម រៀបការជាមួយកូនកំលោះ អាណិកជនអាមេរិកឈ្មោះ ភីតធ័រ សុធារាហេង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងមជ្ឈមណ្ឌលម៉ូឌែន៥ ។

ហើយអ្វីដែលទស្សនិកជន មានការភ្ញាក់ផ្អើល ចាំមិនភ្លេចនោះគឺ ស្វាមីរបស់នាងបានជូនកាដូ រថយន្តទំនើបមួយគ្រឿង ម៉ាករ៉េងរ៉ូវើលដ៏ មានតម្លៃពីស្វាមីជាទីស្រលាញ់ពេញបេះដូង ថែមទៀតផង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload